ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​សិទ្ធិ​មនុស្ស​​​រិះគន់​កងយោធា​អំពី​​​​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​ថៃ​​​

ក្រុម​​​បាតុករ​​​កំពុង​​​​​​រុញច្រាន​​​កង​​​យោធា​​​របស់​​​ប្រទេស​​​ថៃ​​​ក្នុង​​​អំឡុង​​​ពេល​​​នៃ​​​ការ​​​ធ្វើ​​​បាតុកម្ម​​​ប្រឆាំង​​​នឹង​​​ការ​​​ធ្វើ​​​រដ្ឋ​​​ប្រហារ​​​របស់​​​យោធា​​​ថៃ​​​កាលពី​​​ថ្ងៃ​​​ទី​​​២៥​​​ខែ​​​ឧសភា​​​ឆ្នាំ​​​២០១៤។

ក្រុម​សិទ្ធិ​មនុស្ស​ឈាន​មុខ​មួយ​និយាយ​ថា ​ការតែងតាំង​លោក​ឧត្ដមសេនីយ៍​ Prayuth Chan-ocha ​ជា​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ថៃ​ មិន​បាន​ជួយ​ដល់​សិទ្ធិ​មនុស្សនិង​មិនបាន​ធ្វើឲ្យ​ប្រទេស​ថៃ​ត្រឡប់​ទៅ​រក​ប្រជាធិបតេយ្យ​វិញ​ទេ។ ​ក្រុម​នេះ​លើក​អំពី​ការ​គាប​សង្កត់ថា​បាន​រាល​ដាល​រយៈពេល​៣ខែ ​ក្រោយ​ពី​ពួក​កងទ័ព​កាន់កាប់​រដ្ឋាភិបាល។​

ការ​បោះ​ឆ្នោត​សម្ងាត់​កាលពី​ថ្ងៃព្រហស្បតិ៍​ជ្រើសរើស​បញ្ជាការ​កងទ័ព​អាយុ​៦០​ឆ្នាំ​នេះ​ត្រូវ​គេ​ដឹក​លទ្ធផល​ជា​មុខ​ហើយ​ ​ព្រោះថា ​លោក​គឺ​ជា​បេក្ខជន​តែ​ម្នាក់​គត់​សម្រាប់​តំណែង​នេះ។​ លោក ​Prayuth ​Chan-ochaបាន​ដឹកនាំ​ក្រុម​យោធា​ថៃ​បណ្ដេញ​រដ្ឋាភិបាល​របស់​លោក​ស្រី ​Yingluck Shinawatra ចេញពី​អំណាច​កាលពី​ថ្ងៃ​ទី​២២​ ខែ​ឧសភា​៕​

XS
SM
MD
LG