ក្រុមយុទ្ធជនតាលីបង់បានចូលកាន់កាប់វិមានប្រធានាធិបតីអាហ្វហ្កានីស្ថាន
ក្រុមយុទ្ធជនតាលីបង់បានចូលកាន់កាប់វិមានប្រធានាធិបតីអាហ្វហ្កានីស្ថាន នៅរដ្ឋធានីកាប៊ុល ប្រទេសអាហ្វហ្កានីស្ថាន បន្ទាប់ពីលោកប្រធានាធិបតី Ashraf Ghani បានចាកចេញពីប្រទេស ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១។
ស្នូរកាំភ្លើង ឧទ្ធម្ភាគចក្រ និងផ្សែខ្មៅមាននៅកាប៊ុល ខណៈក្រុមតាលីបង់មកដល់
ស្នូរកាំភ្លើងលាន់គងរំពង ខណៈដែលផ្សែងខ្មៅហុយឡើងនៅក្នុងរដ្ឋធានីកាប៊ុល ប្រទេសអាហ្វហ្កានីស្ថាន ពេលដែលក្រុមយុទ្ធជនតាលីបង់វាយលុកចូលដល់រដ្ឋធានីនេះ កាលពីថ្ងៃអាទិត្យម្សិលមិញ។
ប្រជាជនអាហ្វហ្កានីស្ថានជាច្រើនចង់ភៀសខ្លួនពីប្រទេស
ប្រជាជនអាហ្វហ្កានីស្ថានជាច្រើនបាននាំគ្នាទៅកកកុញនៅអាកាសយានដ្ឋានអន្តរជាតិ Hamid Karzai ក្នុងរដ្ឋធានីកាប៊ុល នៅថ្ងៃច័ន្ទនេះ ដើម្បីភៀសខ្លួនពីប្រទេសអាហ្វហ្កានីស្ថាន ក្រោយពេលក្រុមតាលីបង់ដណ្ដើមបានការគ្រប់គ្រងប្រទេសនេះ។ លោកប្រធានាធិបតី Ashraf Ghani បានភៀសខ្លួនចេញពីប្រទេសកាលពីថ្ងៃម្សិលមិញ ហើយទទួលស្គាល់ថាក្រុមប៉ះបោរនេះបានឈ្នះសង្គ្រាមដែលអូសបន្លាយអស់២០ឆ្នាំ។
ប្រជាជនអាហ្វហ្គានីស្ថានជាច្រើនកកកុញនៅអាកាសយានដ្ឋានក្នុងរដ្ឋធានីកាប៊ុល