ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប៉ាគីស្ថាន​៖ គ្មានការទាក់ទិនរវាងជនសកម្មប្រយុទ្ធនឹងជនសង្ស័យការបាញ់ប្រហាររដ្ឋ​កាលីហ្វ័រញ៉ា


រដ្ឋ​មន្រ្តី​ក្រសួងមហាផ្ទៃ​នៃ​ប្រទេស​ប៉ាគីស្ថាន Chaudhry Nisar Ali Khan និយាយ​ក្នុង​សន្និសីទកាសែត Islamabadកាលពីថ្ងៃទី ០៦ ធ្នូ ២០១៥៕
រដ្ឋ​មន្រ្តី​ក្រសួងមហាផ្ទៃ​នៃ​ប្រទេស​ប៉ាគីស្ថាន Chaudhry Nisar Ali Khan និយាយ​ក្នុង​សន្និសីទកាសែត Islamabadកាលពីថ្ងៃទី ០៦ ធ្នូ ២០១៥៕

រដ្ឋ​មន្រ្តី​ក្រសួងមហាផ្ទៃ​នៃ​ប្រទេស​ប៉ាគីស្ថាន ​និយាយ​ថា ​លោក ​មិន​ជឿ​ថា ​មាន​ការជាប់​ទាក់​ទិន​រវាង​ពួក​ជន​សកម្ម​ប្រយុទ្ធ​នៅ​ក្នុង​ប្រទេស​របស់​លោក​ហើយ​នឹង​ស្រ្តី​ដែល​កើត​នៅ​ប៉ាគីស្ថាន​ពាក់​ព័ន្ធ​នឹង​ការ​បាញ់​ប្រហារ​ដ៏​ធំមួយ​កាល​ពី​ថ្ងៃ​ព្រហស្បត៍​នៅ​ក្នុងរដ្ឋ​កាលីហ្វ័រញ៉ាទេ។

លោក Chaudhry Nisar Ali Khan រដ្ឋ​មន្រ្តី​ក្រសួង​មហាផ្ទៃ ​បាន​ថ្លែងខ្លីៗ​ប្រាប់​ពួក​អ្នក​យក​ព័ត៌មាន​ស្តីពី​អ្វី​ដែល​ពួក​អាជ្ញាធរ​ប៉ាគីស្ថានដឹង​អំពី Tashfeen Malik ជន​សង្ស័យ​អាយុ​២៩ឆ្នាំ​នោះ។

លោក Khan បាន​និយាយ​ទៀត​ថា ​ការ​ស៊ើប​អង្កេត​បាន​រក​ឃើញ​ថាពួកគេ​បានរស់​នៅ​ក្នុង​ប្រទេស​អារ៉ា់ប់ប៊ី​ ​សាអូឌីត ឪពុក​ម្តាយ​របស់​នាង ​បាន​ទៅ​រស់​នៅ​ប្រទេស​អារ៉ាប់​ប៊ី សាអូឌីត ​កាល​ពី​២៥​ឆ្នាំ​មុន។​ បងប្អូន​ប្រុសនិង​ស្រី​របស់​នាង ​បាន​ធំ​ដឹងក្តីនៅទី​នោះ។ នាង ​បានរៀន​នៅ​សាកល​វិទ្យា​ល័យប្រទេស​ប៉ាគីស្ថាន ​ក៏ប៉ុន្តែ ​មិនមាន​ភស្តុតាងណា​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ការ​ស៊ើប​អង្កេតរហូត​មក​ទល់​ពេល​នេះ​ថា ​នាង​អាច​មាន​ជាប់​ទាក់​ទិន​ជាមួយ​ក្រុមសកម្មប្រយុទ្ធ​អ៊ីស្លាម​ទេ។

លោក Khan ​និយាយ​បន្ត​ទៀត​ថា ​ប៉ាគីស្ថាន ​បាន​ស្នើរសុំ​ជួយ​សហរដ្ឋ​អាមេរិក​។

​«យើង ​បាន​ស្នើសុំ​ផ្តល់​ជំនួយខាង​ផ្លូវច្បាប់​ទាំងស្រុង​ដែល​ជា​ការ​ទទួល​ខុសត្រូវ​អន្តរជាតិ​របស់​យើង ​នៅពេល​ណា​ដែល​ភាគី​សហរដ្ឋ​អាមេរិក​ សុំឲ្យ​យើង​ជួយ ​យើង ​នឹង​ផ្តល់​ជំនួយ​ខាង​ផ្លូ​វច្បាប់​ហើយ​ការណ៍​នេះ​ ​មាន​កម្រិត​បំផុត‍»។

​លោក​រដ្ឋ​មន្រ្តី​មហាផ្ទៃ​ប៉ាគីស្ថាន ​និយាយ​ទៀត​ថា ពួក​អាជ្ញា​ធរ​សហរដ្ឋ​អាមេរិក​ ​បាន​ព្យាយាម​សម្រេច​ថាតើហេតុ​អ្វី Malik ​ហើយ​នឹងប្តី​របស់​នាង Syed Riswan​ Farook ដែល​កើត​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ ​ ​បាន​សម្លាប់​មនុស្ស​១៤​នាក់​ហើយ​នឹង​ធ្វើ​ឲ្យ​មនុស្ស​២១​នាក់​ទៀត​រងរបួស​នៅ​ឯ​ពិធី​ជួប​ជុំឈប់​សម្រាក​មួយ​របស់​បុគ្គលិក​រដ្ឋាភិបាល​ក្នុង​មូលដ្ឋាន​ក្នុង​ទីក្រុង San Bernardino រដ្ឋ​កាលីហ្វ័រញ៉ា នោះ៕

XS
SM
MD
LG