អាជ្ញាធរប៉ាគីស្ថានបានឃុំឃាំងលោក Nawaz Sharif អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថានដែលត្រូវបានបណ្តេញចេញពីតំណែងក្រោមការចោទប្រកាន់ពីបទ «ពុករលួយ»។
ហ្វូងមនុស្សដ៏ធំបានប្រមូលផ្តុំគ្នានៅទីក្រុង Lahore ទីដែលលោក Sharif បានត្រឡប់មកពីទីក្រុងឡុងដ៍កាលពីថ្ងៃសុក្រ។ អ្នកស្រី Ayesha Tanzeem អ្នកយកព័ត៌មានរបស់ VOA បានដើរជាមួយក្រុមការងាររបស់គណបក្ស ខណៈដែលពួកគេបានធ្វើដំណើរទៅកាន់ព្រលានយន្តហោះ។ អ្នកស្រីបានរាយការណ៍មកថា មនុស្សរាប់ពាន់នាក់បានចូលរួមពិធីជួបជុំនៅទីក្រុង Lahore កាលពីថ្ងៃសុក្រដើម្បីទទួលអតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថានដែលត្រូវបណ្តេញចេញពីតំណែងគឺលោក Nawaz Sharif និងកូនស្រីឈ្មោះ Maryam នៅព្រលានយន្តហោះ។
ប៉ុន្តែពួកគេភាគច្រើនមិនអាចទៅដល់ព្រលានយន្តហោះទេ។ អាជ្ញាធរបានដាក់កុងតឺន័រតាមផ្លូវដើម្បីបិទផ្លូវទៅកន្លែងដង្ហែបាតុកម្ម។ សេវាទូរស័ព្ទត្រូវផ្តាច់នៅក្នុងទីក្រុងនេះដើម្បីបង្កការលំបាកដល់អ្នករៀបចំបាតុកម្ម។ មន្ត្រីគណបក្សក៏បានត្អូញត្អែរផងដែរអំពីការបង្ក្រាបដ៏ធំទៅលើកម្មករ បន្ទាប់ពីប៉ូលិសចាប់ខ្លួនមនុស្សបណ្តើរ ប៉ុន្មានថ្ងៃមុនការជួបជុំគ្នានេះ។ ប៉ុន្តែពួកអ្នកគាំទ្ររឹងមាំមិន ញញើតឡើយ៕