ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​មហាសេដ្ឋី​រុស្ស៊ី​ជុំវិញ​សកម្មភាព​គឃ្លើន​នៅ​ជុំវិញ​ពិភពលោក


រូបថត​​សេដ្ឋី​និង​អ្នក​ជំនួញ​រុស្ស៊ី​ល្បីៗ​ និង​មន្ត្រី​មួយ​ចំនួន​ដែល​ស្ថិត​នៅ​ក្នុង​តារាង​ទណ្ឌកម្ម​របស់​ក្រសួង​រតនាគារ​អាមេរិក ដែល​គេ​បញ្ចេញ​កាល​ពី​ថ្ងៃ​ទី​៦ មេសា ២០១៨។
រូបថត​​សេដ្ឋី​និង​អ្នក​ជំនួញ​រុស្ស៊ី​ល្បីៗ​ និង​មន្ត្រី​មួយ​ចំនួន​ដែល​ស្ថិត​នៅ​ក្នុង​តារាង​ទណ្ឌកម្ម​របស់​ក្រសួង​រតនាគារ​អាមេរិក ដែល​គេ​បញ្ចេញ​កាល​ពី​ថ្ងៃ​ទី​៦ មេសា ២០១៨។

រដ្ឋបាល​លោក ត្រាំ​ កាល​ពី​ថ្ងៃសុក្រ​បាន​ប្រកាស​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​ជនជាតិ​រុស្ស៊ី​ និង​ក្រុមហ៊ុន​សរុប​ចំនួន​៣៨​ ដែល​ជា​ផ្នែក​មួយ​នៃ​អ្វី​ដែល​មន្រ្តី​រដ្ឋបាល​ជាន់​ខ្ពស់​បាន​ស្នើ​ធ្វើ​ជា​សេចក្តី​ព្រាង​ច្បាប់​ ជា​ការ​ឆ្លើយតប​ទៅ​នឹង​សកម្មភាព​គឃ្លើន​ដែល​រុស្ស៊ី​បាន​ធ្វើ​ជា​រឿយៗ​នៅ​ជុំវិញ​ពិភពលោក។

ទណ្ឌកម្ម​នេះ​នឹង​ដាក់​លើ​មហាសេដ្ឋី​រុស្ស៊ី​ដែល​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​រឿង​នយោបាយ​ចំនួន​៧រូប​ រួម​ទាំង​លោក ​Oleg Deripaska ជា​មហាសេដ្ឋី​រុស្ស៊ី​ដែល​មាន​ទំនាក់​ទំនង​យ៉ាង​ជិតស្និត​ជាមួយ​នឹង​ប្រធានាធិបតី​រុស្ស៊ី​ លោក Vladimir Putin និង​ក្រុមហ៊ុន​ចំនួន​១២​ទៀត​ដែល​ជា​កម្មសិទ្ធ​របស់​ពួក​មហា​សេដ្ឋី​ទាំង​នេះ។ មន្ត្រី​ជាន់​ខ្ពស់​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​រុស្ស៊ី​ចំនួន​១៧​នាក់ ព្រម​ទាំង​ក្រុមហ៊ុន​លក់​អាវុធ​ដែល​គ្រប់​គ្រង​ដោយ​រដ្ឋ​រុស្ស៊ី​នឹង​ស្ថិត​នៅក្នុង​សំណើ​ដាក់​ទណ្ឌកម្ម​នេះ​ដែរ។

មន្រ្តី​សហរដ្ឋអាមេរិក​និយាយ​ថា ​ការ​ដាក់​ទណ្ឌកម្ម​ទាំង​នេះ​មិន​មែន​ជា​ការ​ឆ្លើយតប​ទៅ​នឹង​ទង្វើ​ឬ​បញ្ហា​ជាក់​លាក់​ណា​មួយ​នោះ​ទេ ប៉ុន្តែ​មាន​បំណង​ប្រឆាំង​នឹង​រាល់​ទង្វើ​គឃ្លើន​របស់​រុស្ស៊ី​ដែល​បាន​ធ្វើ​ និង​កំពុង​តែ​កើន​ឡើង​នៅ​ជុំវិញ​ពិភពលោក។​

ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ មន្រ្តី​សហរដ្ឋអាមេរិក​បាន​លើកឡើង​ពី​សកម្មភាព​របស់​រុស្ស៊ី​ជា​ច្រើន​ដូចជា​ ការ​គ្រប់គ្រង​នៅ​ក្នុង​តំបន់​គ្រីមៀ ការ​បង្ក​អស្ថិរភាព​នៅ​តំបន់​ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន​ ការ​គាំទ្ររដ្ឋាភិបាល​ស៊ីរី​ដែល​គ្រប់គ្រង​ដោយ​លោក Bashar al-Assad ការ​វាយ​ប្រហារ​តាម​ប្រព័ន្ធ​អ៊ីនធឺណែត និង​ការបន្ត​វាយ​ប្រហារ​ធ្វើ​ឲ្យ​ប៉ះពាល់​ប្រជាធិបតេយ្យ​របស់​ប្រទេស​លោក​ខាងលិច​ជាដើម៕

XS
SM
MD
LG