ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វិបត្តិ​រវាង​រុស្ស៊ី​និង​អ៊ុយក្រែន​ស្ថិត​នៅ​លើ​របៀបវារៈ​ខ្ពស់​ខណៈ​លោកស្រី Harris ធ្វើ​ដំណើរ​ទៅ​​អាល្លឺម៉ង់


រូប​ឯកសារ៖ អនុប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោកស្រី Kamala Harris ថ្លែង​នៅ​សហជីព Ironworkers Local 5 Union នៅ​ក្រុង Upper Marlboro រដ្ឋ Maryland កាល​ពី​ថ្ងៃ​ទី​៤ ខែ​កុម្ភៈ ឆ្នាំ​២០២២។
រូប​ឯកសារ៖ អនុប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោកស្រី Kamala Harris ថ្លែង​នៅ​សហជីព Ironworkers Local 5 Union នៅ​ក្រុង Upper Marlboro រដ្ឋ Maryland កាល​ពី​ថ្ងៃ​ទី​៤ ខែ​កុម្ភៈ ឆ្នាំ​២០២២។

អនុប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោកស្រី Kamala Harris នឹង​ធ្វើ​ដំណើរ​ទៅទីក្រុង Munich ប្រទេស​អាល្លឺម៉ង់​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ដែល​នៅ​ទីនោះ ក្រុម​មន្ត្រី​និយាយ​ថា​លោកស្រី នឹង​ផ្តោតទៅលើ​ការ​ពិភាក្សា​ជាមួយ​សម្ព័ន្ធមិត្ត​អំពី​វិបត្តិ​រវាង​រុស្ស៊ី​និង​អ៊ុយក្រែន។

​នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់​ លោកស្រី Harris នឹង​ដឹកនាំ​គណៈប្រតិភូ​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​សន្និសីទ​សន្តិសុខ​ទីក្រុង Munich ហើយ​នឹង​ជួប​ជាមួយ​ប្រធានាធិបតី​អ៊ុយក្រែន លោក Volodymyr Zelenskiy អគ្គលេខាធិការ​នៃ​អង្គការ​អូតង់ លោកJens Stoltenberg និង​មេដឹកនាំ​នៃ​ប្រទេស​ឡេតូនី​ (Latvia) លីទុយអានី​ (Lithuania) និង​ប្រទេស​អេស្តូនី (Estonia) ផង​ដែរ។

លោកស្រី Harris ថែម​ទាំង​នឹង​ថ្លែង​សុន្ទរកថា​មួយ​នៅ​ថ្ងៃសៅរ៍​ដែល​ក្រុមមន្ត្រី​របស់​រដ្ឋបាល​អាមេរិក​ថា​នឹង​ផ្តោតទៅ​លើ​ការ​រួបរួមគ្នា​ក្នុង​ចំណោម​ប្រទេស​លោកខាងលិច និង​សមាជិក​នៃ​អង្គការ​អូតង់ ក្នុង​វិស័យ​ការទូត យោធា និង​សេដ្ឋកិច្ច។

«លោកស្រី​អនុប្រធានាធិបតី​នឹង​គូស​បញ្ជាក់​ថា​ ការ​រួបរួមគ្នា​ជា​ប្រភព​នៃ​កម្លាំង​ដែល​នឹង​អនុញ្ញាត​ឲ្យ​យើង​ឆ្លើយតប​យ៉ាង​ឆាប់រហ័ស​និង​យ៉ាង​ខ្លាំងក្លា​ចំពោះ​សកម្មភាព​ឈ្លានពាន​បន្ថែម​របស់​រុស្ស៊ី‍» នេះ​បើ​តាម​សម្តី​របស់​មន្ត្រី​ជាន់ខ្ពស់ម្នាក់ ដែល​បាន​ប្រាប់​អ្នកកាសែត​កាល​ពី​ថ្ងៃពុធ។ មន្ត្រី​រូបនោះ​បន្ថែម​ទៀតថា៖ «សុន្ទរកថា​របស់​លោកស្រី​នឹង​ផ្តោតទៅ​លើ​កា​រធានា​សម្ព័ន្ធមិត្ត​យើង​និង​ដៃគូយើង​អំពី​ការតាំងចិត្ត​របស់យើង និង​អំពីវិធី​ដើម្បីពង្រឹង​អង្គការ​អូតង់​និង​សម្ព័ន្ធមិត្ត​យើង​នៅ​ចំពោះមុខ​អំពើ​គឃ្លើន​របស់​រុស្ស៊ី។ ហើយ​លោកស្រី​នឹង​ថ្លែង​ថា​ការឈ្លានពាន​ចូល​ប្រទេស​អ៊ុយក្រែន នឹង​ធ្វើឲ្យ​រុស្ស៊ី​ទន់ខ្សោយ​ជាមុន មិនមែន​រឹងមាំ​ជាងមុន​នោះទេ‍»។

​ក្រុមមន្ត្រី​បាន​និយាយ​ថា​គោលបំណង​ចម្បង​នៃ​ទស្សនកិច្ច​នេះ​គឺ​ដើម្បី​បញ្ជាក់​ថា ​សម័ន្ធមិត្ត​បស្ចិមប្រទេស យល់ស្របគ្នា ហើយ​ផ្ញើ​សារ​យ៉ាង​ច្បាស់លាស់មួយ​ប្រាប់​រុស្ស៊ី​អំពី​មាគ៌ា​ឆ្ពោះ​ទៅមុខ៕

XS
SM
MD
LG