ប្រទេសរុស្ស៊ីកាលនៅថ្ងៃអាទិត្យរំកិលកាន់តែជិតដល់ការខកខានក្នុងការសងបំណុលអន្តរជាតិជាលើកដំបូងក្នុងសតវត្សរ៍ចុងក្រោយនេះ។
ការប្រាក់សរុបដល់ទៅ១០០លានដុល្លារចេញសម្រាប់ភាគហ៊ុនរដ្ឋត្រូវដល់ថ្ងៃបង់ដំបូងកាលពីថ្ងៃទី២៧ ខែឧសភា តែពេលនេះរុស្ស៊ីស្ថិតក្នុងរយៈពេលអនុគ្រោះ៣០ថ្ងៃ។
រុស្ស៊ីប្រឈមនឹងការខកខានសងបំណុលគឺដោយសារការរឹតបន្តឹងលើសកម្មភាពហិរញ្ញវត្ថុរបស់ខ្លួនទាក់ទងនឹងទណ្ឌកម្មដែលជាការឆ្លើយតបប្រឆាំងការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែនចាប់ផ្តើមកាលពីចុងខែកុម្ភ:។
កងទាហានរុស្ស៊ីបានវាយប្រហារថ្មីៗដោយកាំជ្រួចកាលពីថ្ងៃអាទិត្យលើទីក្រុងធំៗបង្អស់ចំនួនពីរេបស់ប្រទេសអ៊ុយក្រែនគឺរដ្ឋធានី កៀវ និងទីក្រុង Kharkiv។
លោក Vitali Klitschko អភិបាលក្រុងកៀវបាននិយាយថា យ៉ាងហោចណាស់អគារលំនៅដ្ឋានចំនួន២ក្នុងទីក្រុងនេះត្រូវបានវាយប្រហារ ធ្វើឱ្យមនុស្សស្លាប់យ៉ាងតិចម្នាក់ និង៤នាក់រងរបួស។
រុស្ស៊ីបង្កើនការប្រើប្រាស់កាំជ្រួចរត់តាមគន្លងបញ្ជា វាយប្រហារលើគោលដៅពាសពេញភាគពាយព្យប្រទេសអ៊ុយក្រែន គឺនៅចំពេលប្រទេសមានឧស្សាហកម្មជឿនលឿន G-7ធ្វើកិច្ចប្រជុំកំពូល ផ្តោតលើបញ្ហារុស្ស៊ីឈ្លានពានអ៊ុយក្រែន។
ប្រធានាធិបតីអាមេរិក លោកJoe Biden មានប្រសាសន៍ថា ប្រទេសមានឧស្សាហកម្មជឿនលឿន G-7 ផ្សេងទៀតនឹងដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើការនាំមាសចូលពីរុស្ស៊ី ដែលនេះគឺជាទណ្ឌកម្មចុងក្រោយលើប្រទេសរុស្ស៊ី ក្នុងការឆ្លើយតបចំពោះការឈ្លានពានអ៊ុយក្រែនរយៈពេល៥ខែនេះ៕