ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី
យន្ដហោះ​យោធា​មួយ​គ្រឿង​របស់​សហរដ្ឋ​អាមេរិក​ហោះ​ចេញ​ពី​អាកាសយានដ្ឋាន​អន្តរជាតិ Hamid Karzai ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ប្រទេស​អាហ្វហ្គានីស្ថាន ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១។ (AP Photo/Wali Sabawoon)
យន្ដហោះ​យោធា​មួយ​គ្រឿង​របស់​សហរដ្ឋ​អាមេរិក​ហោះ​ចេញ​ពី​អាកាសយានដ្ឋាន​អន្តរជាតិ Hamid Karzai ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ប្រទេស​អាហ្វហ្គានីស្ថាន ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១។ (AP Photo/Wali Sabawoon)

Live blog: ស្ថានភាពនៅ​អាហ្វហ្គានីស្ថាន

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ចុងក្រោយ​បង្អស់​អំពី​ស្ថានភាព​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន។

០១:៥៨ ១៧.៨.២០២១

ពិភពលោក​បញ្ចេញ​ប្រតិកម្ម​ចំពោះ​វិបត្តិ​នៅ​អាហ្វហ្គានីស្ថាន

រដ្ឋាភិបាល​នានា​នៅ​ជុំវិញ​ពិភព​លោក​ប្រញាប់ប្រញាល់​បញ្ចេញ​ប្រតិកម្ម​ចំពោះ​ស្ថានការណ៍​ដែល​កំពុង​ប្រែប្រួល​យ៉ាង​ឆាប់​រហ័ស​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន។​ ចុចអាន​ព័ត៌មាន​លម្អិត​ត្រង់​នេះ

០២:១៩ ១៧.៨.២០២១

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ជំរុញ​ឲ្យ​ក្រុម​តាលីបង់​ការពារ​អាយុជីវិត​ពលរដ្ឋ​អាហ្វហ្គានីស្ថាន

លោក Antonio Guterres អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​បាន​ថ្លែង​កាលពី​ថ្ងៃ​ចន្ទ​ថា «ពិភពលោក​កំពុង​តាមដាន» ស្ថានភាព​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន ក្នុង​អំឡុង​ពេល​ប៉ុន្មាន​ថ្ងៃ​«ដ៏​សំខាន់»​នេះ។ ស្រប​ពេល​ជាមួយ​គ្នា​នោះ លោក​ក៏​បាន​អំពាវនាវ​ឲ្យ​ក្រុម​តាលីបង់ អនុវត្ត​វិធានការ​«អត់ធ្មត់​ឲ្យ​បាន​ដាច់​ខាត» ដើម្បី​ការពារ​អាយុ​ជីវិត​របស់​ពលរដ្ឋ​អាហ្វហ្គានីស្ថាន ហើយ​ដើម្បី​អនុញ្ញាត​ឲ្យ​ជំនួយ​សប្បុរសធម៌​បាន​ទៅ​ដល់​ក្រុម​ពលរដ្ឋ​ដែល​ត្រូវការ​ជំនួយ។ ចុចអាន​ព័ត៌មាន​លម្អិត​ត្រង់​នេះ

០២:៣៤ ១៧.៨.២០២១

ប្រជាជន​អាហ្វហ្គានីស្ថាន​រត់​តាម​យន្ដហោះ​របស់​អាមេរិក

មួយ​ថ្ងៃ​បន្ទាប់​ពី​ក្រុម​យុទ្ធជន​តាលីបង់​វាយ​ដណ្ដើម​បាន​រដ្ឋធានី​កាប៊ុល អាកាសយានដ្ឋាន​អន្តរជាតិ​ក្នុង​រដ្ឋធានី​នេះ​មាន​ពោរពេញ​ទៅ​ដោយ​ប្រជាជន​អាហ្វហ្គានីស្ថាន​ប្រមាណ​រាប់​ពាន់​នាក់​ដែល​ព្យាយាម​រក​មធ្យោបាយ​ចង់​ភៀសខ្លួន​ចេញ​ពី​ប្រទេស​អាហ្វហ្គានីស្ថាន។

ពួក​បស្ចិមប្រទេសក៏​បាន​រៀបចំ​ជម្លៀស​ពលរដ្ឋ​របស់​ខ្លួន និង​បុគ្គលិក​មួយ​ចំនួន​ដែល​បាន​បំពេញ​ការងារ​ឲ្យ​ខ្លួន​អស់​រយៈពេល​ជិត​២០​ឆ្នាំ​មក​នេះ​ផង​ដែរ ចាប់​តាំង​ពី​សង្គ្រាម​បាន​ចាប់​ផ្ដើម​មក។

មនុស្ស​យ៉ាង​ហោច​ណាស់​ចំនួន ៥ នាក់​បាន​ស្លាប់​នៅ​ក្នុង​ភាព​ចលាចល​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ Hamid Karzai នោះ៕

០២:៥១ ១៧.៨.២០២១

លោក​ប្រធានាធិបតី Biden ថ្លែង​សុន្ទរកថា​អំពី​ប្រទេស​អាហ្វហ្គានីស្ថាន

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក Joe Biden ថ្លែង​សុន្ទរកថា​ទៅ​កាន់​ប្រទេស​ជាតិ​អំពី​វិបត្តិ​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​នៅ​រសៀល​ថ្ងៃ​ច័ន្ទ (ម៉ោង​ក្នុង​សហរដ្ឋ​អាមេរិក)។ នេះ​គឺ​ជា​សុន្ទរកថាជា​សាធារណៈ​លើក​ដំបូង​របស់​លោក​អំពី​ប្រទេស​អាហ្វហ្គានីស្ថាន ចាប់​តាំង​ពី​ក្រុម​តាលីបង់​បាន​ដណ្ដើម​ការ​គ្រប់គ្រង​ពេញលេញ​លើ​ប្រទេស​នេះ​កាល​ពី​ថ្ងៃ​អាទិត្យ​មក៕

ព័ត៌មាន​​​​​​ផ្សេង​​​ទៀត

XS
SM
MD
LG