ស.រ.អា.៖ដំណោះស្រាយនយោបាយត្រូវសម្រេចដោយកម្ពុជាខ្លួនឯង
«ដំណោះស្រាយនយោបាយត្រូវតែជាដំណោះស្រាយនយោបាយបែបកម្ពុជា»។នេះគឺជាជំហររបស់សហរដ្ឋអាមេរិកចំពោះភាពជាប់គាំងនយោបាយរបស់ប្រទេសកម្ពុជា។ លោកស្កុត ម៉ាស៊ាល (Scot Marciel) ឧបការីរងជាន់ខ្ពស់នៃក្រសួងការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយនៅល្ងាចថ្ងៃចន្ទ័នេះថា សហរដ្ឋអាមេរិកមិនដាក់កំហិតឲ្យមានដំណោះស្រាយនយោបាយកម្ពុជាតាមបែបណានោះទេ។ លោកគង់ សុឋានរិទ្ធរាយការណ៍ពីរាជធានីភ្នំពេញ៕