ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោកត្រាំ​បណ្តេញ​ក្រុម​ប្រឹក្សា​ទទួល​បន្ទុក​កិច្ចការ​មេរោគហ៊ីវ​និងជំងឺ​អេដស៍​ចេញ​ពីតំណែង


ប្រធានាធិបតី​សហរដ្ឋអាមេរិក​ Donald Trump ឈរ​ជាមួយមន្ត្រីឆ្មាំឆ្នេរសមុទ្រសហរដ្ឋអាមេរិក​តី Gene Gibson (ឆ្វេង) ។
ប្រធានាធិបតី​សហរដ្ឋអាមេរិក​ Donald Trump ឈរ​ជាមួយមន្ត្រីឆ្មាំឆ្នេរសមុទ្រសហរដ្ឋអាមេរិក​តី Gene Gibson (ឆ្វេង) ។

រដ្ឋបាល​លោក​ប្រធានាធិបតី​ ត្រាំ​បានបណ្តេញ​ចេញ​សមាជិក​សេសសល់​នៃ​ក្រុមប្រឹក្សា​ផ្តល់​យោបល់​ប្រធានាធិបតី​ស្តីពី​មេរោគហ៊ីវ​និង​ជម្ងឺអេដស៍​ហៅថា ​PACHA ​ចេញពី​មុខតំណែង។

សមាជិក​ក្រុមប្រឹក្សា​នេះ​បាន​ទទួល​លិខិត​មួយនៅ​សប្តាហ៍នេះ​ ដោយ​និយាយ​ថាមុខ​តំណែង របស់​ពួកគេ​ក្នុងក្រុម​ប្រឹក្សានេះ​ត្រូវបញ្ចប់ ​ហើយចូល​ជាធរមាន​ភ្លាមៗ។ ​នេះបើ​តាម​សេចក្តី រាយការណ៍​ក្នុងអត្តបទ​ការសែត ​វ៉ាស៊ីនតោនបុស្តិ៍។

ក្រុមប្រឹក្សា ​PACHA​ បានបង្កើត​ឡើង​កាលពី​ឆ្នាំ១៩៩៥ ​ក្នុងអំឡុង​ពេល​រដ្ឋបាលលោក​ គ្លីនតុន ដើម្បី​ផ្តល់​យោបល់​ដល់​សេតវិមាន​អំពី​គោល​នយោបាយ​និង​យុទ្ធសាស្ត្រ​ប្រឆាំងនឹងមេរោគ ហ៊ីវ ។

សមាជិក​៦រូប​នៃក្រុម​ប្រឹក្សា​នេះ​ មានការ​អាក់អន់​ចិត្ត​ចំពោះ​ចំណាត់​ការ​របស់​សេតវិមាន ​ទាក់ ទងនឹង​គោល​នយោបាយ​ផ្នែក​សុខភាព ​ហើយ​បាន​លាឈប់​ពីមុខ​តំណែង​កាលពី​ខែ​មិថុនា។ លោក ​Scott Schoettes ​ជាមេធាវី​របស់​ក្រុម​ការពារក្តី ​Lambda Legal​ ដែល​ជា​អង្គការ​តស៊ូ មតិ​ទាក់ទង​នឹង​អ្នក​ស្រឡាញ់​ភេទដូចគ្នា​នោះ​ គឺ​ជា​ម្នាក់​ក្នុង​ចំណោម​៦នាក់​នោះ។​ លោកបាន​សរសេរ​ក្នុង​ទស្សនា​វដ្តី ​Newsweek​ នៅពេល​ដែល​ប្រធានាធិបតី​ ដូណាល់ ត្រាំ ​មិនយក​ចិត្ត ទុកដាក់​ទាល់តែ​សោះ​ចំពោះ​ពលរដ្ឋ​ដែលផ្ទុក​មេរោគហ៊ីវ។​ លោកថា​ រដ្ឋបាល​លោកត្រាំ ​ជំរុញ​ច្បាប់​ដែល​គ្រោះថ្នាក់​ដល់មនុស្ស​ផ្ទុក​មេរោគ​ហ៊ីវ ​ហើយបង្អាក់​ឬធ្វើឲ្យ​ត្រឡប់​ក្រោយ​ ចំពោះ ជំហាន​រីកចម្រើន​នានា​ដែលបាន​បង្កើតឡើង​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​មេរោគ​នេះ៕

XS
SM
MD
LG