ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បងប្រុស​របស់​មេ​ដឹកនាំ​កូរ៉េ​ខាង​ជើង ត្រូវ​បាន​សម្លាប់​នៅ​ម៉ាឡេ​ស៊ី យោង​តាម Reuters ដកស្រង់​ពី​ប្រភព​ព័ត៌មាន

រូបឯកសារ៖ បុរស​ដែល​គេ​ជឿ​ថា មាន​ឈ្មោះ​ថា Kim Jong Nam ជា​កូន​ប្រុស​ច្បង​របស់​អតីត​មេដឹកនាំ​កូរ៉េ​ខាងជើងKim Jong Il មើល​ទៅ​អ្នក​ថតរូប គ្រាដែល​លោក ចេញ​ពី​រថយន្ត​ប៉ូលិស​ដើម្បី​ឡើង​យន្តហោះ​ទៅ​កាន់​ទីក្រុង​ប៉េកាំង នៅ​ឯ​អាកាសយាន្តដ្ឋាន​អន្តរជាតិ​ណារីតា ដែល​នៅ​ភាគ​ឦសាន្ត​ទីក្រុង​តូក្យូ នៅ​ថ្ងៃទី ៤ ខែឧសភា ឆ្នាំ២០០១។

លោក Kim Jong Nam ត្រូវគេ​ដឹង​ថា ចំណាយ​ពេល​យ៉ាង​ច្រើន​នៅ​ក្រៅ​ប្រទេស ហើយ​ធ្លាប់​បាន​រិះគន់​យ៉ាង​ចំហ​ប្រឆាំង​នឹង​ការ​ក្តោបក្តាប់​ប្រទេស​របស់​គ្រួសារ​លោក។ គេ​ជឿ​ថា លោក​មាន​អាយុ​ប្រហែល​ជាង​៤០។

ទីភ្នាក់ងារ​ព័ត៌មាន​ Reuters ​រាយការណ៍​ថា បង​ប្រុស​របស់​មេ​ដឹកនាំ​កូរ៉េ​ខាង​ជើង ដែល​មាន​ឪពុក​ជាមួយ​ម្តាយ​ទី​ទៃ ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ប្រទេស​ម៉ាឡេ​ស៊ី នេះ​បើ​តាម​ប្រភព​រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង ដែល​បាន​ប្រាប់​ទីភ្នាក់​ងារ​ព័ត៌មាន​នេះ នៅ​ថ្ងៃ​អង្គារ​នេះ។

លោក Kim Jong Nam ត្រូវគេ​ដឹង​ថា ចំណាយ​ពេល​យ៉ាង​ច្រើន​នៅ​ក្រៅ​ប្រទេស ហើយ​ធ្លាប់​បាន​រិះគន់​យ៉ាង​ចំហ​ប្រឆាំង​នឹង​ការ​ក្តោបក្តាប់​ប្រទេស​របស់​គ្រួសារ​លោក។ គេ​ជឿ​ថា លោក​មាន​អាយុ​ប្រហែល​ជាង​៤០។

ប៉ូលិស​នៅ​ក្នុង​ប្រទេស​ម៉ាឡេ​ស៊ី​បាន​ប្រាប់​ទី​ភ្នាក់​ព័ត៌មាន Reuters ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា បុរស​កូរ៉េ​ខាង​ជើង​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ បាន​ស្លាប់​តាម​ផ្លូវ​ទៅ​មន្ទីពេទ្យ​ពី​ចំណត​អាកាសយានដ្ឋាន​នៃ​ទីក្រុង​ Kuala Lumpur កាល​ពី​ថ្ងៃច័ន្ទ។ លោក ​Abdul Aziz Ali, មេ​ប៉ូលិស​សង្កាត់ Sepang ​បាន​និយាយ​ថា​មិន​ទាន់​បាន​សម្គាល់​អត្តសញ្ញាណ​របស់​បុរស​នោះ​នៅ​ឡើយ​ទេ។ បុគ្គលិក​ម្នាក់​នៅ​កន្លែង​សង្គ្រោះ​បន្ទាន់​នៃ​មន្ទីពេទ្យ​ Putrajava ​បាន​និយាយ​ថា បុរស​កូរ៉េ​ខាងជើង​ដែល​បាន​ស្លាប់​នោះ កើត​នៅ​ឆ្នាំ​១៩៧០ ហើយ​មាន​ត្រកូល​ Kim​។ ស្ថានីយ​ទូរទស្សន៍​ខ្សែ​កាប​នៃ​ប្រទេស​កូរ៉េ​ខាង​ត្បូង Chosun ​រាយការណ៍​ថា បុរស​ត្រកូល Kim នោះ​ត្រូវ​ថ្នាំ​ពុល​នៅ​ចំណត​អាកាសយានដ្ឋាន​នៃ​ទីក្រុង​ Kuala Lumpur ដោយ​ស្ត្រី​២​នាក់​ដែល​គេ​ជឿ​ថា​ជា​ភ្នាក់​ងារ​របស់​កូរ៉េ​ខាង​ជើង ដែល​គេ​មិន​ដឹង​ថា​កំពុង​ស្ថិត​នៅ​ទីណា​ទេ។ ស្ថានីយ​ទូរទស្សន៍​នោះ​បាន​ដក​ស្រង់​ប្រភព​របស់​រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង​មួយ​ចំនួន។

ក្រសួង​ការ​បរទេស​កូរ៉េ​ខាង​ត្បូង​បាន​និយាយ​ថា​ខ្លួន​មិន​អាច​បញ្ជាក់​ថា​ពិត​នូវ​របាយការណ៍​ទាំង​នោះ​ទេ ហើយ​ទីភ្នាក់ងារ​ព័ត៌មាន ​ Reuters ​មិន​អាច​ទាក់​ទង​ជាមួយ​ទីភ្នាក់​ងារ​ស៊ើប​ការ​សម្ងាត់​របស់​កូរ៉េ​ខាង​ត្បូង ដើម្បី​សុំ​អត្ថាធិប្បាយ​បាន​ទេ៕

ប្រែសម្រួល​ដោយ ប៉ូច រាសី

XS
SM
MD
LG