ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី
យន្ដហោះ​យោធា​មួយ​គ្រឿង​របស់​សហរដ្ឋ​អាមេរិក​ហោះ​ចេញ​ពី​អាកាសយានដ្ឋាន​អន្តរជាតិ Hamid Karzai ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ប្រទេស​អាហ្វហ្គានីស្ថាន ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១។ (AP Photo/Wali Sabawoon)
យន្ដហោះ​យោធា​មួយ​គ្រឿង​របស់​សហរដ្ឋ​អាមេរិក​ហោះ​ចេញ​ពី​អាកាសយានដ្ឋាន​អន្តរជាតិ Hamid Karzai ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ប្រទេស​អាហ្វហ្គានីស្ថាន ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១។ (AP Photo/Wali Sabawoon)

Live blog: ស្ថានភាពនៅ​អាហ្វហ្គានីស្ថាន

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ចុងក្រោយ​បង្អស់​អំពី​ស្ថានភាព​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន។

១៩:០៥ ២៥.៨.២០២១

សមាជិក​សភា​អាមេរិក​ទៅ​ទស្សនា​អាកាសយានដ្ឋាន​ក្រុង​កាប៊ុល​ចំ​ពេល​មាន​ការ​ខិតខំ​ជម្លៀស

សមាជិក​សភា​អាមេរិក​ពីរ​រូប ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់រដ្ឋធានីកាប៊ុលនៃ​ប្រទេស​អាហ្វហ្គានីស្ថាន​ដោយ​មិន​បាន​ប្រកាស​ជាមុន​កាល​ពី​ថ្ងៃ​អង្គារ ដែល​ពួកគេ​និយាយ​ថា​ ​ដើម្បី​វាយ​តម្លៃ​កិច្ច​ប្រឹងប្រែង​ជម្លៀស​ដែល​កំពុង​បន្ត ​និង​ដាក់​សម្ពាធ​ឱ្យ​លោក​ប្រធានាធិបតី Joe Biden ​ពន្យារ​ពេល​ថ្ងៃកំណត់សម្រាប់ដក​កងទ័ព​អាមេរិក​ដែល​នៅ​សល់​ចេញ​ពី​ប្រទេស​អាហ្វហ្គានីស្ថាន ឱ្យ​ហួស​ពី​ថ្ងៃ​ទី​៣១ ខែ​សីហា។

សេចក្តី​ថ្លែង​ការណ៍​រួម​មួយ​ពី​សមាជិក​សភាលោក​ Seth Moulton អ្នក​ប្រជាធិបតេយ្យ​មក​ពី​រដ្ឋ Massachusetts និង​សមាជិក​សភាលោក​ Peter Meijer អ្នក​សាធារណរដ្ឋ​មកពី​រដ្ឋ​ Michigan ​សរសេរ​ថា៖ ​«យើង​បាន​ធ្វើ​ទស្សនកិច្ច​នេះ​ដោយ​សម្ងាត់​ ដោយ​និយាយ​អំពី​រឿង​នេះ​ បន្ទាប់​ពី​ការ​ចាកចេញ​របស់​យើង​ ដើម្បី​កាត់​បន្ថយ​ហានិភ័យ​និង​ការ​រំខាន​ដល់​អ្នក​នៅ​មូលដ្ឋាន​ ហើយ​ដោយសារ​តែ​យើង​នៅ​ទីនោះ​ដើម្បី​ប្រមូល​ព័ត៌មាន​ មិនមែន​ដើម្បី​សម្ញែង​ទេ»។

ព័ត៌មាន​លម្អិត

១៩:០០ ២៥.៨.២០២១

អាមេរិក​នឹង​បញ្ចប់​ការ​ហោះហើរ​ជម្លៀស​ពលរដ្ឋ​ពីអាហ្វហ្គានីស្ថានឱ្យ​បានមុន​ថ្ងៃ​ផុត​កំណត់​ ៣១​ សីហា

ថ្វី​បើ​មាន​សម្ពាធ​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​ឱ្យ​ពន្យារ​ពេល​ក៏ដោយ​ ក៏​លោក​ប្រធានាធិបតី Joe Biden ​នៅតែប្រកាន់​ខ្ជាប់​នូវ​កាល​កំណត់​ចុងក្រោយ​ថ្ងៃទី​៣១​ ខែ​សីហារបស់​លោក ​ដើម្បី​បញ្ចប់​ការ​ដកទ័ព​អាមេរិក​ចេញ​ពី​ប្រទេស​អាហ្វហ្គានីស្ថាន។​

សេតវិមាន​បាន​និយាយ​ថា​ រដ្ឋបាល​របស់​លោក​កំពុង​បញ្ចប់​ប្រតិបត្តិការ​ជម្លៀសជន​ស៊ីវិល​ជា​ ជនជាតិ​អាមេរិក​ អាហ្វហ្គានីស្ថាន និង​ជនជាតិ​ផ្សេងទៀត​ ចេញ​ពី​ប្រទេស​អាហ្វហ្គានីស្ថាន​មុន​ថ្ងៃ​ ៣១ សីហា​ ដើម្បី​ឱ្យ​មាន​ពេល​សម្រាប់​ការ​ដក​កងទ័ព​អាមេរិក​និង​ឧបករណ៍​យោធា។​

ព័ត៌មាន​លម្អិត

០៥:២៧ ២១.៨.២០២១

លោក​ Biden ប្តេជ្ញា​ជា​ថ្មីនឹង​ជម្លៀស​ពលរដ្ឋ​អាមេរិក​ពី​អាហ្វហ្គានីស្ថាន​

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​ប្តេជ្ញា​ជា​ថ្មី​កាល​ពី​ថ្ងៃ​សុក្រ​ថានឹង​រក្សា​កម្លាំង​ទ័ព​អាមេរិក​ដែល​នៅ​សេសសល់​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​រ ហូត​ទាល់​តែ​ពលរដ្ឋ​អាមេរិក​ទាំង​អស់​ដែលប្រាថ្នា​ចង់​ចាក​ចេញ និង​ពលរដ្ឋ​អាហ្វហ្គានីស្ថាន​ទាំង​អស់​ដែល​បាន​ប្រថុយ​ជីវិត​បម្រើការឱ្យ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ក្នុង​អំឡុង​សង្គ្រាម​នៅ​ទី​នោះ ត្រូវ​បាន​ជម្លៀស​ចេញ។

លោកប្រធានាធិបតី​អាមេរិក​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ពី​សេតវិមានក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ដោយ​មាន​អម​ដោយ​អនុប្រធានាធិបតី​អ្នកស្រី Kamala Harris និង​រដ្ឋមន្ត្រី​ការបរទេស​លោក Antony Blinken៕

០៥:២៥ ២១.៨.២០២១

អ្នក​កាសែត​អាហ្វហ្គានីស្ថាន​ម្នាក់​ដែល​ចង់​រក​កន្លែង​សុវត្ថិភាព​ថា​ខ្លួន«​អស់សង្ឃឹម»​

អ្នក​កាសែត​អាហ្វហ្គានីស្ថាន​និយាយ​ថា​ពួកគេ​កំពុង​រស់នៅ​ដោយ​ភ័យខ្លាច​និង​តប់​ប្រមល់​ដោយសារ​ភាពយឺតយ៉ាវ​និង​ភាព​ស្មុគ្រស្មាញ​នៃ​ដំណើរការ​រក​កន្លែង​សុវត្ថិភាព​នៅ​ក្នុង​ប្រទេស​ថ្មី។​ អ្នក​កាសែត​ម្នាក់​ដែល​ធ្វើការ​ឲ្យ​បណ្តាញ​ព័ត៌មាន​អន្តរជាតិ​បាន​ប្រាប់ ​VOA ​ថា៖ «ខ្ញុំ​ខក​ចិត្ត​ណាស់។ ​ខ្ញុំ​មិន​ដឹង​ថា​នឹង​មាន​អ្វី​កើត​មាន​ឡើង​ចំពោះ​ខ្ញុំទេ។​ ខ្ញុំ​ពិតជា​ភ័យ​ខ្លាច​អំពី​ជីវិត​របស់​ខ្ញុំ»។​

ព័ត៌មាន​​​​​​ផ្សេង​​​ទៀត

XS
SM
MD
LG