ភ្នំពេញ —
អង្គការដែលមានឈ្មោះថាក្រុមកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា (Cambodia Human Rights Task Force) បានបង្ហាញរបាយការណ៍មួយនៅថ្ងៃពុធនេះថា លោកឧកញ៉ាទី្រ ភាព ដែលមានសម្ព័ន្ធភាពយ៉ាងរឹងមាំក្នុងគណបក្សកាន់អំណាចនិងជាមួយអង្គភាពប្រដាប់អាវុធ បានកាប់បំផ្លាញព្រៃឈើចំនួន២៧កន្លែងនៅក្នុងខេត្តដែលសម្បូរព្រៃឈើចំនួន១២។
ក្នុងចំណោមខេត្តទាំងនោះមានខេត្តកំពង់ស្ពឺ កោះកុង ពោធិ៍សាត់ ព្រះវិហារ កំពង់ធំ ក្រចេះ ស្ទឹងត្រែង រតនៈគីរី មណ្ឌលគីរី ឧត្តរមានជ័យ និងខេត្តសៀមរាប។
លោកអ៊ូច ឡេង ប្រធានអង្គការកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជានិងលោកកែវ ប៊ុនធា ទីប្រឹក្សាផ្នែក ច្បាប់នៃអង្គការនេះបានរាយការណ៍មកថាអង្គការនេះបានរកឃើញកន្លែងស្តុកឈើធំៗចំនួន១៥កន្លែងហើយប្រជាពលរដ្ឋជាង១.៤០០គ្រួសារត្រូវបានបណ្តេញចេញពីលំនៅដ្ឋានដោយសារការកាប់ បំផ្លាញព្រៃឈើនេះ។
លោកអ៊ូច ឡេង ឲ្យដឹងថាលោកឧកញ៉ាទ្រី ភាពមានកន្លែងស្តុកឈើទុកក្នុងទីស្នាក់ការរដ្ឋបាលសាធារណៈរាប់ទាំងកងកម្លាំងទាហាននិងនគរបាលផងដែរ។
លោកបានបញ្ជាក់ថា៖ «អាជីវកម្មរបស់ទ្រី ភាពគឺគាត់មិនមានការអភិវឌ្ឍអ្វីក្រៅអំពីការកាប់បំផ្លាញព្រៃឈើ ការប្រមូលព្រៃឈើដែលមានតម្លៃយកចេញពីប្រទេសកម្ពុជាទៅបរទេសតាមរយៈប្រទេសវៀតណាម»។
លោកទ្រី ភាព ត្រូវបានគេដឹងថា ជាកូនប្រសាររបស់លោកឧកញ៉ា ឡៅ ម៉េងឃីន ដែលវិនិយោគលើតំបន់បឹងកក់ដ៏ចម្រូងចម្រាស់និងជាសមាជិកព្រឹទ្ធសភារបស់គណបក្សប្រជាជនកម្ពុជា ហើយក៏មានទំនាក់ទំនងយ៉ាងជ្រាលជ្រៅជាមួយក្រុមប្រដាប់អាវុធផងដែរ។
លោកកែវ ធា បញ្ជាក់ថាទង្វើរបស់ក្រុមហ៊ុនលោក ឧកញ៉ាទ្រី ភាពគឺមានលក្ខណៈផ្ទុយនឹងច្បាប់ហើយ។ លោកថ្លែងថា៖ «ខ្ញុំសូមនិយាយដោយខ្លី គឺខុសច្បាប់ហើយ។ ទីមួយគាត់មិនបានបង្ហាញទៅដល់សាធារណជនថាចំនួនឈើហ្នឹងប៉ុន្មានទេហើយកន្លែងស្តុកទុកឈើនៅកន្លែងណា។ នេះគឺជាអំពើខុសច្បាប់ហើយប្រសិនបើគាត់មានការលាក់លៀមនិងបញ្ជូនឈើទៅឱ្យក្រុមហ៊ុន»៕