ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយករដ្ឋមន្ត្រីប៉ាគីស្ថានថាសន្តិភាពអាហ្វហ្គានីស្ថានឈានដល់ចំណុចសំខាន់


រដ្ឋមន្រ្តីប៉ាគីស្ថាន Imran Khan ថ្លែងនៅក្នុងសន្និសីតសាព័ត៌មានរួមមួយជាមួយប្រធានាធិបតីតួកគី Recep Tayyip Erdogan ក្នុងរដ្ឋធានីអង់ការ៉ា កាលពីថ្ងៃទី៤ មករា ឆ្នាំ២០១៩។
រដ្ឋមន្រ្តីប៉ាគីស្ថាន Imran Khan ថ្លែងនៅក្នុងសន្និសីតសាព័ត៌មានរួមមួយជាមួយប្រធានាធិបតីតួកគី Recep Tayyip Erdogan ក្នុងរដ្ឋធានីអង់ការ៉ា កាលពីថ្ងៃទី៤ មករា ឆ្នាំ២០១៩។

លោកនាយករដ្ឋមន្ត្រីប៉ាគីស្ថាន អ៊ីមរ៉ាន់ ខាន់ (Imran Khan) បាននិយាយកាលពីថ្ងៃ សុក្រថា សន្តិភាពក្នុងប្រទេសអាហ្វហ្គានីស្ថានឈានដល់ចំណុចសំខាន់ហើយ ដោយគូសបញ្ជាក់យោងទៅលើកិច្ចចរចាបន្តរវាងអាមេរិកនិងក្រុមសកម្មប្រយុទ្ធតាលីបង់។

រដ្ឋាភិបាលទីក្រុងអ៊ីស្លាម៉ាបាដ ទទួលបានកត្តិយសចំពោះការរៀបចំកិច្ចសន្ទនាផ្ទាល់រវាងសហរដ្ឋអាមេរិក និងក្រុមតាលីបង់ ដែលមន្ត្រីអាមេរិក បាននិយាយថាមានជំហានរីកចម្រើនពិតប្រាកដ ក្នុងរយៈកាលប៉ុន្មានថ្ងៃថ្មីៗនេះ។

លោកនាយករដ្ឋមន្ត្រី ប៉ាគីស្ថាន Imran Khan បានថ្លែងប្រាប់កិច្ចប្រជុំជាសារធារណៈនៅភាគឦសានស្រុក បាចរ (Bajaur) ដែលជាកន្លែងជនជាតិដើមភាគតិចរស់នៅជាប់ព្រំដែននៃប្រទេសអាហ្វហ្គានីស្ថានថា៖ «កិច្ចចរចានានាត្រូវផ្តួចផ្តើមឡើងជាមួយក្រុមតាលីបង់។ នោះគឺជាបំណងព្រះជាម្ចាស់ប្រទេសអាហ្វហ្គានីស្ថានជាបងប្អូនអាចរស់នៅរួមគ្នាដោយសន្តិភាពក្នុងរយៈពេលប៉ុន្មានថ្ងៃទៀត‍»។

លោក ខាន់ មិនបានបញ្ជាក់លម្អិតទេ តែអះអាងថា ដំណើរការសន្តិភាពនឹងនាំមកនូវស្ថិរភាព ការរីកចម្រើនសេដ្ឋកិច្ច ពាណិជ្ជកម្មសម្រាប់តំបន់ ហើយជាពិសេសសម្រាប់ អាហ្វហ្គានីស្ថាន ដើម្បីបញ្ចប់សង្គ្រាមនិងឈរដោយខ្លួនឯង។

សហរដ្ឋអាមេរិក និងតាលីបង់ បានបញ្ចប់កិច្ចចរចាជុំចុងក្រោយកាលពីថ្ងៃអង្គារក្នុងប្រទេសកាតា ដោយបាននិយាយថា គូភាគីទាំងពីរបានឈានដល់ការធ្វើសេចក្តីព្រាងនូវកិច្ចព្រមព្រៀងបឋមៗ ឆ្ពោះទៅកាន់ការដោះស្រាយសង្គ្រាមប្រទេសអាហ្វហ្គានីស្ថានរយៈពេល១៨ឆ្នាំហើយ។

បញ្ហាបន្ទាប់គឺការផ្តោតទៅលើការដកកងទ័ពបរទេសដែលដឹកនាំដោយអាមេរិកចេញពីប្រទេសអាហ្វហ្គានីស្ថាន ជាថ្នូរនឹងការធានារបស់ក្រុមតាលីបង់ថា ប្រេងប្រទេសអាហ្វហ្គានីស្ថានមិនត្រូវអនុញ្ញាត ឲ្យក្លាយជាសម្បត្តិរបស់ក្រុមភេរវករអន្តរជាតិទេ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG