ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​​អ៊ីរ៉ង់​និង​ឥណ្ឌា​ព្រម​ព្រៀង​គ្នា​​ជួល​ផែ្នក​នៃ​កំពង់​ផែ​ Chabahar ​ទៅ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ញូវដែលី


រូបឯកសារ​៖ ការ​អភិវឌ្ឍ​កំពង់​ផែ​ Chabahar នៅ​ភាគ​អាគ្នេយ៍​នៃ​ប្រទេស​អ៊ីរ៉ង់។
រូបឯកសារ​៖ ការ​អភិវឌ្ឍ​កំពង់​ផែ​ Chabahar នៅ​ភាគ​អាគ្នេយ៍​នៃ​ប្រទេស​អ៊ីរ៉ង់។

​ប្រទេស​ឥណ្ឌា​និង​អ៊ីរ៉ង់​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ចំនួន៩ ​ក្នុង​អំឡុង​នៃ​ដំណើរ​ទស្សនកិច្ច​ដោយ​ប្រធានា​ធិបតី​អ៊ីរ៉ង់​ ទៅកាន់​រដ្ឋ​ធានី​ញូវដែលី ​រួម​មាន​កិច្ច​ព្រម​ព្រៀង​ដ៏​សំខាន់​មួយ​ដែល​ជួល​ការត្រួតត្រា​កិច្ច​ប្រតិបត្តិការ​មួយ​ផ្នែក​នៃ​កំពង់​ផែ Chabahar ​នៃ​ប្រទេស​អ៊ីរ៉ង់​ទៅ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ញូវដែលី​រយៈ​ពេល​១៨​ខែ។

ឥណ្ឌា​កំពុង​ជួយ​អភិវឌ្ឍ​កំពង់​ផែ​ដើម្បី​បង្កើត​ផ្លូវពាណិជ្ជកម្ម​យុទ្ធសាស្រ្ត​សម្រាប់​ប្រទេស​អាហ្វហ្គានីស្ថាន​ដែល​គ្មាន​សមុទ្រ​ហើយ​និង​សាធារណរដ្ឋ​នានា​នៅ​តំបន់​អាស៊ី​កណ្តាល ​ដោយវៀង​ប្រទេស​ប៉ាគីស្ថាន​ដែល​ជា​គូ​សត្រូវ។

លោក ​Narendra Modi ​នាយករដ្ឋ​មន្រ្តី​នៃ​ប្រទេស​ឥណ្ឌា​និង​លោក​ Hassan Rouhani ​ប្រធានា​ធិបតី​នៃ​ប្រទេស​អ៊ីរ៉ង់​ក៏​បាន​ព្រមព្រៀង​គ្នា​ដើម្បី​បង្កើន​ការ​ខំ​ប្រឹង​ប្រែង​ធ្វើ​ឲ្យ​មាន​ស្ថិរភាព​ដល់​ប្រទេស​អាហ្វហ្គានីស្ថាន​ដែល​ហែក​ហួរ​ដោយ​សង្គ្រាម​បន្ទាប់​ពី​ធ្វើ​ការ​ចរចា​នៅ​រដ្ឋ​ធានី​ញូវដែលី។

លោក​នាយក​រដ្ឋមន្រ្តី​ឥណ្ឌា Modi បាន​និយាយ​ថា៖ «ប្រទេស​យើង​ទាំង​២​នឹង​ធ្វើ​ការងារ​ដើម្បី​ធ្វើ​ឲ្យ​សន្តិភាពស្ថិរភាព វិបុលភាព​និង​ប្រព័ន្ធ​របប​ពហុ​បក្ស​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន។ យើង​ចង់​ឃើញ​តំបន់​របស់​យើង​គ្មាន​អំពើ​ភេរវកម្ម‍»។ក្នុង​អំឡុង​នៃ​ដំណើរ​ទស្សន​កិច្ច​រយៈ​ពេល​៣​ថ្ងៃ​ទៅ​កាន់​រដ្ឋ​ធានី​ញូវដែលី​ មេដឹកនាំ​អ៊ីរ៉ង់​ដែល​ប្រឈម​ការ​គំរាម​កំហែង​ការដាក់​ទណ្ឌកម្ម​ថ្មី ​បាន​ផ្តោត​លើ​ការ​ស្វះ​ស្វែង​រក​ការវិនិយោគ​ទុនពី​ប្រទេស​ឥណ្ឌា​នៅ​ពេល​ដែល​លោក​ព្យាយាមធ្វើ​ឲ្យ​សេដ្ឋ​កិច្ច​របស់​ប្រទេស​លោក​រីក​ចម្រើន។

​លោក​នាយក​រដ្ឋ​មន្រ្តី​ឥណ្ឌា Modi ​បាន​បញ្ជូន​សា​ដោយធ្វើ​ការ​បញ្ជាក់​ឡើង​វិញ​ថា ​ប្រទេស​ទាំង​២​ចង់​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ខាង​សេដ្ឋ​កិច្ច​ ហើយ​នឹង​បង្កើន​ការ​ទាក់​ទង​ខាង​ពាណិជ្ជកម្ម។

​រដ្ឋាភិបាល​ញូវដែលី ​ជា​អ្នក​ទិញ​ប្រេង​និង​ឧស្ម័ន​ដ៏​សំខាន់​របស់​អ៊ីរ៉ង់​ ហើយ​បាន​រក្សា​ទំនាក់​ទំនងពាណិជ្ជកម្ម​ជាមួយ​រដ្ឋាភិបាល​អ៊ីរ៉ង់​នៅ​ពេល​ដែល​ខ្លួន​ប្រឈម​ការ​ដាក់​ទណ្ឌកម្ម​អន្តរជាតិ​លើ​កម្មវិធី​នុយក្លេអ៊ែរ​បស់​ខ្លួន៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG