ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាហ្វហ្គានីស្ថាន​រៀបចំ​កិច្ចប្រជុំ​ពិភាក្សា​អំពី​ការ​ប្រឆាំង​អំពើ​ភេរវកម្ម​ និង​ការ​ជួញដូរ​គ្រឿងញៀន​ជាមួយ​មេបញ្ជាការ​កងទ័ព​បរទេស


អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​អាហ្វហ្គានីស្ថាន​ លោក Dawlat Waziri ថ្លែង​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ក្នុង​ក្រុង​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន កាលពី​ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៦។
អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​អាហ្វហ្គានីស្ថាន​ លោក Dawlat Waziri ថ្លែង​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ក្នុង​ក្រុង​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន កាលពី​ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៦។

មេបញ្ជាការ​កងទ័ព​មក​ពី​ប្រទេស​នានា​នៅជិត​ខាង​អាហ្វហ្គានីស្ថាន​ រួមជាមួយ​នឹង​សហរដ្ឋអាមេរិក​ និង​មេដឹកនាំ​អង្គការ​អូតង់​បាន​ជួបប្រជុំគ្នា​កាល​ពី​ថ្ងៃអង្គារ​កន្លង​ទៅ​នៅក្នុង​ទីក្រុង​កាប៊ុល​ ដើម្បី​ពិភាក្សា​អំពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញដូរ​ថ្នាំញៀន​ និង​អំពើ​ភេរវកម្ម។

អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​អាហ្វហ្គានីស្ថាន​ លោក Dawlat Waziri បាន​និយាយ​ថា កិច្ចប្រជុំ​នេះ​មាន​គោលបំណង​ស្វែងរក​វិធីសាស្ត្រ​ចូលរួម​ក្នុង​កិច្ចព្រមព្រៀង​ដោះស្រាយ​បញ្ហា​សន្តិសុខ​រវាង​ប្រទេស​ទាំងពីរ។

ក្រុម​មន្ត្រី​និយាយ​ថា​គណប្រតិភូ​ដែល​បាន​ពិភាក្សាគ្នា​នៅក្នុង​កិច្ចប្រជុំ​ដែល​មាន​រយៈពេល​ពេញ​មួយ​ថ្ងៃ​បាន​សម្រេច​បន្ត​កិច្ចសហប្រតិបត្តិការ​សន្តិភាព​ និង​ស្ថិរភាព​នៅក្នុង​តំបន់។ មេបញ្ជាការកងទ័ព​ប៉ាគីស្ថាន​ លោក Javed Bajwa ក៏​បាន​ចូលរួម​នៅ​ក្នុង​កិច្ចពិភាក្សា​នេះ​ដែរ។ ក្រុម​មន្ត្រី​អាហ្វហ្គានីស្ថាន​ និង​មន្ត្រី​អាមេរិក​បាន​ចោទ​ប្រកាន់​កងទ័ព​ប៉ាគីស្ថាន​ពី​ការ​ផ្តល់​ជម្រក​ដល់​ក្រុម​តាលីបង់​ និង​ដាក់​សម្ពាធ​ដល់​ប្រទេស​ជិត​ខាង​របស់​ខ្លួន​ឲ្យ​ចាត់​វិធានការណ៍​ប្រឆាំង​នឹង​ពួកគេ។ អ្នក​នាំ​ពាក្យ​របស់​លោក Bajwa បាន​ដកស្រង់​សម្តី​របស់​លោកBajwaដែល​បាន​ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​នេះ​ថា ​«ប្រទេស​ប៉ាគីស្ថាន​បាន​លុបបំបាត់​ជម្រក​ទាំងអស់​របស់​ពួកភេរវកម្ម​នៅក្នុង​ប្រទេស​របស់​ខ្លួន»។

លោក​មេបញ្ជាការ​កងទ័ព​បាន​និយាយ​ដែរ​ថា​ កងកម្លាំង​ ប៉ាគីស្ថាន​កំពុង​តាម​រក​ និង​ដាក់​គោលដៅ​លើ «ក្រុម​ភេរវកម្ម​ដែល​បាន​ទទួល​ អត្ថប្រយោជន៍​ពី​វត្តមាន​របស់​ជនភៀសខ្លួន​អាហ្វហ្គានីស្ថាន២លាន៧សែននាក់​ និង​ពី​ការខ្វះ​កិច្ចសហការ​សន្តិសុខ​ព្រំដែន​ដែល​មានប្រសិទ្ធ​នោះ»៕

XS
SM
MD
LG