ជនសង្ស័យជាជនសកម្មប្រយុទ្ធឥណ្ឌូនេស៊ីបានត្រូវសម្លាប់ ហើយជនសង្ស័យជាភេរវជនកំពូលម្នាក់ទៀតនៅតំបន់អាស៊ីអាគ្នេយ៍បានរងរបួសយ៉ាងធ្ងន់នៅពេលដែលហ្វីលីពីនបានចាប់ផ្តើមវាយប្រហារតាមអាកាសដោយប្រើយន្តហោះចម្បាំងធ្វើនៅប្រទេសកូរ៉េខាងត្បូងជាលោកទីមួយនៅក្នុងការប្រយុទ្ធនេះ នេះតាមការបញ្ជាក់របស់ប្រធានយោធាហ្វីលីពីន។
ឧត្តមសេនីយ៍ Eduardo Ano នាយកអគ្គសេនាធិការកងទ័ព បាននិយាយថា សពរបស់ជនសង្ស័យជាសកម្មជនឥណ្ឌូនេស៊ីដែលមានឈ្មោះនៅពេលធ្វើសង្គ្រាមថា Mohisen បានត្រូវកងទ័ពរកឃើញជាមួយសពជនសកម្មប្រយុទ្ធហ្វីលីពីន៣នាក់ទៀតដែលជាអ្នកគាំទ្រ Isnilon Hapilon ជាមេដឹកនាំជនសកម្មប្រយុទ្ធដែលបានរងរបួសយ៉ាងធ្ងន់ធ្ងរនៅខាងក្រៅទីក្រុង Butig នៅក្នុងខេត្ត Lanao del Sur។
លោកឧត្តមសេនីយ៍ Ano និយាយដោយផ្អែកលើការស៊ើបការណ៍សម្ងាត់ថា មានសេចក្តីរាយការណ៍ថា ជនសកម្មប្រយុទ្ធ១១នាក់ផ្សេងទៀត បានស្លាប់ ក៏ប៉ុន្តែ លោកបាននិយាយទៀតថា សាកសពរបស់ពួកគេ មិនទាន់បានរកឃើញនៅឡើយទេ។
លោក Anoនិងមន្រ្តីកងទ័ពអាកាសផ្សេងទៀតនិយាយថា Hapilon បានត្រូវរបួសហើយដៃហើយបានបាត់បង់ឈាមយ៉ាងខ្លាំងបន្ទាប់ពីយន្តហោះរបស់កងទ័ពអាកាស រួមមានយន្តហោះប្រយុទ្ធលឿនជាងសំឡេងប្រភេទ FA50 បានទម្លាក់គ្រាប់បែកដែលមានទម្ងន់២២៥គីឡូក្រាមកាលពីយប់ថ្ងៃពុធនិងថ្ងៃព្រហស្បតិ៍ទៅលើជំរំរបស់ពួកជនសកម្មប្រយុទ្ធនៅក្នុងការវាយប្រហារដែលបន្តមានឡើង។ វាជាលើកទីមួយដែលយន្តហោះចម្បាំងប្រភេទ FA 50 ដែលបានទទួលពីប្រទេសកូរ៉េខាងត្បូងនៅចុងឆ្នាំ២០១៥ជាយន្តហោះប្រយុទ្ធរបស់កងទ័ពបានត្រូវប្រើប្រាស់នៅក្នុងបេសកកម្មប្រយុទ្ធនោះ៕