វ៉ាស៊ីនតោន —
ទោះបីជាមេដឹកនាំគណបក្សគ្រប់គ្រងប្រទេស រួមទាំងនាយករដ្ឋមន្ត្រីហ៊ុន សែនផង បានអះអាងថា លោកនឹងមិនចុះចេញពីអំណាចហើយនឹងមិនអាចធ្វើការបោះឆ្នោតមុនកាលកំណត់បានមែន តែអ្នកវិភាគឯករាជ្យនិងអ្នកជំនាញក្នុងប្រទេសកម្ពុជាខ្លះយល់ថា ការបោះឆ្នោតអាចធ្វើឡើងវិញបាន ដោយសារតែភាគីម្ខាងមិនទទួលស្គាល់លទ្ធផលឆ្នោតថ្ងៃទី២៨ ខែកក្កដាថា ជាលទ្ធផលឆ្នោតត្រឹមត្រូវ ហើយមិនទទួលស្គាល់រដ្ឋសភា និងរដ្ឋាភិបាលថ្មី ដែលកើតឡើងក្រោយការបោះឆ្នោត ដែលគណបក្សជំទាស់ចាត់ទុកថា មានការគៃបន្លំនិងមានភាពមិនប្រក្រតីដ៏ធ្ងន់ធ្ងរនោះ។
លោកបណ្ឌិតឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យម្នាក់ បានអះអាងថា ការមិនទទួល ស្គាល់លទ្ធផលឆ្នោត និងសភាមិនស្របច្បាប់គឺជាមូលដ្ឋាននៃការដែលអាច បោះឆ្នោតឡើងវិញបាន។
«អាចទៅរួច ដោយសារការបោះឆ្នោតនេះមានភាពមិនប្រក្រតីច្រើន ហើយការ បោះឆ្នោតនេះជាមូលដ្ឋាននៃរដ្ឋសភាអាណត្តិទី៥នេះ។ ការបោះឆ្នោតអត់បានត្រឹមត្រូវ ហើយរដ្ឋសភាដែលកើតចេញពីការបោះឆ្នោតអត់ត្រឹមត្រូវ អត់ស្របច្បាប់។ ដូច្នេះក្នុងច្បាប់ បើសិនជាភាពមិនប្រក្រតីហ្នឹងធ្ងន់ធ្ងរ អត់ទទួលយកបាន នោះរដ្ឋសភាហ្នឹងគឺដូចជាអត់មានអញ្ចឹង។ ទោះជាបង្កើតក៏ដោយ វាខុសច្បាប់»។
លោកឡៅ ម៉ុងហៃបានបន្ថែមថា គេមិនចាំបាច់រំលាយសភាទេ ព្រោះសភាកើត ចេញមិនត្រឹមត្រូវតាមច្បាប់ ហាក់ដូចជាអត់មានសភាដែរ។ លោកថ្លែងថា អ្នក ដឹកនាំក្នុងប្រទេសប្រកាន់ប្រជាធិបតេយ្យ ត្រូវស្វែងរកតុលាការរាស្ត្រដើម្បីកាត់ សេចក្តី នៅពេលមានការតវ៉ា មិនសុខចិត្តក្នុងបញ្ហានយោបាយនិងលទ្ធផល ឆ្នោត។
«មានន័យថា ទៅសួរប្រជារាស្ត្រ តើខាងណាដែលត្រូវ ខាងណាខុស។ រឿងហ្នឹង គឺទៅរកតុលាការរាស្ត្រគឺបែបផែនជាការបោះឆ្នោតហ្នឹងឯង»។
ថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មានក្នុងរដ្ឋសភាកាលពីសប្តាហ៍កន្លងទៅ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីដែលតែងតាំងដោយគណបក្សប្រជាជនកម្ពុជា បានអះអាងថា លោកមិនចុះចេញពីមុខតំណែងទេ ហើយក៏មិនអាចមានការបោះឆ្នោតមុនអាណត្តិដែរ តាមច្បាប់ប្រទេសកម្ពុជា៖
«ខ្ញុំឡើងតាមរដ្ឋធម្មនុញ្ញ ខ្ញុំចុះក៏ចុះតាមរដ្ឋធម្មនុញ្ញ។ អញ្ចឹងសុំបញ្ជាក់ឲ្យហើយ គ្មានការបោះឆ្នោតឡើងវិញ ព្រោះគ្មានអ្នករំលាយសភា ហើយក៏គ្មានយន្តការ ណាកំណត់អំពីការបោះឆ្នោតមុនអាណត្តិនោះទេ»។
លោកពុទ្ធា ហង្ស នាយកប្រតិបត្តិនៃអង្គការឃ្លាំមើលការបោះឆ្នោត និចហ្វិក បានអះអាងថា ការបោះឆ្នោតអាចធ្វើបានគឺពឹងទៅលើមេដឹកនាំគណបក្ស នយោបាយទាំងពីរ។
«ច្បាប់កែបាន លុះត្រាតែសភាអនុម័ត។ តែបើកំណត់តម្លៃថា សភាឯកបក្សគឺជា សភាស្របច្បាប់ ហើយសភានោះអាចនឹងធ្វើការកែអីក៏បានដែរ។ តែបច្ចុប្បន្ននេះយើងឃើញថា ទិដ្ឋភាពនយោបាយជាបញ្ហាធំជាងច្បាប់ទៅទៀតផង»។
លោកបានថ្លែងថា ឆន្ទៈនយោបាយរបស់មេដឹកនាំនៃកម្លាំងនយោបាយទាំងពីរគឺ ជាការសំខាន់។
«ឥឡូវឲ្យតែគណបក្សទាំងពីរហ្នឹងគាត់ចង់ធ្វើអី គាត់ព្រមព្រៀងគ្នាគឺប្រាកដជា ធ្វើបានហើយ។ គ្មានស្អីធំជាងគាត់ទាំងពីរទេ។ តែគ្រាន់តែថា គណបក្សនយោ បាយ ដែលចង់លេងល្បែងនយោបាយជាមួយគ្នាគឺតែងតែប្រើប្រាស់ច្បាប់ ប្រើនីតិវិធីឬ ក៏កងកម្លាំងផ្សេងៗដើម្បីផ្ចាញ់ផ្ចាលគ្នាទៅវិញទៅមក។ ប៉ុន្តែលទ្ធផល ចុងក្រោយ ប្រជាពលរដ្ឋជាអ្នករងទុក្ខទៅវិញ»។
គណបក្សសង្គ្រោះជាតិរបស់លោកសម រង្ស៉ី និងលោកកឹម សុខា បានអះអាង ថា ខ្លួនជាអ្នកឈ្នះការបោះឆ្នោតគឺបានដល់ទៅ៦៣អាសនៈក្នុងចំណោម១២៣ អាសនៈ ដែល អាចបង្កើតរដ្ឋាភិបាលម្នាក់ឯងបាន តែដោយសារការគៃបន្លំនិង ភាពមិនប្រក្រតី បានធ្វើឲ្យមានការកែប្រែលទ្ធផលឆ្នោត។ គណបក្សជំទាស់បាន ធ្វើបាតុកម្មតវ៉ាសុំឲ្យមានការបោះឆ្នោតឡើងវិញ ដោយមានការរៀបចំគណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.) ដោយឯករាជ្យ និងសុំឲ្យលោក នាយករដ្ឋមន្ត្រី ហ៊ុន សែនចុះចេញពីមុខតំណែង។
លោកហ៊ុន សែនបានចោទសួរទៅវិញ ថាតើលោកខុសអ្វី? ហើយបានបន្ថែម សេចក្តីថា ការចង់ឲ្យលោកចាកចេញពីតំណែងមិនមែនជាការចង់បានរបស់អ្នកគាំទ្រលោក និងសមាជិកគណបក្សប្រជាជនកម្ពុជាទេ។ លោកគំរាមថា ការអត់ ធ្មត់របស់រដ្ឋាភិបាលរបស់លោកគឺមានកម្រិត ដោយលោកបញ្ជាក់ថា បាតុកម្មខុសច្បាប់ឬការបិទផ្លូវជាតិអាចនឹងទទួលវិធានការផ្លូវច្បាប់។
បាតុកម្មតវ៉ារបស់ក្រុមជំទាស់ជាហូរហែកន្លងមកនេះ ដែលមានការទាមទារឲ្យលោក ហ៊ុន សែន ដែលកាន់កាប់អំណាច៣ទសវត្សរ៍ចេញពីតំណែង ហើយនឹងទាមទារឲ្យមានការបោះឆ្នោតឡើងវិញនេះគឺកើតឡើងក្រោយពេលដែលគណបក្សជំទាស់ចោទប្រកាន់ថា គណបក្សប្រជាជនកម្ពុជា ដែលត្រូវគ.ជ.ប.ប្រកាសថា ឈ្នះអាសនៈចំនួន៦៨នោះ មិនអនុញ្ញាតឲ្យមានការស៊ើបអង្កេតលទ្ធផលឆ្នោតដោយស្ថាប័នឯករាជ្យទេ។
ច្បាប់រដ្ឋធម្មនុញ្ញប្រទេសកម្ពុជាបានចែងថា សភាមានសុពលភាពតាមច្បាប់ លុះត្រាតែមានចំនួន១២០រូបយ៉ាងតិចក្នុងចំណោម១២៣រូបសរុប។ ដោយឡែក ប្រទេសកម្ពុជាប្រកាន់របបសេរីនិយមពហុបក្ស ឬមានបក្សច្រើន។ តែបច្ចុប្បន្ន សមាជិកសភា៥៥រូបរបស់គណបក្សជំទាស់ធ្វើពហិការមិនចូលរួមប្រជុំទេ។ ការមិនចូលប្រជុំសភានេះបានធ្វើឲ្យសភាមិនគ្រប់ចំនួនសមាជិកផង និងជាសភាឯកបក្សដែលមិនស្របនឹងរដ្ឋធម្មនុញ្ញផង៕