ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយក​រដ្ឋមន្រ្តី​ប៉ាគីស្ថាន​ធ្វើ​ទស្សនកិច្ច​ក្នុង​ទីក្រុងកាប៊ុល​ដើម្បី​ពិភាក្សា​អំពី​បញ្ហាសន្តិភាព​ និង​ចំណង​ទាក់ទង​ជាមួយ​នឹង​អាហ្វហ្គានីស្ថាន


នាយករដ្ឋមន្រ្តី​ប៉ាគីស្ថាន Shahid Khaqan Abbasi ចូល​រួម​ក្នុងវេទិកាវេទិកាប្រឆាំងភេរវកម្មអន្តរជាតិនៅទីក្រុងអ៊ីស្លាម៉ាបាដ​ប្រទេស​ប៉ាគីស្ថាន​កាលពី​ថ្ងៃទី ០៥ មេសា ២០១៨។
នាយករដ្ឋមន្រ្តី​ប៉ាគីស្ថាន Shahid Khaqan Abbasi ចូល​រួម​ក្នុងវេទិកាវេទិកាប្រឆាំងភេរវកម្មអន្តរជាតិនៅទីក្រុងអ៊ីស្លាម៉ាបាដ​ប្រទេស​ប៉ាគីស្ថាន​កាលពី​ថ្ងៃទី ០៥ មេសា ២០១៨។

នាយក​រដ្ឋមន្រ្តី​ប៉ាគីស្ថាន​លោក Shahid Khaqan Abbasiនឹង​ធ្វើ​ដំណើរ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​នៅ​ថ្ងៃសុក្រ​នេះ​ដើម្បី​ពិភាក្សា​អំពី​ចំណង​ទាក់ទង​ទៅ​វិញ​ទៅ​មក​ដែល​កំពុង​មាន​ភាពតានតឹង​ និង​គំនិត​ផ្តួចផ្តើម​របស់​រដ្ឋាភិបាល​ក្រុង​កាប៊ុល​ក្នុង​ការ​ស្វែង​រក​ការ​ចរចា​ដើម្បី​បញ្ចប់​សង្គ្រាម​ជាមួយ​ពួកតាលីបង់។

ក្រុមមន្រ្តី​នៅក្នុង​ទីក្រុង​អ៊ីស្លាម៉ាបាដ​បាន​និយាយ​ថា​ លោក Abbasiនឹង​ធ្វើ​ដំណើរ​ទស្សនកិច្ច​រយៈពេល​មួយ​ថ្ងៃ​ពេញ​តាម​ការ​អញ្ជើញ​របស់​ប្រធានាធិបតី​អាហ្វហ្គានីស្ថាន​លោក Ashraf Ghani ដែល​បង្ហាញ​ពី​ការ​គាំទ្រ​របស់​ប៉ាគីស្ថាន​ដល់​ការស្នើ​របស់​លោក Ghaniឲ្យ​មាន​ការ​ចរចា​សន្តិភាព​ជាមួយ​ពួក​តាលីបង់។

ភាគី​ទាំងពីរ​ក៏​នឹង​ពិភាក្សា​ដើម្បី​រក​វិធីសាស្រ្ត​បញ្ចប់​ភាពតានតឹង​នៅក្នុង​ទំនាក់ទំនង​ទ្វេភាគី​ និង​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិ​ការនយោបាយ​ សេដ្ឋកិច្ច​ សន្តិសុខ​និង​ការ​ប្រឆាំង​អំពើ​ភេរវកម្ម។

លោក​ប្រធានាធិបតី Ghani បាន​ស្នើ​កិច្ចចរចា​គ្មាន​លក្ខខណ្ឌ​ទៅ​កាន់​ពួក​តាលីបង់​កាល​ពី​ជាង​មួយ​ខែ​មុន​នៅ​ឯ​សន្និសីទ​អន្តរជាតិ​មួយ​នៅក្នុង​ទីក្រុងកាប៊ុល​ ដើម្បី​ព្យាយាម​បញ្ចប់​ការ​ប្រយុទ្ធ​បង្ហូរ​ឈាម​នៅក្នុង​ប្រទេស​របស់​លោក។ ការ​ផ្តួចផ្តើម​របស់​លោក​បាន​ទទួល​ការ​គាំទ្រ​ពី​ក្នុង​តំបន់​និង​អន្តរជាតិ​ ប៉ុន្តែ​ក្រុម​បះបោរ​បាន​ព្យាយាម​មិន​ធ្វើ​ការ​ឆ្លើយតប​ទៅ​នឹង​ការ​ស្នើ​ឡើង​នេះ​ទេ។

លោក​នាយករដ្ឋមន្ត្រី Abbasiបាន​ថ្លៃង​នៅក្នុង​សន្និសីទ​ស្តី​ពី​ការ​ប្រឆាំង​អំពើ​ភេរវកម្ម​អន្តរជាតិ​នៅក្នុង​រដ្ឋធានី​របស់​ប្រទេស​ប៉ាគីស្ថាន​កាល​ពី​ថ្ងៃព្រហស្បតិ៍​ថា «យើងឈរជាមួយ​នឹង​សន្តិភាព​នៅក្នុង​ប្រទេស​អាហ្វហ្គានីសា្ថន»៕

XS
SM
MD
LG