ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទាហាន​ច្រើ​នាក់​ស្លាប់​និង​របួស​ក្នុង​ការ​វាយ​ប្រហារ​លើ​ក្បួន​ព្យុហ​យាត្រា​យោធា​អ៊ីរ៉ង់​


ទាហាន​រង​របួស​កំពុង​ដេក​ដួល​លើ​ផ្លូវ​នៅ​​កន្លែង​វាយប្រហារ​លើ​ក្បួន​យោធា​ កាល​ពី​ថ្ងៃ​២២ កញ្ញា ២០១៨ នៅ​ពេល​ដែល​ពួក​ទាហាន​កំពុង​ប្រារព្ធ​ខួប​នៃ​ការ​ផ្ទុះ​ឡើង​នៃ​សង្គ្រាម​នា​ឆ្នាំ​១៩៨០​ដល់​១៩៨៨។
ទាហាន​រង​របួស​កំពុង​ដេក​ដួល​លើ​ផ្លូវ​នៅ​​កន្លែង​វាយប្រហារ​លើ​ក្បួន​យោធា​ កាល​ពី​ថ្ងៃ​២២ កញ្ញា ២០១៨ នៅ​ពេល​ដែល​ពួក​ទាហាន​កំពុង​ប្រារព្ធ​ខួប​នៃ​ការ​ផ្ទុះ​ឡើង​នៃ​សង្គ្រាម​នា​ឆ្នាំ​១៩៨០​ដល់​១៩៨៨។

ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​រដ្ឋ​របស់​អ៊ីរ៉ង់​បាន​រាយ​ការណ៍​ថា​ មនុស្ស​២៤​នាក់​ត្រូវ​បាន​សម្លាប់​និង​ជាង៥០​នាក់​បាន​រង​របួស​នៅ​ក្នុង​ការ​វាយ​ប្រហារ​ទៅ​លើ​ក្បួន​បួន​ព្យុហ​យាត្រា​យោធា​នៅ​តំបន់​អារ៉ាប់​ Ahvaz​ នៃ​ប្រទេស​អ៊ីរ៉ង់។

លោក​ប្រធានាធិបតី ​Hassan Rouhani ​បាន​អំពាវនាវ​ឱ្យ​កង​កម្លាំង​សន្ដិ​សុខ​របស់​អ៊ីរ៉ង់កំណត់​អ្នក​នៅ​ពី​ក្រោយ​ការ​វាយ​ប្រហារ​នេះ។​ ក្រុម​ខ្មាន់​កាំភ្លើង​ប្រដាប់​ដោយ​កាំភ្លើង​ធុនធ្ងន់បាន​បាញ់​កាំភ្លើង​ស្វ័យ​ប្រវត្តិ​ជាង​១០​នាទី​ទៅ​លើ​អ្នក​ចូលរួម​ព្យុះហយាត្រា​យោធា​មួយ​នៅ​ប្រទេស​អ៊ីរ៉ង់ ​កាល​ពីថ្ងៃ​សៅរ៍។ ​

មនុស្ស​ជា​ច្រើនត្រូវ​បាន​សម្លាប់​និង​ជាង​៥០​នាក់​រង​របួស។​ ពួក​អ្នក​ស្លាប់ភាគ​ច្រើន​ត្រូវ​បាន​គេ​រាយការណ៍​មក​ថា​ ជា​ទាហាន​ពិសេស​នៃ​កង​ទ័ព Revolutionary​ Guard ​របស់​អ៊ីរ៉ង់។ ​ទូរទស្សន៍​អ៊ីរ៉ង់​បាន​បង្ហាញ​រថយន្ត​សង្គ្រោះ​ដែល​ដឹក​ជន​រង​គ្រោះ​រាប់​សិប​នាក់​ទៅ​មន្ទីរពេទ្យ​ក្បែរ​នោះ ​ខណៈ​អ្នក​ផ្សេង​ទៀតកំពុង​ជួយ​អ្នករបួស។

​លោក ​Hassan Shahvarpour ​មេ​បញ្ជាការ​កងទ័ព​អ៊ីរ៉ង់​ Revolutionary Guard ​នៅ​ខេត្ត ​Khuzestan ​បាន​ប្រាប់​ទូរទស្សន៍​អ៊ីរ៉ង់​ថា ​អ្នក​វាយ​ប្រហារ​ពីរ​នាក់​ត្រូវ​បាន​សម្លាប់​នៅ​នឹង​កន្លែង ​ម្នាក់​ស្លាប់​នៅ​មន្ទីរ​ពេទ្យ​ដោយសារ​របួស​ហើយ​ម្នាក់​ទៀត​ត្រូវ​ចាប់​ខ្លួន។​

ទូរទស្សន៍បង្ហាញ​ថា​ លោក​ Hassan Rouhani​ ប្រធានាធិបតី​អ៊ីរ៉ង់​និង​មន្រ្តី​ជាន់​ខ្ពស់​ដទៃ​ទៀត​ បាន​ចាក​ចេញពី​ក្បួន​ព្យុហយាត្រា​មួយ​កន្លែងទៀត​នៅ​ក្នុង​ទីក្រុង​តេហេរ៉ង់ ​បន្ទាប់​ពី​ពួក​គេ​ត្រូវ​បាន​គេ​ប្រាប់​អំពី​ការ​វាយ​ប្រហារ​ក្បួន​ព្យុហយាត្រា​នៅ ​Khuzestan។

មាន​របាយ​ការណ៍​ខុស​គ្នា​អំពី​អ្នក​ទទួល​ខុស​ត្រូវការ​វាយ​ប្រហារ​នោះ​ ប៉ុន្តែ​ក្រុម​រដ្ឋ​អ៊ីស្លាម​ និង​ក្រុម​មួយ​ដែល​ហៅខ្លួនឯង​ថា​ «ចលនា​តស៊ូ​អារ៉ាប់រំដោះ ​Ahvaz ​បាន​ប្រកាស​ថា​ ខ្លួន​ជា​អ្នក​ធ្វើ​ការ​វាយ​ប្រហារ​នេះ៕

XS
SM
MD
LG