ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រុស្ស៊ី​អះអាង​ថា ​ប្រធានា​ធិបតីរុស្ស៊ី​​ Putin ​ត្រៀម​ខ្លួន​​រួច​រាល់​ដើម្បី​ជួប​ប្រធានា​ធិបតី ​ត្រាំ


រូបឯកសារ៖ ប្រធានាធិបតីសហរដ្ឋ​អាមេរិក ដូណាល់ ​ត្រាំ (ស្តាំ) និង​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin ជួប​គ្នា​នៅ​ឯ​ជំនួប​កំពូល G20 កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៧ នៅ​ប្រទេស​អាល្លឺម៉ង់។
រូបឯកសារ៖ ប្រធានាធិបតីសហរដ្ឋ​អាមេរិក ដូណាល់ ​ត្រាំ (ស្តាំ) និង​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin ជួប​គ្នា​នៅ​ឯ​ជំនួប​កំពូល G20 កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៧ នៅ​ប្រទេស​អាល្លឺម៉ង់។

លោក​ Sergei Lavrov​ រដ្ឋមន្រ្តី​ការបរទេស​រុស្ស៊ី​បាន​និយាយ​ថា ​ប្រធានា​ធិបតី​រុស្ស៊ី Vladimir Putin ​មាន​បំណង​សុខ​ចិត្ត​ទទួល​យកការ​អញ្ជើញ​របស់​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ​ត្រាំ​ ដើម្បី​ជួប​គ្នា​នៅ​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន។

ក្នុង​កិច្ច​សម្ភាសន៍ជាមួយ​ទីភ្នាក់​ងារ​ព័ត៌មាន ​RIA Novosti ​របស់​រដ្ឋ​រុស្ស៊ី ​លោក​រដ្ឋ​មន្រ្តីការ​បរទេស​រុស្ស៊ី ​Lavrov​ បាន​និយាយ​ថា ប្រធានា​ធិបតី​ Putin ​បាន​ត្រៀម​ខ្លួន​ហើយ​ដើម្បីចូល​រួម​ជំនួប​បែប​នេះ។

លោក​រដ្ឋ​មន្រ្តីការ​បរទេស​រុស្ស៊ី​ Lavrov​ បាន​និយាយ​ថា៖ «យើង​មាន​ភស្តុតាងថា ​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ​នៅ​ក្នុងការនិយាយ​តាម​ទូរស័ព្ទ​ដែល​ត្រូវ​បាន​គេ​ដឹង​ឮ ​មិន​មាន​ការ​សម្ងាត់​ទេ​ថា មាន​ការ​អញ្ជើញ​បែប​នេះ ​ហើយ​បាន​និយាយ​ថា ​លោក​នឹង​សប្បាយ​រីករាយ​ដើម្បី​ជួប​លោក ​Putinនៅ​សេតវិមាន‍»។

លោក​រដ្ឋមន្រ្តី​ការបរទេស​រុស្ស៊ី ​Lavrov បាន​និយាយ​បន្ថែម​ទៀត​ថា ប្រធានាធិបតី​ត្រាំ​បាន​បង្វែ​ប្រធាន​បទ​នៃ​ការ​អញ្ជើញ​នោះ​៣-៤​ដង​នៅ​ក្នុង​ការ​និយាយទូរ​ស័ព្ទ​ជាមួយ​ប្រធានា​ធិបតី ​Putin ​ហើយ​បាន​ប្រាប់​លោក Putinថា លោកសប្បាយ​រីក​រាយ​ដើម្បីធ្វើដំណើរទស្សនកិច្ច​ទៅ​វិញ​ទៅ​មក​ទៅ​កាន់​ប្រទេស​រុស្ស៊ី។

​កាល​ពី​ដំបូង ​ប្រធានា​ធិបតី​ត្រាំ​និង​ប្រធានា​ធិបតី​រុស្ស៊ី ​Putin ​បាន​ព្រម​ព្រៀង​គ្នា​ពី​លទ្ធភាពនៃ​ការបើក​សន្និសីទ​កំពូល​នៅ​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន។

​ប្រធានា​ធិបតី​ ត្រាំ​ បាន​និយាយ​ទូរស័ព្ទ​ជាមួយ​ប្រធានា​ធិបតី​រុស្ស៊ី ​Putin ​កាល​ពី​ថ្ងៃ​ទី​២០ ​ខែ​មីនា​ ដើម្បី​ស្វាគមន៍​លោក​ដែល​បាន​ទទួល​ជ័យ​ជម្នះ​នៅ​ក្នុងការ​បោះ ឆ្នោត​ប្រធានា​ធិបតី​រុស្ស៊ី​កាល​ពី​២​ថ្ងៃ​មុន។

​សេតវិមាន ​និង ​វិមាន​ក្រឹមឡាំង​បាន​ប្រាប់​ឲ្យ​ដឹងថា ​នៅ​ពេល​នោះ​ប្រធានាធិបតី​ ទាំង​២​បាន​ពិភាក្សា​ពី​លទ្ធភាព​នៃ​ជំនួប​ទល់​មុខ​គ្នា៕

XS
SM
MD
LG