ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ទីរ​ពេទ្យ​​អាហ្វហ្គានីស្ថាន​​ដែល​ជា​ជំនួយ​របស់​ប៉ាគីស្ថានចាប់​ផ្ដើម​ដំណើរ​ការ


មន្ទីរ​ពេទ្យ​ Muhammad Ali Jinnah ដែល​ជា​មណ្ឌល​ថែ​ទាំ​សុខភាព​ធំ​ទី​៣ សាង​សង់​ឡើងក្រោម​ជំនួយ​របស់​ប្រទេស​ប៉ាគីស្ថានដើម្បី​ចូល​រួម​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​កសាង​ប្រទេស​អាហ្វហ្គានីស្ថាន។
មន្ទីរ​ពេទ្យ​ Muhammad Ali Jinnah ដែល​ជា​មណ្ឌល​ថែ​ទាំ​សុខភាព​ធំ​ទី​៣ សាង​សង់​ឡើងក្រោម​ជំនួយ​របស់​ប្រទេស​ប៉ាគីស្ថានដើម្បី​ចូល​រួម​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​កសាង​ប្រទេស​អាហ្វហ្គានីស្ថាន។

អាហ្វហ្គានីស្ថាន ​និង​ប៉ាគីស្ថាន​បាន​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​មន្ទីរពេទ្យ​ទំនើប​មួយ​ដែល​មាន ​២០០ ​គ្រែ​នៅទី​ក្រុង​កាប៊ុល ​ដែល​ជាមន្ទីរ​ពេទ្យ​មួយ​ក្នុង​ចំណោម​មណ្ឌល​សុខភាព​សំខាន់ៗ​ចំនួន​៣ ​ដែល​ត្រូវ​សាង​សង់​និង​ផ្តល់​មូលនិធិ​ទាំង​ស្រុង​ដោយ​រដ្ឋាភិបាល​ក្រុង​អ៊ីស្លាម៉ាបាដ ដើម្បី​រួម​ចំណែក​ដល់​កិច្ច​ប្រឹង​ប្រែង​ស្ថាបនា​ប្រទេស​អាហ្វហ្កានីស្ថាន​ឡើង​វិញ ក្រោយពីត្រូវ​បំផ្លិច​បំផ្លាញ​ដោយ​សង្រ្គាម។

មន្ទីរពេទ្យ​នេះ​ត្រូវ​បាន​ដាក់​ឈ្មោះ​តាម​ស្ថាបនិក​ប្រទេស​ប៉ាគីស្ថាន​គឺ​ឈ្មោះ​មន្ទីរពេទ្យ Muhammad Ali Jinnah។ ​ការ​សាងសង់​មន្ទីរពេទ្យដែល​មាន​គុណភាព​ល្អ​ឥតខ្ចោះ​នេះ​បាន​ចំណាយពេល ​១២ ឆ្នាំនិង​ចំណាយ​ថវិកា​អស់ជាង ​២៤ ​លាន​ដុល្លារ។ ​

មន្ត្រី​នៅ​ប្រទេសទាំង​ពីរបាន​លើក​ឡើង​ថា បញ្ហា​សន្តិសុខ​នៅអាហ្វហ្គានីស្ថាន​ដែល​កាន់តែ​យ៉ាប់យ៉ឺន ​ ភាពតាន​តឹង​ផ្នែក​នយោបាយ​និង​ការិយាធិបតេយ្យដែល​គ្មាន​ប្រសិទ្ធភាព​ បាន​ធ្វើ​ឲ្យ​ការ​សាងសង់​មន្ទីរពេទ្យ​ទីពីរ​មាន​ការ​យឺតយ៉ាវ។​

លោក Mohammad Sarwar ​អនុប្រធានាធិបតី​អាហ្វហ្កានីស្ថាន​ ​លោក​ Ferozuddin Feroz រដ្ឋ​មន្រ្តី​ក្រសួងសុខាភិបាល ​និង​គណៈ​ប្រតិភូ​ជាន់ខ្ពស់​របស់​ប៉ាគីស្ថាន ​ដែល​ដឹកនាំ​ដោយ​លោក​ Ali Muhammad Khan ​រដ្ឋមន្ត្រី​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី បាន​ចូលរួម​ពិធីសម្ពោធ​នេះ​កាលពី​ថ្ងៃសៅ រ៍​នៅ​ពេល​ប្រទេស​ប៉ាគីស្ថាន​បាន​ប្រគល់​ជាផ្លូវការ​នូវ​មន្ទីរពេទ្យ​ពហុ​ជំនាញ​ជំនាញ​នេះ​ទៅឲ្យ​រដ្ឋាភិបាល​ក្រុង​កាប៊ុល៕

អត្ថបទ​ទាក់ទង

វីដេអូថ្មីៗបំផុត

XS
SM
MD
LG