ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​វាយ​ប្រហារ​តាម​អាកាស​បាន​សម្លាប់​មេ​ដឹកនាំ​យោធា​ជាន់​ខ្ពស់​តាលីបាន​បាគីស្ថាន


រូបឯកសារ៖ យន្តហោះ​ចម្បាំង​សហរដ្ឋអាមេរិក​ចេញ​ប្រតិបត្តិការ​ក្នុង​បេសកកម្ម​គាំទ្រ​ដល់​ការវាយ​ប្រហារ​តាម​អាកាស​នៅ​អាហ្វហ្គានីស្ថាន។
រូបឯកសារ៖ យន្តហោះ​ចម្បាំង​សហរដ្ឋអាមេរិក​ចេញ​ប្រតិបត្តិការ​ក្នុង​បេសកកម្ម​គាំទ្រ​ដល់​ការវាយ​ប្រហារ​តាម​អាកាស​នៅ​អាហ្វហ្គានីស្ថាន។

គេ​មាន​ជំនឿ​ថា​ ការ​វាយ​ប្រហារ​តាម​អាកាស​ដែលសង្ស័​យ​ថា​ធ្វើ​ឡើង​ដោយ​កង​យន្តហោះ​ចម្បាំង​អាមេរិកាំង​នៅ​ក្នុង​ផ្នែក​អាគ្នេយ៍​នៃ​ប្រទេស​អាហ្វហ្គានីស្ថាន​ បាន​បណ្តាល​ឱ្យ​មេ​បញ្ជាការ​ជាន់​ខ្ពស់​ម្នាក់​នៃ​ពួក​តាលី​បាន​បាគីស្ថាន​ជ្រុល​និយម​និង​ពួក​ដៃ​គូ​មួយ​ចំនួន​ស្លាប់។​

ការ​វាយ​ប្រហារ​ពេល​យប់​បាន​កើត​មាន​ឡើង​នៅ​ក្នុង​ស្រុក​ Bermal ​នៃ​ខេត្ត​Paktika ​នៅ​ជាប់​ព្រំដែន​ប្រទេស​បាគីស្ថាន។​

ប្រភព​ពី​ពួក​ជន​សកម្ម​ប្រយុទ្ធ​បាន​ឲ្យ​ដឹង​ថា​ឈ្មោះ​ Rais Khan ​ដែល​មាន​ឈ្មោះ​ថា​ Azam Tariq ដែរ​នោះ​រួម​ជាមួយ​និង​កូន​ប្រុស​គាត់​ឋិត​ក្នុង​ចំណោម​ពួក​ជន​ដែល​បាន​ត្រូវ​បាន​ស្លាប់​នៅ​ក្នុង​ការ​វាយ​ប្រហារ​នៅ​ពេល​យប់​នោះ។

កាលពី​ថ្ងៃ​អាទិត្យ ​កង​យោធា​ស.រ.អា.​បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា​ ពួក​គេ​បាន​ធ្វើ​ការ​វាយ​ប្រហារ​តាម​អាកាស​ពីរ​លើក​នៅ​ក្នុង​តំបន់​នោះ ក៏​ប៉ុន្តែ​មិន​បាន​បញ្ចេញសេចក្តី​លម្អិត​ទេ​ដោយ​សារ​ «ហេតុ​ផល​ខាង​សន្តិសុខ​នៃ​កិច្ច​ប្រតិបត្តិការ»​នេះ។

កង​យោធា​អាមេរិកាំង​បាន​និយាយ​ថា៖ «យើង​អាច​បញ្ជាក់​ថា​កង​កម្លាំង​ស.រ.អា.​បាន​ធ្វើការ​វាយ​ប្រហារ​ពីរ​តាម​អាកាស​កាល​ពី​ពេលថ្មីៗ​នេះ​ក្នុង​ស្រុក Bermal កាល​ពី​ថ្ងៃ​ទី​២៤​ និង​២៥​ខែ​កញ្ញា។ ខ្ញុំអាច​និយាយ​ប្រាប់​លោក​អ្នក​ថា ​ការ​វាយ​ប្រហារ​តាមអាកាស​មួយ​បាន​ត្រូវ​ធ្វើ​ឡើង​នៅ​ក្រោម​អំណាច​នៃ​អាជ្ញាធរ​ប្រឆាំង​ភេរវកម្ម​ហើយ​ការ​វាយ​ប្រហារ​មួយ​ទៀត​បាន​ត្រូវ​ធ្វើ​ឡើង​ក្នុង​កិច្ច​ការពារ​កង​កម្លាំង​ជាមិត្ត»។

ក្រសួង​ការពារ​ប្រទេស​អាហ្វហ្គានីស្ថាន​បាន​និយាយ​ថា​ កង​កម្លាំង​ជាតិ​បាន​ធ្វើ​កិច្ច​ប្រតិបត្តិការ​នៅ​ក្នុងស្រុក​ Bermal ​កាលពី​យប់​ថ្ងៃ​សៅរ៍​ ហើយ​បាន​សម្លាប់​ពួក​ជន​សកម្ម​ប្រយុទ្ធ​៩នាក់​ដោយ​មាន​រួម​បញ្ចូល​ទាំង​មេ​បញ្ជាការ​អាល់កៃដា​ ២នាក់​ផង​ដែរ៕

XS
SM
MD
LG