ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ម៉ាឡេស៊ី​​​ប្រារព្ធ​ពិធី​ថ្ងៃ​​​កាន់​ទុក្ខ​​​ជាតិ​

សាកសព​​​របស់​​​ជន​​​​​​ដែល​​​បាន​​​ស្លាប់​​​ក្នុង​​​​​​ហេតុ​​​ការ​​​នៃ​​​ការ​​​ធ្លាក់​​​យន្តMH17 ត្រូវ​​​បាន​​​គេ​​​លើក​​​ក្នុង​​​អំឡុង​​​នៃ​​​​​​ការ​​​ប្រារព្ធ​​​​​​ពិធី​​​ធ្វើ​​​មាតុភូមិនិវត្តន៍​​​នៅ​​​ក្នុង​​​​​​ប្រលានយន្តហោះ​​អន្តរជាតិ​​​នៃ​​​ទីក្រុង​​​គូឡាឡាំពួរ ​​​​​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​២២​​​ខែ​​​សីហា​​​ឆ្នាំ​​​២០១៤។

ប្រទេស​ម៉ាឡេស៊ី​ប្រារព្ធ​ពិធីថ្ងៃ​កាន់​ទុក្ខជាតិ ​នៅ​ពេល​ដែល​សាកសព​របស់​ជន​ជាតិ​ម៉ាឡេស៊ី​៤៣នាក់​បាន​វិល​ទៅ​ដល់​ទីក្រុងគូឡាឡាំពួរវិញ។​ អ្នក​ទាំង​នេះ​បាន​ស្លាប់​ក្នុង​ពេល​ដែល​ជើង​យន្តហោះ​ Malaysia Airlines​ MH17 ​បាន​ឆ្លាក់។ ​មេដឹកនាំ​កំពូល​ៗ​ រួមមាន​លោក​នាយករដ្ឋមន្ត្រី​ Najib Razak ​បាន​ចូលរួម​ជា​អធិបតី​ ក្នុង​ពិធី​ដែល​គេ​យក​ទង់ជាតិ​ម៉ាឡេស៊ី​គ្រប់​លើ​ក្តារ​មឈូស​ដែល​សែង​ដោយ​ទាហាន​៨នាក់។​ មាន​អ្នក​ដំណើរ​ទាំងអស់​២៩៨​នាក់​បាន​ស្លាប់​ រួមមាន​ជនជាតិហូឡង់១៩៥នាក់ ​នៅ​ពេល​យន្តហោះនេះ​ត្រូវ​គេ​បាញ់​ឆ្លាក់​នៅ​ភាគ​ខាង​កើត​ប្រទេសអ៊ុយក្រែន​ ​ដែល​មាន​ការ​ប្រយុទ្ធ​គ្នា​រវាង​ពួក​បះបោរ​គាំទ្រ​រុស្សី​និង​កម្លាំង​រដ្ឋាភិបាល​ក្រុង ​Kyiv​។

យន្តហោះ​ខ្នាត​តូច​ដែល​ដឹក​សព​ជនជាតិ​ម៉ាឡេស៊ី​ទាំង​នេះ​ និង​ធាតុ​២០​បាន​ទៅដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ទីក្រុង​ទីក្រុងគូឡាឡាំពួរ ​នៅ​ថ្ងៃសុក្រ​នេះ​ ដែល​ជា​ទី​ដែល​គេ​ធ្វើ​ពិធី​កាន់​ទុក្ខ៕​

XS
SM
MD
LG