ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​អត្តសញ្ញាណ​ជន​ប្រដាប់​អាវុធដែល​​វាយ​ប្រហារ​ក្នុង​ការិយាល័យ​កាសែត​មួយ​នា​រដ្ឋ​ Maryland ត្រូវ​បាន​ស្គាល់​​


ប៉ូលិស​បិទផ្លូវ​នៅ​ជុំ​វិញ​ផ្ទះ​របស់​ជន​សង្ស័យ​ក្នុង​ការ​បាញ់​ប្រហារ​នៅ​ការិយាល័យ​កាសែត​ The Capital Gazette ក្នុង​រដ្ឋ​ Maryland។
ប៉ូលិស​បិទផ្លូវ​នៅ​ជុំ​វិញ​ផ្ទះ​របស់​ជន​សង្ស័យ​ក្នុង​ការ​បាញ់​ប្រហារ​នៅ​ការិយាល័យ​កាសែត​ The Capital Gazette ក្នុង​រដ្ឋ​ Maryland។

ពួក​ប៉ូលិសនៅ​ក្នុង​រដ្ឋ​ Maryland នា​ឆ្នេរ​សមុទ្រ​ខាង​កើត​ស.រ.អា.​បាន​ស្គាល់អត្តសញ្ញាណ​ហើយ​ សបុរស​ដែល​មាន​គ្រាប់​បែក​ដៃ​និង​កាំ​ភ្លើង​ដែល​បាន​បាញ់​សម្លាប់​មនុស្ស​ប្រាំ​នាក់​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នៅ​ក្នុង​ការិយាល័យ​សារព័ត៌មាន​មួយ។​

ពួក​មន្ត្រី​និយាយ​ថា​ឈ្មោះ ​Jarrod Ramos ​មាន​ជម្លោះ​យូរ​យា​មក​ហើយ​ជាមួយ​ពួក​អ្នក​ធ្វើ​ការ​ឱ្យ​កាសែត​ The Capital Gazette ​ក្នុង​ក្រុង ​Annapolis ​រដ្ឋធានី​នៃ​រដ្ឋ​ Maryland។​

អាជ្ញាធរ​និយាយ​ថា​ ឧប្បតិហេតុ​នេះ​ជា​«ការ​វាយ​ប្រហារ​មាន​ទីដៅ»​ហើយ​ថា​ Ramos ​បាន​រក​ពួក​ជន​រងគ្រោះ​ទាំង​នោះ។

ពួក​បុគ្គលិក​ខាង​ការ​ពង្រឹង​ច្បាប់​បាន​ទៅ​ដល់​កន្លែង​កើត​ហេតុ​យ៉ាង​ប្រញាប់ ក៏ប៉ុន្តែ នៅ​ក្រោយ Ramos​ បាន​បាញ់​សម្លាប់​អ្នក​កាសែត​៤​នាក់​និង​ជំនួយ​ការ​ខាង​ការ​លក់​ម្នាក់​នៅ​ក្នុង​ការ​សម្លាប់​រង្គាល​មួយ​នេះ។

ពួក​អ្នក​ឃើញ​ហេតុការណ៍​ដោយ​ផ្ទាល់​បាន​និយាយ​ថា​ ជន​ប្រដាប់​អាវុធ​នេះ​បាន​បាញ់​កាំ​ភ្លើង​ទម្លុះ​ទ្វារ​កញ្ចក់​មួយ​នៅម៉ោងប្រមាណ​៣​រសៀល​តាម​វេលា​ក្នុង​មូលដ្ឋាន ​ហើយ​បន្ទាប់​មក​គាត់​ក៏​បា​នបាញ់​ទៅ​លើ​ពួក​បុគ្គលិក​ក្នុង​បន្ទប់​ព័ត៌មាន។

អ្នក​សារព័ត៌មាន​ម្នាក់​ដែល​បាន​ធ្វើការ​នៅ​ពេល​មាន​ការ​បាញ់​ប្រហារ​នេះ​បាន សរសេរ​នៅ​លើ​បណ្ដាញ​ទ្វីធ័រ​ថា​ លោក​បាន​លាក់​ខ្លួន​នៅ​ក្រោម​តុ​ហើយ​លោក​អាច​ឮ​ជន​នេះ​បាញ់​កាំភ្លើង​និង​បាន​បញ្ចូល​គ្រាប់​កាំ​ភ្លើង​ជា​ថ្មី​ទៀត។​

ពួក​ប៉ូលិស​បាន​ចាប់​ឃុំ​ខ្លួន​ឈ្មោះ​ Ramos ​ហើយ​ដើម្បីសួរ​ចម្លើយ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG