ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមតាលីបាន​ថា​ អាមេរិក​នឹង​ជួយ​សា្តរ​អាហ្វហ្គានីស្ថាន​ឡើងវិញ​បន្ទាប់​ពី​ការ​ចាកចេញ​របស់​កងទ័ព


រូបឯកសារ៖ កិច្ចចរចារវាងអាមេរិក និងក្រុ​មតាលីបាន ដែលមានការចូលរួមពីមេដឹកនាំក្រុម​ចរចា​ខាង​ក្រុមតាលីបាន​លោក Mullah Sher Mohammad Abbas Stanikzai ។ 
រូបឯកសារ៖ កិច្ចចរចារវាងអាមេរិក និងក្រុ​មតាលីបាន ដែលមានការចូលរួមពីមេដឹកនាំក្រុម​ចរចា​ខាង​ក្រុមតាលីបាន​លោក Mullah Sher Mohammad Abbas Stanikzai ។ 

លោក Stanikzai បាន​ប្រាប់​បណ្តាញ​ផ្សព្វផ្សាយ​មួយ​ដែល​គាំទ្រ​ក្រុមតាលីបាន​ថា «ក្រុមការងារ​បច្ចេកទេស​ទាំង​ពីរក្រុម​នឹង​រៀបចំ​សំណើរ​នានា​ និង​ធ្វើ​សេចក្តីសម្រេច​ បន្ទាប់​មក​នឹង​នាំយក​សំណើរ​ទាំងនោះ​ទៅក្នុង​កិច្ចប្រជុំ​នៅ​រដ្ឋធានីដូហា​ ប្រទេសកាតា​នៅ​ថ្ងៃទី២៥ខែកុម្ភៈ​ខាងមុខ»។

សហរដ្ឋអាមេរិក ​និង​ក្រុមតាលីបាន​ព្រមព្រៀងគ្នា​បង្កើត​ក្រុមការងារ​បច្ចេកទេស​ពីរក្រុម ដើម្បី​កំណត់​អំពី​សេចក្តីលម្អិត​នៃ​ការដក​កងទ័ពអាមេរិក​ និង​កងទ័ព​របស់​អង្គការអូតង់​ពី​ប្រទេសអាហ្វហ្គានីស្ថាន​ និង​ទប់ស្កាត់​មិន​ឲ្យ​ក្រុមភេរវកម្មប្រើប្រាស់​ទឹកដី​អាហ្វហ្គានីស្ថាន​ប្រឆាំង​នឹង​អាមេរិក​ និង​ពួកសម្ព័ន្ធមិត្ត​របស់ខ្លួន។ នេះ​បើ​យោង​តាម​ក្រុមបះបោរ​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃពុធ។

មេដឹកនាំក្រុម​ចរចា​ខាង​ក្រុមតាលីបាន​លោក Mullah Sher Mohammad Abbas Stanikzai បាន​បង្ហាញ​ព័ត៌មាន​លម្អិត​បន្ទាប់​ពី​កិច្ចពិភាក្សា​ជា​ហូរហែ​ជិត​មួយ​សប្តាហ៍ ដែល​រួមបញ្ជូល​ទាំង​កិច្ចពិភាក្សា​កាល​ពី​ថ្ងៃសៅរ៍​នៅ​ប្រទេសកាតា​ជាមួយ​តំណាង​ពិសេស​ខាង​ភាគីសហរដ្ឋអាមេរិកសម្រាប់​ការផ្សះផ្សារ​ជម្លោះ​នៅ​អាហ្វហ្គានីស្ថាន​លោក Zalmay Khalilzad។

លោក Stanikzai បាន​ប្រាប់​បណ្តាញ​ផ្សព្វផ្សាយ​មួយ​ដែល​គាំទ្រ​ក្រុមតាលីបាន​ថា«ក្រុមការងារ​បច្ចេកទេស​ទាំង​ពីរក្រុម​នឹង​រៀបចំ​សំណើរ​នានា​ និង​ធ្វើ​សេចក្តីសម្រេច​ បន្ទាប់​មក​នឹង​នាំយក​សំណើរ​ទាំងនោះ​ទៅក្នុង​កិច្ចប្រជុំ​នៅ​រដ្ឋធានីដូហា​ ប្រទេសកាតា​នៅ​ថ្ងៃទី២៥ខែកុម្ភៈ​ខាងមុខ»។ លោក​បាន​និយាយ​បន្ថែម​ទៀត​ថា​ កិច្ចប្រជុំ​ទ្រង់ទ្រាយ​ធំ​នេះ​នឹង​ត្រូវ​រៀបចំ​ឡើង​ ដោយ​មាន​ការចូលរួម​ពី​អង្គការសហប្រជាជាតិ​ដ៏​មាន​ឥទ្ធិពល​ និង​តំណាង​មក​ពី​ប្រទេស​ម៉ូស្លីម​នានា​ដើម្បី​ធ្វើ​ជា​អ្នកធានា​អះអាង​អំពី​ការ​ដក​កងទ័ព​បរទេស​ចេញ​ពី​ប្រទេស​អាហ្វហ្គានីស្ថាន។

ក្រុមតាលីបាន​នឹង​ធ្វើ​ការធានា​អះអាង​នៅក្នុង​កិច្ចប្រជុំ​នោះ​ថា​ នឹង​គ្មាន​នណា​ម្នាក់​នឹង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ទឹកដី​អាហ្វហ្គានីស្ថាន​ដើម្បី​ធ្វើ​សកម្មភាព​ភេរវកម្ម​អន្តរជាតិ​ឡើយ។ ភាគី​សហរដ្ឋអាមេរិក​ក៏​នឹង​ប្រកាស​អំពី​ពេលវេលា​សម្រាប់​ដក​កងទ័ព​របស់​ខ្លួន​ផងដែរ។ លោក Stanikzai​ក៏​បាន​ទទួល​ស្គាល់​ដែរ​ថា​ កងទ័ព​ទាំងនេះ​មិន​អាច​ដកចេញ​ឲ្យ​អស់​ក្នុង​រយៈពេល​មួយថ្ងៃ​ ឬ​មួយសប្តាហ៍​នោះ​ទេ។ វា​នឹង​ត្រូវការ​ពេលវេលា។ លោក​ក៏បាន​បញ្ជាក់​ផងដែរថា​សហរដ្ឋអាមេរិក​បាន​យល់ព្រម​ជួយ​កសាង​តំបន់​ឡើងវិញ​បន្ទាប់​ដក​កងទ័ព​ហើយ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG