ភ្នំពេញ៖ កិច្ចប្រជុំរយៈពេលពីរថ្ងៃដើម្បីរៀបចំសវនាការលើសំណុំរឿង០០២វគ្គទីពីរ ដែលនឹងត្រូវកាត់បន្តទៀតប្រឆាំងនឹងមេដឹកនាំខ្មែរក្រហម នួន ជា និង ខៀវ សំផន បានបញ្ចប់ទៅនៅថ្ងៃនេះ ប៉ុន្តែមិនមានសេចក្តីសម្រេចណាមួយទេ ក្រៅពីមានការខ្វែងមតិគ្នាបន្ថែមទៀត ជុំវិញវិសាលភាព និងទីតាំងឧក្រិដ្ឋកម្មក្នុងសំណុំរឿងថ្មីនេះ។
ការពិភាក្សានេះធ្វើឡើងក្រោយពីអង្គជំនុំជម្រះជាន់ទាបនេះ បានបញ្ចប់ការកាត់ក្តីសំណុំរឿង០០២វគ្គទី១កាលពីខែតុលា។
លោក Nicholas Koumjian សហព្រះរាជអាជ្ញាក្នុងសំណុំរឿង០០២ ថ្លែងថា រាល់បទចោទប្រកាន់ដែលនៅសេសសល់ពីសំណុំរឿង០០២វគ្គទី១ គួរដាក់បញ្ចូលក្នុងសំណុំរឿងវគ្គទីពីរនេះទាំងអស់ ពោលគឺមិនចាំបាច់បន្តសំណុំរឿងនេះរហូតដល់វគ្គទីបីទៀតទេ។
«យើងស្នើឱ្យដាក់បញ្ចូលរាល់បទចោទដែលបានបង្គាប់ដោយតុលាការកំពូល ហើយយើងគ្រោងនឹងបញ្ចូលលើសនេះបន្តិច។ មានន័យថាយើងនឹងដាក់បញ្ចូលរាល់បទប្រល័យពូជសាស្ត្រ រាល់ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាម។ យើងក៏នឹងបញ្ចូលឧក្រិដ្ឋកម្មប្រឆាំងនឹងក្រុមគោលដៅនីមួយ ឧក្រិដ្ឋកម្មយេនឌ័រ ការរៀបការដោយបង្ខំនិងរំលោភផងដែរក្នុងសវនាការនេះ»។
តុលាការកំពូលនៃតុលាការខ្មែរក្រហម បានបង្គាប់នាពេលថ្មីៗនេះថាបទចោទដែលត្រូវយកមកដាក់បញ្ចូលក្នុងសំណុំរឿង០០២វគ្គទី២នេះ ត្រូវដាក់បញ្ចូលយ៉ាងហោចណាស់នូវ បទប្រល័យពូជសាសន៍ ការដ្ឋានមួយកន្លែង សហករណ៍មួយកន្លែង និងបទចោទទាក់ទឹននឹងមន្ទីរសន្តិសុខ ស ២១ នៅក្រុងភ្នំពេញ។
លោក Dale Lysak សហព្រះរាជអាជ្ញារងគូសបញ្ជាក់បន្ថែមថាដើម្បីពន្លឿននីតិវិធី ការិយាល័យសហព្រះរាជអាជ្ញារបស់លោកស្នើឱ្យតុលាការជ្រើសរើសទីតាំងឧក្រិដ្ឋកម្មខ្លះជាតំណាងប៉ុណ្ណោះ ក្នុងការបង្ហាញពីបទល្មើសរបស់ជនជាប់ចោទទាំងពីរ។
«ក្នុងសំណើរបស់យើង ទីតាំងភាគច្រើនគឺបានបង្គាប់ដោយតុលាការកំពូលរួចហើយ។ ដូច្នេះយើងបញ្ចូលពន្ធនាគារ ស២១ បទប្រល័យពូជសាសន៍លើជនជាតិចាមនិងវៀតណាម។ សហករណ៍មួយកន្លែងគឺសហករណ៍នៅត្រាំកក់ហើយយើងយកទីតាំងទំនប់១មករាជាការដ្ឋានដែលវាតំណាងឱ្យគម្រោងទំនប់ដែលជាផ្នែកដ៏សំខាន់មួយនៃពលកម្មដោយបង្ខំ។ ហើយយើងក៏បានដាក់បញ្ចូលទីតាំងនិងពន្ធនាគារមួយចំនួនបន្ថែមទៀត»។
ដោយឡែក លោក Victor Koppe មេធាវីជនជាប់ចោទនួន ជា យល់ថាសំណើរបស់ការិយាល័យព្រះរាជអាជ្ញានេះនឹងធ្វើឱ្យបាត់បង់ប្រយោជន៍ដល់កូនក្តីរបស់លោក។
«អ្នកបានដឹងរួចមកហើយថាយើងមានទស្សនៈផ្ទុយគ្នាលើព្រឹត្តិការណ៍និងគោលនយោបាយដែលបង្កើតឡើងនៅពេលនោះ។ យើងមិនជឿថាមានគោលនយោបាយថ្នាក់ជាតិមួយទេ យើងជឿថាតាមពិតគឺមានក្រុមប្រឆាំងពីររបស់ខ្មែរក្រហមដែលប្រយុទ្ធគ្នាតាំងពីដើមឆ្នាំ១៩៧៥មកម្ល៉េះ។ ដូច្នេះប្រសិនបើយើងកំណត់ខ្លួនយើងតែទៅលើទីតាំងឧក្រិដ្ឋកម្មជាក់លាក់តែមួយចំនួនតូចនោះ តាមទ្រឹស្តីបញ្ហាទាក់ទងជាច្រើនអាចនឹងត្រូវបញ្ច្រាសពីការវែកញែករបស់យើង»។
លោក Victor Koppe និង លោកស្រី Anta Guisse មេធាវីជនជាប់ចោទខៀវ សំផន ស្នើឱ្យតុលាការខ្មែរក្រហមចាប់ផ្តើមសំណុំរឿង០០២វគ្គទី២នេះ បន្ទាប់ពីការប្រកាសសាលក្រមសំណុំរឿង០០២វគ្គទី១រួចជាស្ថាពរ ដែលគ្រោងនឹងប្រកាសនៅត្រីមាសទីពីរក្នុងឆ្នាំ២០១៤។
ប៉ុន្តែទាំងការិយាល័យព្រះរាជអាជ្ញារបស់លោក Nicholas Koumjian និងការិយាល័យមេធាវីដើមបណ្តឹងរដ្ឋប្បវេណីបានស្នើឱ្យតុលាការបើកសវនាការលើសំណុំរឿង០០២វគ្គទី២ឱ្យបានឆាប់ៗគឺនៅខែចុងខែកុម្ភៈ ឆ្នាំ២០១៤ ក្រោមហេតុផលនៃភាពចាស់ជរារបស់ជនជាប់ចោទនិងសារៈសំខាន់នៃសំណុំរឿងនេះ។
សំណុំរឿង០០២មានជនជាប់ចោទចំនួនបួននាក់ប៉ុន្តែជនជាប់ចោទដែលនៅរស់រានមានជីវិតមានតែនួន ជា អតីតប្រធានសភាខ្មែរក្រហម ដែលគេស្គាល់ថាជាមេមនោគមវិជ្ជានៃរបបនោះនិងខៀវ សំផន អតីតប្រមុខរដ្ឋ។ ដោយឡែកអៀង សារី បានស្លាប់កាលពីដើមឆ្នាំនេះដោយសារជំងឺនិងវ័យចាស់ជរានិងប្រពន្ធរបស់គាត់អៀង ធីរិទ្ធ ត្រូវដោះលែងឲ្យនៅក្រៅឃុំដោយសារជំងឺវង្វេងវង្វាន់។
លោក និល ណុន ប្រធានអង្គជំនុំជម្រះសាលាដំបូងនៃសាលាក្តីខ្មែរក្រហមថ្លែងថាសេចក្តីសម្រេចនានាជុំវិញការពិភាក្សានេះនឹងត្រូវសម្រេចក្នុងការពិភាក្សាបន្ទាប់របស់ខ្លួននាពេលខាងមុខ៕