ភ្នំពេញ —
គណបក្សសង្គ្រោះជាតិបានបង្វែរការផ្តោតអារម្មណ៍ទៅរកក្រុមកម្មកររោងចក្រនៅក្នុងប្រទេសក្នុងយុទ្ធនាការធ្វើបាតុកម្មរបស់ខ្លួនកាលពីថ្ងៃពុធ។ កម្មកររោងចក្រមានចំនួនសរុបជាង៤០ម៉ឺននាក់នៅក្នុងប្រទេសកម្ពុជា។
លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានប្រកាសថា គណបក្សរបស់លោកទាមទារដាច់ខាតឲ្យមានការដំឡើងប្រាក់ខែជូនកម្មកររោងចក្រ និងមន្រ្តីរាជការ ក្នុងយុទ្ធនាការបាតុកម្មដែលមិនមានពេលកំណត់នេះ។
«ត្រូវតែដំឡើងប្រាក់ខែជូនមន្ត្រីរាជការមួយលានរៀល ហើយដំឡើងប្រាក់ខែឲ្យកម្មករ១៦០ដុល្លារក្នុងមួយខែ»។
សេចក្តីថ្លែងការណ៍នេះធ្វើឡើងនៅពេលដែលគណបក្សជំទាស់បានដឹកនាំបាតុកម្មឈានដល់ថ្ងៃទី១០ក្នុងទីក្រុងភ្នំពេញ។
មនុស្សជាច្រើនពាន់នាក់បានប្រមូលផ្តុំគ្នានៅទីលានប្រជាធិបតេយ្យមុននឹងចាប់ផ្តើមធ្វើដំណើរឆ្ពោះទៅកាន់ផ្លូវជាតិលេខ៦ និងបានបត់ត្រឡប់មកវិញនៅម្តុំសង្កាត់ព្រែកលាប។
អ្នកចូលរួមភាគច្រើនគឺជាកម្មកររោងចក្រកាត់ដេរនៅក្នុងក្រុងភ្នំពេញ និងមកពីបណ្តាខេត្តមួយចំនួន ដូចជាខេត្តកណ្តាល និងខេត្តស្វាយរៀងជាដើម។ កម្មករទាំងនេះបានធ្វើកូដកម្មនៅក្នុងរោងចក្ររបស់ខ្លួនកាលពីព្រឹកថ្ងៃពុធដើម្បីទាមទារដំឡើងប្រាក់ខែគោលឲ្យដល់១៦០ដុល្លារអាមេរិក។
លោកកឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ មានប្រសាសន៍នៅចំពោះមុខហ្វូងបាតុករថា គណបក្សរបស់លោកបើកយុទ្ធនាការទារឲ្យដំឡើងប្រាក់ខែឲ្យកម្មករ។
«យើងចាប់ផ្តើមធ្វើយុទ្ធនាការបន្ថែមមួយទៀតក្រៅពីយុទ្ធនាការទាមទារសម្លេងឆ្នោតគឺយុទ្ធនាការទាមទារប្រាក់ខែជូនកម្មករឲ្យបានយ៉ាងតិច១៦០ដុល្លារ»។
រដ្ឋាភិបាលបានសម្រេចឲ្យមានការដំឡើងប្រាក់ខែជូនកម្មករជាបន្តបន្ទាប់ឲ្យបានដល់ចំនួន១៦០ដុល្លារអាមេរិករហូតដល់ឆ្នាំ២០១៨គឺក្នុងរយៈពេលប្រាំឆ្នាំទៀត។ ក៏ប៉ុន្តែក្រុមសហជីពមិនយល់ស្រប។
លោកផៃ ស៊ីផាន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី មានប្រសាសន៍ថា ការបើកយុទ្ធនាការទាមទារការដំឡើងប្រាក់ខែកម្មកររោងចក្ររបស់គណបក្សជំទាស់គឺជាការធ្វើប្រជាភិថុត។
«គាត់លើកឡើងពីយុទ្ធនាការទាមទារដំឡើងប្រាក់ខែជូនកម្មករ គ្រាន់តែជាយុទ្ធនាការធ្វើប្រជាភិថុតដើម្បីប្រមូលកម្លាំងបង្ហាញសាច់ដុំតាមចិញ្ចើមថ្នល់ ពីព្រោះការដំឡើងប្រាក់ខែមិនមែនជាការបង្គាប់ ឬដាក់គំនៀបឲ្យអ្នកណាធ្វើទេ។ហើយមានការឯកភាពគ្នាដំឡើងប្រាក់ខែចាប់ពីខែមករាតទៅ»។
យ៉ាងណាក៏ដោយ លោកសម រង្ស៊ី និងលោកកឹម សុខាបានចាប់ផ្តើមដឹកនាំបាតុកម្មក្រុមកម្មករកាលពីថ្ងៃពុធនៅក្នុងខេត្តស្វាយរៀង និងនៅក្នុងខេត្តកំពង់ចាម។ ហើយមេដឹកនាំគណបក្សសង្គ្រោះជាតិទាំងពីររូបគ្រោងនឹងបន្តដឹកនាំបាតុកម្មនៅពេលព្រឹក នៅតាមបណ្តាខេត្តដទៃទៀតចាប់ពីថ្ងៃព្រសហ្បតិ៍តទៅ ហើយនឹងត្រូវត្រឡប់មកដឹកនាំបាតុកម្មនៅក្នុងក្រុងភ្នំពេញនៅពេលល្ងាច៕