ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េ​ខាង​ត្បូង​ថា ទណ្ឌកម្ម​លើ​កូរ៉េ​ខាង​ជើង​អាច​ដក​ចេញ​នៅ​ពេល​កូរ៉េ​ខាង​ជើង​ចាត់​វិធានការ​លុប​បំបាត់​អាវុធ​នុយក្លេអ៊ែរ


លោក​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក Mike Pompeo ធ្វើ​សន្និសីទ​កាសែត​រួម​គ្នា​មួយ​ជាមួយ​នឹង​លោកស្រី​រដ្ឋមន្ត្រី​ការបរទេស​កូរ៉េ​ខាង​ត្បូង Kang Kyung-wha បន្ទាប់​ពី​កិច្ចប្រជុំ​មួយ​នៅ​ក្រសួង​ការបរទេស ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨។
លោក​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក Mike Pompeo ធ្វើ​សន្និសីទ​កាសែត​រួម​គ្នា​មួយ​ជាមួយ​នឹង​លោកស្រី​រដ្ឋមន្ត្រី​ការបរទេស​កូរ៉េ​ខាង​ត្បូង Kang Kyung-wha បន្ទាប់​ពី​កិច្ចប្រជុំ​មួយ​នៅ​ក្រសួង​ការបរទេស ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨។

រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង​បាន​បញ្ជាក់​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ការ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​ប្រទេស​កូរ៉េ​ខាង​ជើង​អាច​ដក​ចេញ​បាន នៅ​ពេល​ណា​ដែល​ប្រទេស​នេះ​ចាត់ «វិធានការ​សំខាន់​នានា​ដើម្បី​លុប​បំបាត់​អាវុធ​នុយក្លេអ៊ែរ»។

កិច្ច​ប្រជុំ​នៅ​ក្នុង​ប្រទេស​សិង្ហបុរី​កាល​ពី​សប្ដាហ៍​មុន​រវាង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump និង​មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក Kim Jong Un បាន​ឈាន​ទៅ​ដល់​ការ​សម្រេច​បាន​នូវ​កិច្ច​ព្រមព្រៀង​មិន​ច្បាស់លាស់​មួយ​ដែល​នៅ​ក្នុង​កិច្ច​ព្រមព្រៀង​នោះ លោក Kim Jong Un «បាន​បញ្ជាក់​អំពី​ការ​ប្ដេជ្ញា​ដ៏​ម៉ឺងម៉ាត់ និង​មិន​ងាករេ​របស់​ខ្លួន​នៅ​ក្នុង​ការ​លុប​បំបាត់​ទាំង​ស្រុង​នូវ​អាវុធ​នុយក្លេអ៊ែរ​នៅ​លើ​ឧបទ្វីប​កូរ៉េ»។

រដ្ឋមន្ត្រី​ការបរទេស​កូរ៉េ​ខាង​ត្បូង​លោកស្រី Kang Kyung Wha បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា៖ «ជំហរ​របស់​រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង​គឺ​ថា ទណ្ឌកម្ម​ទាំង​នេះ​នឹង​នៅ​ដដែល​រហូត​ទាល់តែ​កូរ៉េ​ខាង​ជើង​ចាត់​វិធានការ​ដ៏​មាន​ប្រយោជន៍ និង​សំខាន់​ចំពោះ​ការ​លុប​បំបាត់​អាវុធ​នុយក្លេអ៊ែរ»។

លោកស្រី​បាន​បន្ថែម​ថា រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង និង​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​មាន​គោល​ជំហរ​ដូច​គ្នា​ចំពោះ​រឿង​នេះ ហើយ​ប្រទេស​ទាំង​ពីរ​នឹង​បន្ត​ការ​ពិភាក្សា​ជាក់លាក់​ជា​បន្ត​ទៀត។

ការ​លើក​ឡើង​ដូច​នេះ​បាន​ធ្វើ​ឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក បន្ទាប់ពី​ក្រសួង​ការបរទេស​ចិន​បាន​ស្នើ​ថា ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​គួរ​ពិចារណា​បន្ធូរបន្ថយ​ទណ្ឌកម្ម​សេដ្ឋកិច្ច​ចេញ​ពី​ប្រទេស​កូរ៉េ​ខាង​ជើង៕

XS
SM
MD
LG