ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​វិភាគ៖ បក្ស​នយោបាយ​ត្រូវ​ប្រឹង​ប្រែង​ព្រោះ​ចំនួន​អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត​តិច​ជាង​មុន


រូបឯកសារ៖ ពលរដ្ឋ​កម្ពុជា​កំពុង​រង់ចាំ​ចុះ​ឈ្មោះ​បោះឆ្នោត​ ក្នុង​ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត​មួយ​ ក្នុង​រាជធានី​ភ្នំពេញ ​កាល​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ២០១៦។ (ហ៊ាន សុជាតា/VOA)
រូបឯកសារ៖ ពលរដ្ឋ​កម្ពុជា​កំពុង​រង់ចាំ​ចុះ​ឈ្មោះ​បោះឆ្នោត​ ក្នុង​ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត​មួយ​ ក្នុង​រាជធានី​ភ្នំពេញ ​កាល​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ២០១៦។ (ហ៊ាន សុជាតា/VOA)

ប៉ុន្តែ​សម្រាប់​ឆ្នាំ​២០១៦ ពលរដ្ឋ​ទីក្រុង​ភ្នំពេញ​ដែល​មាន​សិទ្ធិ​បោះឆ្នោត​កើន​ឡើង​ដល់​ ៩៨៣.៨២៨ ប៉ុន្តែ​អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​បានតែ​ចំនួន​៨៥០.៣៣០នាក់ (ត្រូវជា​៨៦,៤៣​ភាគរយ)។

ចំនួន​អ្នកចុះ​ឈ្មោះ​បោះឆ្នោត​នាឆ្នាំ​២០១៦នេះ​មាន​ការ​ធ្លាក់ចុះ​បន្តិច​ បើ​ប្រៀប​ធៀប​នឹង​តួលេខ​ឆ្នាំ​២០១៣​ ហើយ​ភាគច្រើន​នៅ​ខេត្ត​ដែល​មាន​ពលករ​ធ្វើ​ចំណាក​ស្រុក​ច្រើន។ នេះ​បើ​តាម​តួលេខ​ចុង​ក្រោយ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត។​

លោកអ៊ូ វីរៈ ​ប្រធាន​វេទិកា​អនាគត​ បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ចំពោះ​និន្នាការ​នៃ​ការវិវត្តន៍​នេះ ប៉ុន្តែ​ចាប់​អារម្មណ៍​ថា​ ទីក្រុង​ភ្នំពេញ​ដែល​មាន​ពលរដ្ឋ​រស់​នៅ​ច្រើន​ តែ​ចំនួន​អ្នក​ចុះ​ឈ្មោះ​តិច ​ដោយ​សារ​តែ​អ្នក​រស់នៅ​មួយ​ចំនួន​មាន​លំនៅ​អចិន្ត្រៃយ៍​នៅ​តាម​បណ្តា​ខេត្ត​ ហើយ​ត្រឡប់​ទៅ​ចុះ​ឈ្មោះ​នៅ​ទីនោះ​វិញ។

ទាញ​យក​ពី​តំណភ្ជាប់​ដើម

ក្នុង​ឆ្នាំ២០១៣ ​ពលរដ្ឋ​ទីក្រុង​ភ្នំពេញ​មាន​សិទ្ធិ​បោះឆ្នោត​ចំនួន​៩៣៦.៦៣១នាក់ ​ប៉ុន្តែ​អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត​បាន​ឡើង​ដល់​៩៩៨.៨២៧​នាក់​ គឺ​បាន​រហូត​ដល់​ទៅ​១០៦,៦៤​ភាគរយ។

ប៉ុន្តែ​សម្រាប់​ឆ្នាំ​២០១៦ ពលរដ្ឋ​ទីក្រុង​ភ្នំពេញ​ដែល​មាន​សិទ្ធិ​បោះឆ្នោត​កើន​ឡើង​ដល់​ ៩៨៣.៨២៨ ប៉ុន្តែ​អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​បានតែ​ចំនួន​៨៥០.៣៣០នាក់ (ត្រូវជា​៨៦,៤៣​ភាគរយ)។

លោក​យល់​ថា ​នោះ​ជា​សញ្ញា​ល្អ​សម្រាប់​គណបក្ស​ប្រឆាំង៖

«យើង​យល់​ថា​វា​ជា​សញ្ញា​ល្អ​សម្រាប់​គណបក្ស​ប្រឆាំង​ដោយសារ​សំឡេង​កៅអី​នៅ​តាម​ខេត្ត​មាន​ឥទ្ធិពល​ជាង​នៅ​ទីក្រុង​ភ្នំពេញ​ បើសិន​ជា​យើង​មើល​សំឡេង​តាម​ការ​បោះឆ្នោត​នីមួយៗ​អត់​ស្មើ​ភាព​គ្នា​ទេ‍»។

លោក​ វីរៈ យល់​ថា​ រូបមន្ត​នៃ​ការ​កំណត់​អាសនៈ​នៅ​សភាជាតិ​ នៅពេល​បច្ចុប្បន្ន​នេះ​ក៏​មិន​សូវ​តំណាង​ឱ្យ​សំឡេង​ពលរដ្ឋ​ដែរ។ ឧទាហរណ៍​ នៅ​រាជធានី​ភ្នំពេញ​តុល្យភាព​នៃ​ចំនួន​អ្នក​បោះឆ្នោត​នឹង​ចំនួន​អាសនៈ​គឺ​មាន​រហូត​ដល់​ជាង​៧​ម៉ឺន​នាក់​ក្នុង​មួយ​អាសនៈ​ ក្នុង​ខណៈពេល​ដែល​ទីក្រុង​កែប​គឺ​អ្នក​បោះឆ្នោត​មាន​តែ​ជាង​២៤.០០០នាក់​ ប៉ុន្តែ​មាន​មួយ​អាសនៈ។

រីឯ​នៅ​ខេត្ត​ឧត្តរមានជ័យ​ មាន​អ្នក​បោះឆ្នោត​ចំនួន​១៣៤.៣១៤នាក់ ប៉ុន្តែ​អាសនៈ​សភា​មាន​ចំនួន​តែ​មួយ។ ដោយ​ឡែក​ខេត្តព្រះសីហនុ​ មាន​អ្នក​បោះឆ្នោត​ចំនួន​១៣៥.៧៨៧ នាក់​ ប៉ុន្តែ​នឹង​មាន​អាសនៈ​សភា​ចំនួន​បី។ រីឯ​ខេត្ត​ក្រចេះ​ មាន​អ្នក​បោះឆ្នោត​២២៤.៥៤៨នាក់ ប៉ុន្តែ​មាន​អាសនៈ​ចំនួន​បី​ដែរ។

រូបឯកសារ៖ លោក ​អ៊ូ វីរៈ​ ប្រធាន​វេទិកា​អនាគត ​ដែល​ជា​ស្ថាប័ន​ស្រាវជ្រាវ​គោលនយោបាយ​ក្នុង​ប្រទេស​កម្ពុជា ចូលរួម​ជា​វាគ្មិន​ក្នុង​កម្មវិធី Hello VOA កាលពី​ថ្ងៃច័ន្ទ ទី២ ខែឧសភា ឆ្នាំ២០១៦​។ (ឡេង ឡែន/VOA)
រូបឯកសារ៖ លោក ​អ៊ូ វីរៈ​ ប្រធាន​វេទិកា​អនាគត ​ដែល​ជា​ស្ថាប័ន​ស្រាវជ្រាវ​គោលនយោបាយ​ក្នុង​ប្រទេស​កម្ពុជា ចូលរួម​ជា​វាគ្មិន​ក្នុង​កម្មវិធី Hello VOA កាលពី​ថ្ងៃច័ន្ទ ទី២ ខែឧសភា ឆ្នាំ២០១៦​។ (ឡេង ឡែន/VOA)

អ្នក​វិភាគ​មើល​ឃើញ​ថា ​ក្នុង​ពេល​កន្លង​មក ​គណបក្ស​សង្គ្រោះជាតិ​ដែល​ជា​គណបក្ស​ប្រឆាំង​ទទួល​បាន​ការគាំទ្រ​ច្រើន​ពី​ក្នុង​ចំណោម​កម្មករ​រោងចក្រ​ ពលករ​និង​យុវជន។ ប៉ុន្តែ​លោក​ថា​ ពួកគេ​ត្រូវ​តែ​ទាក់​ទាញ​ឱ្យ​កសិករ​គាំទ្រ​ថែម​ទៀត​ ទើប​អាច​ធានា​បាន​ការ​គាំទ្រ​កើន​ឡើង​ ដោយ​សារ​តែ​ពលករ​ដែល​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ភាគ​ច្រើន​គឺ​មិន​បាន​ចុះ​ឈ្មោះ​បោះឆ្នោត​ទេ​ រីឯ​យុវជន​ក៏​មិន​សូវ​សកម្ម​ក្នុង​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ឬ​ទៅ​បោះឆ្នោត​ដូច​សកម្ម​ភាព​រិះគន់​តាម​ហ្វេសប៊ុក​ ឬ​ចូលរួម​បាតុកម្ម​ឡើយ។

លោក​អ៊ូ វីរៈ​ លើក​ឡើង​ថា​ បើសិន​ជា​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​គណបក្ស​កាន់​អំណាច​អាច​រក្សា​ចំនួន​អ្នក​បោះឆ្នោត​ឱ្យ​បាន​នៅ​ចំនួន​ជាង​បីលាននាក់​ដែល​គណបក្ស​នេះ​ទទួល​បាន​ក្នុង​ឆ្នាំ​២០១៣ គឺ​អាច​នឹង​ជា​ការ​ព្រួយបារម្ភ​ចំពោះ​គណបក្ស​ប្រឆាំង​ផងដែរ។ នេះ​ដោយសារ​តែ​មាន​គណបក្ស​តូចៗ​មួយ​ចំនួន​កំពុង​តែ​ធ្វើ​ការ​ឃោសនា​យ៉ាង​សកម្ម​ ហើយ​អាច​ទាញ​បំបែក​សំឡេង​អ្នក​គាំទ្រ​បក្ស​ប្រឆាំង​បាន។

ដោយ​បាន​ប៉ាន់​ប្រមាណ​ថា​ក្នុង​ចំណោម​អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត​ជាង​៧,៨លាន​នាក់​គឺ​អាច​មាន​អ្នក​មិន​ទៅ​បោះឆ្នោត​១,៥លាន​នាក់​ ដូច្នេះ​សំឡេង​នៅសល់​ត្រូវ​បែងចែក​រវាង​គណបក្ស​មិន​កាន់​អំណាច។

និន្នាការ​ដែល​ព្រួយបារម្ភ​នោះ​គឺ​ដូច​ជា​នៅ​ខេត្ត​ព្រៃវែង ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ឈ្នះ​ក្នុង​ឆ្នាំ២០១៣។ ពេលនោះ ​ពលរដ្ឋ​ខេត្តព្រៃវែង​អាយុ​១៨ឆ្នាំ​ឡើង​ទៅ មាន​ចំនួន​៨២៣.២០៣​នាក់​ រីឯ​អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត​បាន​៨០៩.០២០នាក់។ ប៉ុន្តែ​នៅ​ឆ្នាំ​២០១៦ ពលរដ្ឋ​ខេត្តព្រៃវែង​អាយុ​១៨ឆ្នាំ​ឡើង​ទៅ​មាន​ចំនួន​ថយ​មក​នៅ​ត្រឹម​៧៦៤.៨៣៦នាក់ (បាត់អស់​៥៨.៣៦៧នាក់) រីឯ​អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត​បាន​តែ​៦២២.១៩៧នាក់ គឺ​បាត់​អស់​១៨៦.៨២៣​នាក់​ ប្រៀបធៀប​នឹង​ចំនួន​អ្នក​ចុះ​ឈ្មោះ​ឆ្នាំ​២០១៣។

​ប៉ុន្តែ​លោក​អ៊ូ វីរៈ​បាន​បន្ថែម​ថា៖

«ប៉ុន្តែ​គណបក្ស​កាន់​អំណាច​គាត់​ត្រូវ​តែ​ព្រួយបារម្ភដែរ​គឺ​គាត់​ត្រូវ​ធ្វើ​យ៉ាងម៉េច​ បើ​គាត់​អាច​កើន​ឡើង​ភាគរយ​ពី​៣,២លាននាក់​ឡើង​បាន​បន្តិច​ទៀត ​គឺ​គាត់​អាច​ធានា​បាន​នូវ​ការ​ឈ្នះឆ្នោត​បាន។ ប៉ុន្តែ​ប្រសិន​ជា​គណបក្ស​ប្រឆាំង​បើសិន​ជា​គាត់​រៀបចំ​យុទ្ធសាស្ត្រ​យ៉ាង​ម៉េច​ចូលរួម​គណបក្ស​តូចៗ​បាន ​ឬ​មួយ​ក៏​រៀបចំ​យុទ្ធសាស្រ្ត​ដើម្បី​ទាក់​ទាញ​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​បាន​ហ្នឹង​នេះ​ក៏​ជា​គន្លឹះ​នៃ​ការ​ឈ្នះ​ឆ្នោត​២០១៨​ដែរ‍»៕

XS
SM
MD
LG