ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​ថ្លែង​ថា​ការ​អះអាង​របស់​រុស្ស៊ី​ដែល​ថា​ ខ្លួន​បាន​សម្លាប់​អ្នក​នាំ​ពាក្យ​​របស់​ក្រុម​រដ្ឋ​ឥស្លាម​នោះ​ គឺ​ជា​រឿង​មិន​ពិត​នោះ​ទេ


ក្រុម​ការងារ​ជួយ​សង្រ្គោះ និង​ជន​ស៊ីវិល​ជម្លៀស​បុរស​ម្នាក់​នៅ​ក្នុង​ស្រុក Maadi បន្ទាប់​ពី​មាន​យន្តហោះ​ទម្លាក់​គ្រាប់​បែក​ធុង​ កាលពី​ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦។
ក្រុម​ការងារ​ជួយ​សង្រ្គោះ និង​ជន​ស៊ីវិល​ជម្លៀស​បុរស​ម្នាក់​នៅ​ក្នុង​ស្រុក Maadi បន្ទាប់​ពី​មាន​យន្តហោះ​ទម្លាក់​គ្រាប់​បែក​ធុង​ កាលពី​ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦។

មន្ត្រី​មួយ​រូប​របស់​អាមេរិក​បាន​ប្រាប់​ VOA ថា៖ «ការ​អះអាង​របស់​រុស្ស៊ី​ដែល​ថា​ ខ្លួន​បាន​ធ្វើ​ការ​វាយ​ប្រហារ​តាម​អាកាស​នៅ​ក្នុង​ប្រទេស​ស៊ីរី​ដែល​បាន​សម្លាប់​អ្នក​នាំ​ពាក្យ ​និង​មេ​យុទ្ធសាស្ត្រ​របស់​ក្រុម​រដ្ឋ​ឥស្លាម​នោះ​ គឺ​ជា​រឿង​មិន​ពិត​នោះ​ទេ។​

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ប្រទេស​រុស្ស៊ី​បាន​ថ្លែង​ថា​យន្តហោះ​ចម្បាំង​របស់​រុស្ស៊ី​បាន​សម្លាប់​ជន​សកម្ម​ប្រយុទ្ធ​រដ្ឋ​ឥស្លាម​ចំនួន​ ៤០នាក់​ រួម​ទាំង​ Muhammad al-adnani ក្នុង​អំឡុង​ពេល​ទម្លាក់​គ្រាប់​បែក​នៅ​ក្បែរ​ទីក្រុង​ Aleppo កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ​នេះ។​ មន្ត្រី​ជាន់​ខ្ពស់​មួយ​រូប​របស់​ក្រសួង​ការពារ​ប្រទេស​អាមេរិក​បាន​ប្រាប់​ VOA ថា​ ការ​អះអាង​របស់​រុស្ស៊ី​គឺ​ជា ​‍«ការ​ប៉ុន​ប៉ង​ផ្តល់​ព័ត៌មាន​មិន​ពិត​តែ​ប៉ុណ្ណោះ‍»។​

មន្ត្រី​ជាន់​ខ្ពស់​រូប​នេះ​បាន​ថ្លែង​ថា​ al-adnani ស្ថិត​ក្រោម​ការ​តាម​ដាន​ក្នុង​ពេល​ខ្លះ​ ហើយ​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​វាយ​ប្រហារ​តាម​អាកាស​នៅ​ក្បែរ​ភូមិ​ Washiya ដែល​ស្ថិត​នៅ​ភាគ​ខាង​ជើង​ទីក្រុង​ Aleppo។​

ក្រុម​រដ្ឋ​ឥស្លាម​បាន​ប្រកាស​ពី​ការ​ស្លាប់​របស់​ Abu Muhammad al-Adnani កាល​ពី​ថ្ងៃ​អង្គារ​ ដោយ​និយាយ​ថា​ al-Adnani ត្រូវ​បាន​សម្លាប់​ក្នុង​ខណៈ​ពេល​ដែល​គាត់​កំពុង​អង្កេតការណ៍​ប្រតិបត្តិការ​វាយ​បក​យុទ្ធនាការ​យោធា​ប្រឆាំង​នឹង​រដ្ឋាភិបាល‍»។

មន្ត្រី​ក្រសួង​ការពារ​ប្រទេស​អាមេរិក​រូប​នេះ​បាន​ថ្លែង​ថា​ al-Adnani មាន​ជាប់​ពាក់ព័ន្ធ​ផ្ទាល់​ក្នុង​ការ​ជ្រើស​រើស​ជន​សកម្ម​ប្រយុទ្ធ​បរទេស​ ហើយ​ក៏​ជាប់​ពាក់ព័ន្ធ​ផ្ទាល់​នឹង​ការ​វាយ​ប្រហារ​ធំៗ​របស់​ក្រុម​រដ្ឋ​ឥស្លាម​នៅ​ក្រៅ​ប្រទេស​ស៊ីរី​ និង​អ៊ីរ៉ាក់​ដែល​ជា​តំបន់​គោល​របស់​ខ្លួន​នោះ​ផង​ដែរ៕

XS
SM
MD
LG