ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប៉ាគីស្ថាន​បើក​ចំណុច​ឆ្លង​កាត់​ព្រំ​ដែន​ដោយ​មិន​ចាំ​បាច់​មាន​ទិដ្ឋាការ​សម្រាប់​ពួក​ធម្មយា​ត្រាឥណ្ឌា Sikh


អ្នក​ហែ​ក្បួន​ធម្មយាត្រា​ដែល​មាន​ជំនឿ​លើ​ព្រះ​គ្រូ Sikh តម្រង់​ជួរ​នៅ​ទីសក្ការៈ​បូរជា Baba Guru Nanak Dev នៅ​ព្រះវិហារ Gurdwara Darbar Sahib ក្នុង​ទីក្រុង Kartarpur ជិត​ព្រំ​ដែន​ឥណ្ឌា កាល​ពី​ថ្ងៃ​ទី​៩ វិច្ឆិកា ២០១៩។
អ្នក​ហែ​ក្បួន​ធម្មយាត្រា​ដែល​មាន​ជំនឿ​លើ​ព្រះ​គ្រូ Sikh តម្រង់​ជួរ​នៅ​ទីសក្ការៈ​បូរជា Baba Guru Nanak Dev នៅ​ព្រះវិហារ Gurdwara Darbar Sahib ក្នុង​ទីក្រុង Kartarpur ជិត​ព្រំ​ដែន​ឥណ្ឌា កាល​ពី​ថ្ងៃ​ទី​៩ វិច្ឆិកា ២០១៩។

ពួក​អ្នក​ហែ​ក្បួន​ធម្មយាត្រា​រាប់​រយ​នាក់​កាល​ពី​ថ្ងៃ​សៅរ៍​មក​ពី​សហគមន៍​ជន​ជាតិ​ភាគ​តិច Sikh របស់​ឥណ្ឌា ​បាន​ឆ្លង​ព្រំ​ដែន​អន្តរជាតិ​ជាមួយ​ប្រទេស​ប៉ាគីស្ថាន​ដោយ​មិន​មាន​ទិដ្ឋាការ​ដែល​ជា​លើក​ទី​១ក្នុង​រយៈ​ពេល​៧​២ឆ្នាំ​ ដើម្បី​គោរព​ទី​កន្លែង​ពិសិដ្ឋ​របស់​ពួក​គេ។

កិច្ចសហ​ប្រតិបត្តិការ​ដ៏​កម្រ​នេះ​ដើម្បី​សម្រប​សម្រួល​ការ​ធ្វើ​ដំណើរ​ខាង​សាសនាកើត​មានឡើង​នៅ​ពេល​ដែល​មាន​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​នៅ​ក្នុង​ចំណង​ទាក់​ទង​ដ៏​តាន​តឹង​រវាង​ប្រទេស​ដែល​មាន​អាវុធ​នុយក្លេអ៊ែរ​ទាំង២​ដែល​បណ្តាល​មក​ពី​សកម្ម​ភាព​កាល​ពី​ពេល​ថ្មីៗ​នេះរបស់​ឥណ្ឌា​នៅ​ក្នុង​តំបន់​ Kashmir​ ដែល​មាន​ជម្លោះ។ ទាំង​ឥណ្ឌា​និង​ប៉ាគីស្ថាន​បាន​ត្រួតត្រា​ផ្នែក​នានា​នៃ​តំបន់​ហេមពាន្ត​ហើយ​ទាម​ទារ​តំបន់​នោះ​រៀង​ៗ​ខ្លួន។

ធម្ម​យាត្រា​ឥណ្ឌា ​រួមមាន​ពួក​អ្នក​នយោបាយ​និង​មន្រ្តី​ជាន់​ខ្ពស់ ​បាន​ធ្វើ​ដំណើរ​កាត់​តាម​ច្រករបៀង​ព្រំ​ដែនដែល​មាន​ប្រវែង​៤,១​គីឡូម៉ែត្រ​ដែល​ទើប​បង្កើត​ថ្មី​ហើយ​បាន​ធ្វើ​ដំណើរ​ត្រង់​ទៅ​កាន់​ទីសក្ការៈ​បូជា​នៅ​ក្នុង​ទីក្រុង​ Kartarpur​ នៅ​ក្នុង​ខេត្ត Punjab។

ទីសក្ការៈ​បូជា ​Gurwara Sahib ​ជា​វត្ត​មួយ​ដែល​ត្រូវ​បាន​គេ​ជឿ​ជាក់​ថា ​បាន​ស្ថាប​នា​នៅ​លើ​ទី​កន្លែង​ដែល ​Guru Nanak ​អ្នក​បង្កើត​លទ្ធិ ​Sikh ​បាន​ចំណាយ​ពេល​១៨​ឆ្នាំ​នៃ​ជីវិត​របស់​លោក​មុនពេល​លោក​បាន​ស្លាប់​នៅ​ទី​នោះ​នៅ​ក្នុង​សតវត្សរ៍​ទី១៦។

នាយករដ្ឋ​មន្រ្តី​ប៉ាគីស្ថាន​លោក ​Iran Khan ​បាន​សម្ភោធរបៀង​ព្រំ​ដែន​នោះ ស្រប​នឹង​ខួប​កំណើត​ទី​ទី​៥៥០​ឆ្នាំរបស់ ​Guru Nanak។

លោក​នាយករដ្ឋ​មន្រ្តី​ប៉ាគីស្ថាន​និយាយ​ថា៖ «ខ្ញុំ​សូម​ស្វាគមន៍​អស់​លោក​អ្នក ​ហើយ​ខ្ញុំ​មាន​ការ​សប្បាយរីករាយដែលបាន​ស្ថិត​នៅ​ទី​នេះ​ជាមួយ​អស់​លោក​ អ្នក​ដែល​បាន​ឃើញ​មនុស្ស​លើក​ទី​១​ដែល​ឆ្លង​កាត់​ពី​ប្រទេស​ឥណ្ឌា​តាម​របៀង​ព្រំ​ដែន​ដើម្បី​គោរព​ទី​កន្លែង​សក្ការៈ​បូជា​នេះ»៕

XS
SM
MD
LG