ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រុស្ស៊ី​បោះឆ្នោត​វេត៉ូ​ប្រឆាំង​សេចក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​ទាក់​ទិន​នឹង​ការ​ធ្លាក់​យន្តហោះ​MH17


រូបថតឯកសារ៖ ​ក្រុម​ប្រឹក្សា​សន្តិសុខ​​អង្គការ​សហប្រជាជាតិ​ ​បោះឆ្នោត​លើ​សេចក្តីសម្រេច​មួយ​នៅ​​អង្គការ​សហប្រជាជាតិ​ក្នុង​ទីក្រុង​ញូវយ៉ក​ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៥។
រូបថតឯកសារ៖ ​ក្រុម​ប្រឹក្សា​សន្តិសុខ​​អង្គការ​សហប្រជាជាតិ​ ​បោះឆ្នោត​លើ​សេចក្តីសម្រេច​មួយ​នៅ​​អង្គការ​សហប្រជាជាតិ​ក្នុង​ទីក្រុង​ញូវយ៉ក​ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៥។

ប្រទេស​រុស្ស៊ី​បាន​បោះឆ្នោត​វ៉េតូ​ប្រឆាំង​សេចក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​របស់​អង្គការ​សហប្រជាជាតិ​ ដែល​នឹង​បង្កើត​តុលាការព្រហ្មទណ្ឌ​អន្តរជាតិ​ដើម្បី​កាត់​ទោស​អ្នក​ទទួល​ខុសត្រូវដែល​បាន​បាញ់​ទម្លាក់​យន្តហោះ​អាកាសចរណ៍​ម៉ាឡេស៊ី​ដែល​បាន​ធ្លាក់​ក្នុង​ប្រទេស​អ៊ុយក្រែន​កាល​ពី​មួយ​ឆ្នាំ​មុន។

ប្រទេស​ម៉ាឡេស៊ី ​ហូឡង់ ​អូស្ត្រាលី ​អ៊ុយក្រែន​និង​ប្រទេស​បែលហ្សិក​ ​បាន​សម្តែង​នូវ​ការ​គាំទ្រ​របស់​ខ្លួន​ដល់​តុលាការនេះ ​ហើយ​ម៉ាឡេស៊ី​បាន​ផ្សព្វផ្សាយ​សេចក្តី​ព្រាង​នៃ​សេចក្តី​សម្រេច​នោះ។ ​រដ្ឋ​មន្រ្តី​ការបរទេស​របស់​ប្រទេស​ទាំង​៥ ​មាន​វត្ត​មាន​នៅ​ឯ​ជំនួប​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ។

លោក​ Mark Rutte ​នាយករដ្ឋ​មន្រ្តី​នៃ​ប្រទេស​ហូឡង់​បាន​ធ្វើ​ការ​អំពាវនាវ​ជា​បន្ទាន់​ដល់​ប្រធានា​ធិបតី​រុស្ស៊ី ​Vladimir Putin​ កាល​ពី​ថ្ងៃ​ពុធ កុំ​ឲ្យ​បោះឆ្នោត​វ៉េតូ​ប្រឆាំង​នឹង​សេចក្តី​សម្រេច​នោះ។

ការិយាល័យ​របស់​លោក ​Rutteបានចេញ​ផ្សាយ​សេចក្តី​ថ្លែងការណ៍នៅ​លើវេបសាយ​របស់​រដ្ឋាភិបាល​ហូឡង់​ថា ​លោក​បាន​ទូរស័ព្ទ​ទៅ​កាន់​ប្រធានា​ធិបតី ​Putin ​នៅ​មុនពេលការ​បោះឆ្នោត​ក្នុង​ទីក្រុង​ញូយ៉ក​ដើម្បី​ស្វះស្វែង​រក​ការគាំទ្រ​ពី​មេដឹកនាំ​រុស្ស៊ី​ដើម្បី​បង្កើត​តុលាការ​អន្តរជាតិ។

នៅ​ក្នុង​ការ​សន្ទនា​បើក​ចំហរ​និង​លម្អិត ​លោក​នាយក​រដ្ឋ​មន្រ្តី ​Rutte ​បាន​ជំរុញ​ឲ្យប្រធានា​ធិបតីរុស្ស៊ីអនុញ្ញាត​ឲ្យកាត់​ទោស​ពួក​អ្នក​ដែល​ទទួល​ខុសត្រូវ​ចំពោះ​មហន្តរាយនៃ​ការ​ធ្លាក់​យន្តហោះ​ធុន ​MH17 ​នៅ​ក្នុង​តុលាការ​អន្តរជាតិ។

រដ្ឋាភិបាល​ទីក្រុង​មូស្គូ ​បាន​និយាយ​ថា ​ខ្លួន​ចង់​រង់​ចាំ​ការ​បញ្ចប់​ការ​ស៊ើប​អង្កេត​របស់​អន្តរជាតិ​ដែល​ដឹកនាំ​ដោយ​ប្រទេស​ហូឡង់​នៅ​ក្នុង​គ្រោះ​មហន្តរាយ​យន្តហោះ​នោះ៕

XS
SM
MD
LG