ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី
យន្ដហោះ​យោធា​មួយ​គ្រឿង​របស់​សហរដ្ឋ​អាមេរិក​ហោះ​ចេញ​ពី​អាកាសយានដ្ឋាន​អន្តរជាតិ Hamid Karzai ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ប្រទេស​អាហ្វហ្គានីស្ថាន ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១។ (AP Photo/Wali Sabawoon)
យន្ដហោះ​យោធា​មួយ​គ្រឿង​របស់​សហរដ្ឋ​អាមេរិក​ហោះ​ចេញ​ពី​អាកាសយានដ្ឋាន​អន្តរជាតិ Hamid Karzai ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ប្រទេស​អាហ្វហ្គានីស្ថាន ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១។ (AP Photo/Wali Sabawoon)

Live blog: ស្ថានភាពនៅ​អាហ្វហ្គានីស្ថាន

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ចុងក្រោយ​បង្អស់​អំពី​ស្ថានភាព​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន។

១៩:៥៩ ២៩.៨.២០២១

ស្ថានទូត​សហរដ្ឋ​អាមេរិក​នៅ​អាហ្វហ្គានីស្ថាន​ចេញ​សេចក្ដី​ប្រកាស​អំពី​ការ​គំរាមកំហែង​សន្តិសុខ

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​និយាយ​ថា អាច​នឹង​មាន​ការ​វាយ​ប្រហារ​មួយ​ទៀត​កើតឡើង​នៅ​អាកាសយានដ្ឋាន​ទីក្រុង​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន នៅ​ក្នុង​អំឡុងពេល ២៤ ទៅ ៣៦ ម៉ោង​ខាង​មុខ។

ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​ក្នុង​ទីក្រុង​កាប៊ុល​បាន​ជំរុញ​ពលរដ្ឋ​អាមេរិកាំង​ឲ្យ​ចាកចេញ​ពី​បរិវេណ​អាកាសយានដ្ឋាន​នោះ​។

ព័ត៌មាន​លម្អិត

០៣:៤៨ ២៨.៨.២០២១

លោក​ Biden ​ប្តេជ្ញា​សងសឹក​លើ​អ្នកវាយ​ប្រហារ​អាកាសយានដ្ឋាន​ក្រុង​កាប៊ុល​

លោក​ប្រធានាធិបតី​ Joe Biden ​បាន​ប្តេជ្ញា​សងសឹកអ្នក​ដែលទ​ទួល​ខុសត្រូវ​ចំពោះ​ការ​វាយ​ប្រហារ​ដ៏​ប្រល័យ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នៅ​ខាងក្រៅ​អាកាស​យានដ្ឋាន​ទីក្រុង​កាប៊ុល​ដែល​បាន​សម្លាប់​បុគ្គលិក​យោធា​អាមេរិក​យ៉ាងតិច​១៣​នាក់​និង​ជន​ស៊ីវិល​រាប់សិប​នាក់​ដែល​បាន​ប្រមូល​ផ្តុំគ្នា​នៅ​ទីនោះ​ដោយ​សង្ឃឹម​ថា​នឹង​ភៀសខ្លួន​ចេញ​ពី​ប្រទេស​ដែល​គ្រប់គ្រង​ដោយ​ពួក​តាលីបង់។​

០៣:៣២ ២៨.៨.២០២១

យោធា​អាមេរិក៖ អ្នក​បំផ្ទុះ​គ្រាប់បែក​នៅ​ក្រៅ​អាកាស​យានដ្ឋាន​កាប៊ុល​គឺតែ​ម្នាក់ មិនមែន​ពីរនាក់​ទេ

ក្រសួង​ការពារ​ជាតិ​អាមេរិក​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃសុក្រ​នេះ​ថា អ្នក​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ដែល​បាន​ធ្វើ​ឡើង​នៅ​ខាងក្រៅ​អាកាសយានដ្ឋាន​ទីក្រុង​កាប៊ុល​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដែល​បាន​សម្លាប់​មនុស្ស​ជាង ១០០ នាក់ រួមទាំងបុគ្គលិក​យោធា​អាមេរិក​ផងដែរ តាម​ពិត​មានតែ​ម្នាក់​ទេ គឺ​ខុស​ពី​ការ​ជឿ​ជាក់​ពី​មុន​ដែល​គេ​បាន​គិត​ថាបាន​ធ្វើឡើង​ដោយ​មនុស្ស​ពីរនាក់​នោះ។

២៣:៣៥ ២៦.៨.២០២១

ការ​ផ្ទុះ​យ៉ាង​តិច​ពីរ​ដងនៅ​ក្រៅ​អាកាសយានដ្ឋាន​ក្រុង​កាប៊ុល​ត្រូវ​បាន​រាយការណ៍​

ក្រសួង​ការពារជាតិ​អាមេរិក​បានបញ្ជាក់​នូវ​សេចក្តី​រាយការណ៍​នានា​អំពី​ការ​ផ្ទុះយ៉ាង​តិច​ពីរ​ដង​ដែល​ជា​លទ្ធផល​នៃ​ការ​«វាយប្រហារ​ស្មុគស្មាញ» នៅ​ខាង​ក្រៅ​អាកាសយានដ្ឋាន​អន្តរជាតិ​នៃ​រដ្ឋធានី​កាប៊ុល​របស់​ប្រទេស​អាហ្វហ្គានីស្ថាន​និង​ថា​មាន​ចំនួន​ការ​ស្លាប់​និង​របួស​ដែល​គេ​មិន​ទាន់​ដឹង​ចំនួន​ច្បាស់​លាស់។

ព័ត៌មាន​​​​​​ផ្សេង​​​ទៀត

XS
SM
MD
LG