ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្រឹទ្ធសភា​អាមេរិក​អនុម័ត​សេចក្តី​ព្រាងច្បាប់​អំពើ​ហិង្សា​ដោយ​កាំភ្លើង​របស់​គណបក្ស​ទាំង២ ​


លោក Tom Tomimbang នៃ​ហាង​លក់​កាំភ្លើង 808 Gun Club បង្ហាញ​កាំភ្លើង​ខ្លី​មួយ​ចំនួន​នៅ​ក្នុង​ហាង​របស់​លោក​នៅ​ក្រុង Honolulu រដ្ឋ Hawaii សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មិថុនា ឆ្នាំ​២០២២។
លោក Tom Tomimbang នៃ​ហាង​លក់​កាំភ្លើង 808 Gun Club បង្ហាញ​កាំភ្លើង​ខ្លី​មួយ​ចំនួន​នៅ​ក្នុង​ហាង​របស់​លោក​នៅ​ក្រុង Honolulu រដ្ឋ Hawaii សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មិថុនា ឆ្នាំ​២០២២។

ព្រឹទ្ធសភាសហរដ្ឋ​អាមេរិក​បាន​អនុម័ត​សេចក្តី​ព្រាងច្បាប់​អំពើ​ហិង្សា​ដោយ​កាំភ្លើង​របស់​គណបក្ស​ទាំង២​កាលពី​ថ្ងៃ​ព្រហស្បតិ៍។ ការណ៍​នេះ​ហាក់ដូច​ជា​មិន​បាន​គិតស្មាន​ដល់​កាលពី​១ខែ​មុន​ថា​នឹង​ទទួល​បាន​ការអនុម័ត​ចុងក្រោយ​នូវ​អ្វី​ដែល​នឹង​ក្លាយ​ជា​ការឆ្លើយតបដ៏​ខ្លាំង​បំផុត​របស់​សភា​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​នេះ​ដល់​ការបាញ់​ប្រហារ​ដ៏​ប្រល័យ​បំផុត​នៅ​ក្នុង​ប្រទេស។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AP។

បន្ទាប់ពី​ការខំប្រឹងប្រែង​ឥតប្រយោជន៍​អស់​ជា​ច្រើន​ឆ្នាំ​របស់​គណបក្ស​ប្រជាធិបតេយ្យ​ដើម្បី​ទប់ស្កាត់​កាំភ្លើង​ដៃ ​ពួក​គណបក្ស​សាធារណរដ្ឋ​ចំនួន​១៥​នាក់​បាន​ចូលរួម​ជាមួយ​ពួក​គណ បក្ស​ប្រជាធិបតេយ្យ​នៅពេល​ដែល​ភាគី​ទាំង២​បាន​សម្រេច​ថា ការមិន​ចាត់​វិធានការ​ជា​ការមិន​អាច​សម្រេច​បាន​បន្ទាប់ពី​ការបាញ់​ប្រហារ​ដូច​កម្រោល​ចូល​កាលពី​ខែ​មុន​នៅ​ក្នុង​ទីក្រុង Baffalo រដ្ឋ New York និង​ទីក្រុង Uvale រដ្ឋTexas ។ គេ​បាន​ចំណាយ​ពេល​រាប់​សប្តាហ៍​នៅ​ក្នុង​ការពិភាក្សា​សម្ងាត់ ក៏ប៉ុន្តែ ពួក​ព្រឹទ្ធសភា​បាន​ធ្វើ​ការសម្រប​សម្រួល​គ្នា ក៏ប៉ុន្តែ ចលនា​ដ៏​មាន​ឥទ្ធិពល​ដើម្បី​ទប់ស្កាត់​ការបង្ហូឈាម​ដែល​បាន​កើត​មាន​ឡើង​ជា​ប្រចាំ​មិន​ទាន់​បាន​ធ្វើ​ឱ្យ​មាន​ការភ្ញាក់ផ្អើល​នៅ​ឡើយ​ទេ។ ​

វិធានការ​ដែល​មាន​ទឹក​ប្រាក់​១៣​ពាន់​លាន​ដុល្លារ​នឹង​ធ្វើ​ការឆែកឆេរ​ប្រវត្តិរូប​យ៉ាង​ខ្លាំង​ចំពោះ​មនុស្ស​ក្មេងៗដែលទិញ​កាំភ្លើង​ដើម្បី​កុំ​ឱ្យ​កាំភ្លើង​នេះ​ធ្លាក់​ចូល​ក្នុង​ដៃពួក​អ្នក​ប្រព្រឹត្ត​បទ ល្មើស​ហិង្សា​ក្នុង​ប្រទេស​និង​ជួយ​បណ្តា​រដ្ឋ​ឱ្យ​អនុវត្ត​ច្បាប់​ត្រួតត្រា​កាំភ្លើង​ដែល​ធ្វើ​ឱ្យ​កាន់តែ​ងាយ​ស្រួល​ឡើង​ដល់​ពួក​អាជ្ញាធរ​ដើម្បី​ដក​អាវុធ​ពី​មនុស្ស​ប្រកប​ដោយ​គ្រោះថ្នាក់។ វិធានការ​នោះ​ក៏​ផ្តល់​ថវិកា​ដល់​កម្មវិធី​ក្នុង​មូលដ្ឋាន​ដើម្បី​សុវត្ថិភាព​នៅ​សាលារៀន​និងរារាំង​អំពើ​ហិង្សា។​

លោក​ប្រធានាធិបតី Joe Biden បាន​ថ្លែង​បន្ទាប់ពី​ការអនុម័ត​សេចក្តី​ព្រាង​ច្បាប់​នោះ​ថា «ក្រុម​គ្រួសារ​នៅ​ក្នុង​ទីក្រុង Uvalde ​និង​ Buffalo​និង​ការបាញ់​ប្រហារ​នៅ​ទីកន្លែង​ជា​ច្រើន​ផ្សេង​ទៀត​កាលពី​ពេល​មុន​បាន​ទាមទារ​ឱ្យ​មាន​ចំណាត់ការ។ ហើយ​នៅ​យប់​នេះ យើង​បាន​ចាត់​វិធានការ»។ លោក​ប្រធានាធិបតី​បាន​មាន​ប្រសាសន៍​ទៀត​ថា រដ្ឋសភា​គួរតែ​បញ្ជូន​សេចក្តី​ព្រាងច្បាប់​នេះ​មក​ឱ្យ​លោក​នៅពេល​ឆាប់ៗនេះ។ លោក​ប្រធានាធិបតី​បាន​បញ្ជាក់​ថា «កូន​ក្មេង​នៅ​តាម​សាលា​រៀន​និង​សហគមន៍​នឹង​មាន​សុវត្ថិភាព​កាន់តែ​ខ្លាំង​ឡើង​ដោយសារតែ​ច្បាប់​នេះ»៕

XS
SM
MD
LG