ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយក​រដ្ឋមន្ត្រី​ប៉ាគីស្ថាន​ព្រួយ​បារម្ភ​អំពីសង្គ្រាម​ជាមួយ​ឥណ្ឌា​ដោយសារ​មាន​កំណើន​ភាព​តាន​តឹង​នៅ​តំបន់​កាស្មៀរ


លោក Imran Khan នាយក​រដ្ឋ​មន្ត្រី​ប៉ាគីស្ថាន ថ្លែង​ក្នុង​កិច្ច​ប្រជុំ​អចិន្ត្រៃយ៍​លើក​ទី​៧៤ របស់​អង្គការ​សហប្រជាជាតិ នៅ​បុរី​ញូវយ៉ក សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​២៧ កញ្ញា ២០១៩។
លោក Imran Khan នាយក​រដ្ឋ​មន្ត្រី​ប៉ាគីស្ថាន ថ្លែង​ក្នុង​កិច្ច​ប្រជុំ​អចិន្ត្រៃយ៍​លើក​ទី​៧៤ របស់​អង្គការ​សហប្រជាជាតិ នៅ​បុរី​ញូវយ៉ក សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​២៧ កញ្ញា ២០១៩។

​កាល​ពី​ថ្ងៃ​សុក្រ នាយក​រដ្ឋ​មន្ត្រី​នៃ​ប្រទេស​ប៉ាគីស្ថាន​ បាន​សុំ​ដល់​សហគមន៍​អន្តរជាតិ​ឱ្យ​ធ្វើ​អន្តរាគមន៍​នៅ​ក្នុង​ដែន​ដី​កាស្មៀរ ​ដែល​ត្រួត​ត្រា​ដោយ​ឥណ្ឌា​ហើយ​បញ្ចៀស​កុំ​ឱ្យ​មាន​សង្គ្រាម​រវាង​ប្រទេស​ទាំង​២ ដែល​មាន​អាវុធ​នុយក្លេអ៊ែរ​ដូចគ្នា។​

លោក ​Imran Khan ​បាន​និយាយ​ប្រាប់​មហា​សន្និបាត​អ.ស.ប.​អំពី​ស្ថានការណ៍​ក្នុង​ដែនដីកាស្មៀរ​ ថា «អ្វី​ដែល​នឹង​កើត​មាន​នៅ​ពេល​ដែល​បម្រាម​គោចរ​បាន​ត្រូវ​លុប​ចោល នឹង​មាន​ការ​បង្ហូរ​ឈាម»។​ ដែន​ដី​កាស្មៀរ​ បាន​ឋិត​នៅ​ក្រោម​បម្រាម​គោចរ​មួយ​ដាក់​កំហិត​ដោយ​ប្រទេស​ឥណ្ឌា​ហើយ​ក៏​មាន​ការ​កាត់​ផ្តាច់​គមនាគមន៍​ដែរ​ចាប់​តាំង​ពី​ថ្ងៃ​ទី​៥​ខែ​សីហា​មក។​

បញ្ហា​ទាំង​នេះ​បាន​កើត​មាន​ឡើង​នៅ​ពេល​ដែល​ឥណ្ឌា​បាន​លុប​ចោល​មាត្រា​៣៧០នៃ​រដ្ឋធម្មនុញ្ញ​របស់​ផង​ខ្លួន​ដោយ​បញ្ចប់​ឋានៈ​ពិសេស​នៃ​ដែនដី​

Jammu ​និង​ Kashmir។​ ការ​បង្ក្រាប​ខាង​សន្តិសុខ​លើ​ដែន​ដីនេះ​ដែល​មាន​ប្រជារាស្ត្រ​ភាគ​ច្រើន​ជា​អ្នក​កាន់សាសនា​ឥស្លាម​ បាន​នាំ​ឱ្យ​មាន​កំណើន​ភាព​តាន​តឹង​ប្រកប​ដោយ​គ្រោះ​ថ្នាក់​រវាង​ប្រទេស​ជិត​ខាង​ទាំង​ពីរ​នេះ។

លោក ​Khan ​បាន​ព្រមាន​ថា ជនជាតិ​កាស្មៀរ​ នឹង​មិន​ទទួល​យក​ជោគ​វាសនា​ថ្មី​របស់​ពួក​គេ​ទេ​ដែល​អាច​នាំ​ឱ្យ​មាន​សង្គ្រាម​រវាង​ប្រទេស​ជិត​ខាង​គ្នា​ទាំង​ពីរ​នេះ៕

XS
SM
MD
LG