ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តួកគី​ថ្កោលទោស​ការ​វាយប្រហារ​ដោយ​អាវុធ​គីមី​នៅ​ស៊ីរី


លោក​ប្រធានាធិបតី Recep Tayyip Erdogan ថ្លែង​ទៅ​កាន់​សមាជិក​នៃ​គណបក្ស​កាន់​អំណាច​គឺ​គណបក្ស​យុត្តិធម៌ និង​អភិវឌ្ឍ នៅ​ក្នុង​ក្រុង Denizli ប្រទេស​តួកគី កាលពី​ថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៨។
លោក​ប្រធានាធិបតី Recep Tayyip Erdogan ថ្លែង​ទៅ​កាន់​សមាជិក​នៃ​គណបក្ស​កាន់​អំណាច​គឺ​គណបក្ស​យុត្តិធម៌ និង​អភិវឌ្ឍ នៅ​ក្នុង​ក្រុង Denizli ប្រទេស​តួកគី កាលពី​ថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៨។

ប្រធានាធិបតី​តួកគី Recep Tayyip Erdogan បាន​ប្រញាប់​ប្រញាល់ចូល​រួម​ក្នុងការ​ថ្កោលទោសការ​វាយ​ប្រហារ​ដោយ​អាវុធ​គីមី​កាល​ពី​ថ្ងៃ​សៅរ៍​នៅ​ក្នុង​ប្រទេស​ស៊ីរី​ដែល​បាន​បណ្តាល​ឱ្យ​ជនស៊ីវិល​រាប់សិប​នាក់​ស្លាប់។​ ក៏​ប៉ុន្តែ​មិន​ដូច​ពួក​សម្ព័ន្ធមិត្ត​បស្ចឹម​ប្រទេស​ជា​ច្រើន​របស់​ប្រទេស​តួកគី​ទេ លោក​ Erdogan មិន​បាន​រិះគន់​ជា​សាធារណៈដល់​រដ្ឋាភិបាលដែល​ជា​អ្នកគាំទ្រ​សំខាន់ៗ​ដល់​របប​គ្រប់គ្រង​ក្រុង​ដាម៉ាស់​គឺរដ្ឋាភិបាល​ក្រុង Teheran និង​រដ្ឋាភិបាលក្រុង​មូស្គូ​ទេ។

បើ​តាម​របាយការណ៍​ក្នុង​មូលដ្ឋាន​ថា​ លោក Erdogan បាននិយាយ​តាម​ទូរសព្ទ​ជាមួយលោក Vladimir Putin សមភាគី​រុស្ស៊ី​របស់​លោកកាល​ពី​ថ្ងៃ​ចន្ទ​ដោយ​លោក​បាន​លើក​ឡើង​អំពី​ «កង្វល់» ស្តីពី​ការ​វាយប្រហារ​កាល​ពី​ថ្ងៃ​សៅរ៍​នៅ​ក្នុង​ស្រុក​ Douma នៃ​តំបន់ Ghouta ខាង​កើតដោយ​លោក​បាន​គូស​បញ្ជាក់​អំពី​សេចក្តី​ត្រូវ​ការ​បញ្ចៀស​កុំ​ឱ្យ​មាន​ជន​ស៊ីវិល​បាត់បង់​ជីវិត។ កាលពី​ថ្ងៃ​ចន្ទ​ លោករដ្ឋមន្ត្រី​ការ​បរទេស​រុស្សី​ Sergei Lavrov បាននិយាយ​អះអាង​ថា​គ្មាន​ភស្តុតាង​អំពីការ​វាយ​ប្រហារ​ដោយ​អាវុធ​គីមីទេ។​

នៅ​ពេល​ដែល​លោក Erdogan បាន​ទប់​ចិត្ត​មិន​ធ្វើ​ការ​វាយប្រហារ​ជា​សាធារណៈ​លើ​រដ្ឋាភិបាល​ក្រុង​មូស្គូ លោក​បាន​រិះគន់ពួក​សម្ព័ន្ធមិត្ត​បស្ចឹម​ប្រទេស​របស់​លោក​ដោយ​ចោទ​ប្រកាន់​ប្រទេស​ទាំង​នេះ​ថា​មិន​ស្មោះត្រង់ក្នុង​ការ​ថ្កោលទោស​រដ្ឋាភិបាល​ក្រុង​ដាម៉ាស់​អំពី​ការវាយ​ប្រហារ​កាល​ពី​ថ្ងៃ​សៅរ៍។ ​ប្រទេស​ស៊ីរី​បាន​បដិសេធ​ថា​ខ្លួន​មិន​បាន​ប្រើប្រាស់អាវុធ​គីមី​ក្នុង​សង្គ្រាម៧ឆ្នាំ​នេះ​ទេ ដោយ​មាន​រួម​បញ្ចូល​ទាំង​ការ​វាយ​ប្រហារកាលពី​ថ្ងៃ​សៅរ៍​ដែល​បាន​ត្រូវ​សង្ស័យ​ថា​ជាការ​វាយ​ប្រហារ​ដោយ​អាវុធ​គីមីផង​ដែរ។

XS
SM
MD
LG