ភ្នំពេញ —
មេធាវីនៃអតីតអ្នកទោសគុកទួលស្លែងបានជំរុញបន្ថែមទៀតនៅថ្ងៃពុធនេះឲ្យសាលាដំបូងរាជធានីភ្នំពេញចាត់ការលើបណ្តឹងនៃកូនក្តីរបស់ខ្លួនចំនួនបួននាក់ដែលបានប្តឹងប្រឆាំងលោកកឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ។
លោកគួយ ធុនណា មេធាវីរបស់លោកជុំ ម៉ី អតីតអ្នកទោសគុកទួលស្លែងនិងជាប្រធានសមាគមជនរងគ្រោះដោយរបបកម្ពុជាប្រជាធិបតេយ្យហៅកាត់ថាក្សេមក្សាន្តនិងកូនក្តីដែលជាអតីតអ្នកទោសនិងកុមារអ្នកទោសគុកទួលស្លែងចំនួនបីនាក់ផ្សេងទៀតបានដាក់លិខិតមួយទៅកាន់សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃនេះដើម្បីស្នើឲ្យតុលាការពន្លឿននីតិវិធីប្រឆាំងនឹងលោកកឹម សុខា។
«ដោយសាររឿងនេះយូរពេកហើយខាងតុលាការមិនបានកោះហៅឯកឧត្តមកឹម សុខា សោះ ប្រាំមួយខែហើយ។ ដូច្នេះក្នុងនាមខ្ញុំជាមេធាវីខ្ញុំមានករណីកិច្ច កាតព្វកិច្ចសុំឲ្យលោកព្រះរាជអាជ្ញាយ៉េត ចរិយា ពន្លឿនរឿងនេះកុំឲ្យទុកចោល»។
កាលពីពាក់កណ្តាលខែមិថុនាឆ្នាំ២០១៣នេះគឺពីរខែមុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រលោកជុំ ម៉ី និងអតីតអ្នកទោសគុកទួលស្លែងបីនាក់ផ្សេងទៀតបានដាក់ពាក្យបណ្តឹងទៅកាន់សាលាដំបូងរាជធានីភ្នំពេញប្រឆាំងនឹងលោកកឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិក្រោមការចោទប្រកាន់ថា មេដឹកនាំគណបក្សជំទាស់បានបរិហារកេរ្តិ៍ជាសាធារណៈនិងទាមទារសំណងចំនួន១.០០០ដុល្លារអាមេរិកហើយក្រោយមកលោកជុំ ម៉ី បានដឹកនាំបាតុកម្មមួយប្រឆាំងលោកកឹម សុខា ដើម្បីទាមទារការសុំទោសជាសាធារណៈ។
បណ្តឹងនោះក្រោយពីលោកជុំ ម៉ី និងអតីតអ្នកទោសគុកទួលស្លែងផ្សេងទៀតអះអាងថា លោកកឹម សុខា បានថ្លែងការណ៍ជាសាធារណៈទៅកាន់សកម្មជននយោបាយរបស់ខ្លួនថាគុកទួលស្លែងគឺជាគុកសិប្បនិមិត្តនិងបង្កើតឡើងដោយប្រទេសវៀតណាម។
ក៏ប៉ុន្តែលោកកឹម សុខា បានច្រានចោលជាច្រើនដងថាលោកមិនបាននិយាយដូច្នោះទេ។
ការជំរុញរបស់មេធាវីលោកជុំ ម៉ី ធ្វើឡើងក្នុងខណៈដែលកម្ពុជាកំពុងស្ថិតក្នុងវិបត្តិនយោបាយក្រោយពីការបោះឆ្នោតដោយសារគណបក្សជំទាស់នៅប្រកាន់ជំហរមិនទទួលស្គាល់លទ្ធផលបោះឆ្នោតហើយបន្តធ្វើពហិកាមិនចូលរួមបង្កើតរដ្ឋសភាថ្មី។
កាលពីថ្ងៃច័ន្ទលោកផៃ ស៊ីផាន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបានឲ្យដឹងថារដ្ឋាភិបាលបានស្នើដល់ក្រសួងការពារជាតិឲ្យចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងកាសែតមនសិការខ្មែរ របស់លោកដាំ សិទ្ធិ តំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិ។ សំណើនេះធ្វើឡើងក្រោយពីកាសែតរបស់លោកបានចុះផ្សាយអត្ថបទដែលទាក់ទងនឹងអត្ថបទដែលថា«កងកម្លាំងប្រដាប់អាវុធ»បានចូលរួមប្លន់ជ័យជម្នះក្នុងការបោះឆ្នោតរបស់ប្រជារាស្ដ្រខ្មែរ។
លោកយ៉ែម បុញ្ញឫទ្ធិ តំណាងរាស្ដ្រនិងជាអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិយល់ឃើញថាបណ្តឹងទាំងនេះគឺជាការគាបសង្កត់លើគណបក្សជំទាស់។
«មេធាវីគេចង់ពន្លឿនការប្តឹងរបស់ជុំ ម៉ី ទាក់ទងឯកឧត្តមកឹម សុខា។ គេប្តឹងដាំសិទ្ធិ កាសែតមនសិការពាក់ព័ន្ធនឹងការចុះផ្សាយប្រសាសន៍ឯកឧត្តមកឹម សុខា ដូច្នេះគឺគេចង់គំរាមកំហែងដោយប្រយោលឬយកច្បាប់ដែលគ្មានលក្ខណៈយុត្តិធម៌ឯករាជ្យពិតប្រាកដដើម្បីមកគាបសង្កត់លើមេដឹកនាំគណបក្សសង្គ្រោះជាតិ»។
ទាំងលោកជាម យៀប ប្រធានក្រុមតំណាងរាស្ដ្ររបស់គណបក្សប្រជាជនកម្ពុជា ទាំងលោកផៃ ស៊ីផាន អ្នកនាំពាក្យមួយរូបរបស់រដ្ឋាភិបាលមិនអាចទាក់ទងបានទេនៅរសៀលនេះ៕