ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​ប៉ាគីស្ថាន​សាកសួរ​រដ្ឋាភិបាល​ដែលហាមឃាត់​អង្គការ​មនុស្ស​ធម៌​JuD​


ក្រុម​អ្នកគាំទ្រ​អង្គការ​សប្បុរសធម៌​ឥស្លាម​ Jamaat-ud-Dawa (JuD) លើក​ស្លាក្នុង​បាតុកម្ម។
ក្រុម​អ្នកគាំទ្រ​អង្គការ​សប្បុរសធម៌​ឥស្លាម​ Jamaat-ud-Dawa (JuD) លើក​ស្លាក្នុង​បាតុកម្ម។

តុលាការ​មួយ​ក្នុង​ទីក្រុង​ Lahore ​បាន​បង្គាប់​ឱ្យ​រដ្ឋាភិបាល​សហ​ព័ន្ធ និង​រដ្ឋបាល​ខេត្ត​របស់​ប៉ាគីស្ថាន​ផ្តល់​ចម្លើយ​លើ​ហេតុផល​ដែល​បាន​ហាមឃាត់​អង្គការ​មនុស្ស​ធម៌ Hafiz Saeed មិន​ឱ្យ​ធ្វើ​ប្រតិបត្តិការ​នៅ​ទូទាំងប្រទេស។

អង្គការ​Hafiz Saeed គឺ​ជា​ផ្នែកមួយ​នៃ​អង្គការ​Jamaat-ud-Dawa ​(ហៅកាត់​ថាJuD) ដែល​ត្រូវ​សហរដ្ឋ​អាមេរិក​ចាត់​ទុក​ថា​ជា​ក្រុម​ភេរវកម្ម​អន្តរជាតិ។ អង្គការ​នេះ​នឹង​អង្គការ​សម្ព័ន្ធ​មិត្ត​ឈ្មោះ​មូលនិធិ​ Falah e-Insaniat ​ក៏​ត្រូវ​សហរដ្ឋ​អាមេរិកនិង​អង្គការ​សហប្រជាជាតិចាត់​ទុក​ថា​ជា​សាខា​នៃ​ក្រុម​ភេរវកម្ម​អន្តរជាតិ​ផងដែរ។ ​

តុលាការ​កំពូល​ទីក្រុង​ Lahore ​បាន​ចេញ​សេចក្តីបង្គាប់​នេះ​កាលពី​ថ្ងៃព្រហស្បតិ៍​ដោយ​ផ្អែក​លើ​ញត្តិ​តវ៉ា​មួយ​របស់​អង្គការ ​Saeed ​ដែល​បាន​អះអាង​ថា​សេចក្តី​សម្រេច​របស់​រដ្ឋាភិបាល​ក្នុង​ការ​ហាមឃាត់​អង្គការ​JuD ​មិន​ឱ្យ​ធ្វើ​ការងារ​មនុស្ស​ធម៌​គឺ​ខុស​ច្បាប់​និង​មិន​ស្រប​តាម​រដ្ឋ​ធម្មនុញ្ញទេ។​

អង្គការ​ Saeed អះអាង​ថា​ប្រទេស​ប៉ាគីស្ថាន​បាន​សម្រេច​ចិត្ត​ដូច​នេះ​ដោយសារ​មាន​សម្ពាធ​ពី​សហរដ្ឋ​អាមេរិក​និង​ប្រទេស​ឥណ្ឌា។

តុលាការ​បាន​បង្គាប់​រដ្ឋាភិបាល​សហព័ន្ធ​ឱ្យ​ផ្តល់​ចម្លើយ​ពន្យល់​ហេតុផល​របស់ខ្លួន​នៅ​ត្រឹម​ថ្ងៃ​ទី​២៧​ខែ​មេសា៕


វីដេអូថ្មីៗបំផុត

XS
SM
MD
LG