ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​កូរ៉េ​ខាង​ត្បូង​និង​ជប៉ុន​ដាក់​ទណ្ឌកម្ម​ថ្មី​ទៅ​លើ​ប្រទេស​កូរ៉េ​ខាងជើង​


ទាហាន​កូរ៉េ​ខាង​ត្បូង​នៅ​លើ​រថពាសដែក​ក្នុង​ក្បួន​សមយុទ្ធ​មួយ​ជិត​ព្រំដែន​កូរ៉េ​ខាង​ជើង កាល​ពី​ថ្ងៃទី​២ ខែ​ធ្នូ​នេះ។
ទាហាន​កូរ៉េ​ខាង​ត្បូង​នៅ​លើ​រថពាសដែក​ក្នុង​ក្បួន​សមយុទ្ធ​មួយ​ជិត​ព្រំដែន​កូរ៉េ​ខាង​ជើង កាល​ពី​ថ្ងៃទី​២ ខែ​ធ្នូ​នេះ។

ប្រទេស​កូរ៉េខាងត្បូង​និង​ប្រទេស​ជប៉ុន​បាន​ដាក់​ទណ្ឌកម្ម​ឯកតោភាគី​ទៅ​លើ​ប្រទេស​ជិត​ខាង​របស់​ពួកគេ ​ដែល​មាន​បំពាក់​ដោយ​អាវុធ​នុយក្លេអ៊ែរ ​នោះ​គឺ​ប្រទេស​កូរ៉េខាងជើង។

ការដាក់​ទណ្ឌកម្ម​នេះ​ត្រូវ​បាន​ប្រកាស​ឡើង​នៅ​ថ្ងៃ​សុក្រ​នេះ បន្ទាប់​ពី​រដ្ឋាភិបាល​ក្រុង ព្យុងយ៉ាង​ សន្យា​ថា​នឹង​សងសឹក​ទណ្ឌកម្ម​របស់​អង្គការ​សហប្រជាជាតិ​ដែល​បាន​ដាក់​កាល​ពី​ដើម​សប្តាហ៍​នេះ។​

ប្រទេស​កូរ៉េខាងត្បូង​ និង​ជប៉ុន​បាន​ត្រៀម​ទណ្ឌកម្ម​រួចរាល់​ហើយ​សម្រាប់​ដាក់​ទៅ​លើ​ប្រទេស​កូរ៉េខាងជើង។ ទណ្ឌកម្ម​ថ្មី​នេះ​គឺ​ផ្តោត​សំខាន់​ទៅ​លើ​ពាណិជ្ជកម្ម​និង​ការដោះដូរ​រវាង​ប្រទេស​កូរ៉េខាងជើង ​និង​ប្រទេស​ជិត​ខាង​ទាំង​ពីរ​ដែល​ស្ទើរ​តែ​លែង​មាន ដោយ​សារ​តែ​ទណ្ឌកម្ម​ដែល​មាន​ស្រាប់ ​ជាពិសេស​ទណ្ឌកម្ម​ដែល​បាន​ដាក់​ដោយ​អង្គការ​សហប្រជាជាតិ។

ប៉ុន្តែ​ការសាកល្បង​នុយក្លេអ៊ែរ​ចុង​ក្រោយ​បង្អស់​របស់​កូរ៉េខាងជើង​បាន​ធ្វើ​ឲ្យ​ប្រទេស​ជិតខាង​របស់​ខ្លួន​ប្រកាស​អំពី​ការដាក់​កំហិត​ថ្មីៗ​មួយ​ចំនួន​ទៀត។
ទណ្ឌកម្ម​ថ្មី​របស់​រដ្ឋាភិបាល​ក្រុង​សេអ៊ូល​គឺ​ហាម​ឃាត់​មិន​ឲ្យ​ទីប្រឹក្សា​ជាន់​ខ្ពស់​ពីរ​នាក់​របស់​មេដឹកនាំ​កូរ៉េ​ខាងជើង លោក Kim Jong Un ចូល​ក្នុង​ប្រទេស​របស់​ខ្លួន​ឡើយ។ អ្នក​ទាំង​ពីរ​នោះ​គឺ​លោក Choe Ryong Hae និង​លោក Hwang Pyong So។

ប្រទេស​កូរ៉េខាងត្បូង​ក៏​ហាមឃាត់​មិន​ឲ្យ​អ្នក​ជំនាញការ​ខាង​គ្រាប់​មីស៊ីល​និង​នុយក្លេអ៊ែរ​បរទេស​ចូល​មក​ក្នុង​ប្រទេស​កូរ៉េ​ខាង​ជើង​ដែរ ប្រសិន​បើ​ការធ្វើ​ដំណើរ​មក​កាន់​ប្រទេស​កូរ៉េខាងជើង​របស់​ពួកគេ​អាច​ជា​ការគំរាមកំហែង​ដល់​ប្រទេស​កូរ៉េខាងត្បូង​នោះ៕

XS
SM
MD
LG