ភ្នំពេញ —
គណបក្សសង្គ្រោះជាតិនៅថ្ងៃច័ន្ទនេះបានឆ្លើយតបទៅនឹងលោកជុំ ម៉ី អតីតជនអ្នកទោសគុកទួលស្លែងនិងជាប្រធានសមាគមជនរងគ្រោះក្នុងរបបកម្ពុជាប្រជាធិបតេយ្យហៅថាសមាគមក្សេមក្សាន្ត ដោយប្រកាន់ជំហរមិនសុំទោសនោះទេ។
សេចក្តីថ្លែងការណ៍ដែលត្រូវបានផ្ញើជូនលោកជុំ ម៉ី និងបណ្តាញផ្សព្វផ្សាយ លោកកឹម សុខា ប្រធានស្តីទីរបស់គណបក្សនេះបញ្ជាក់ឡើងវិញថាលោកមិនដែលបានបដិសេដអំពីការកាប់សម្លាប់ឬធ្វើទារុណកម្មនៅគុកទួលស្លែងរបស់ក្រុមខ្មែរក្រហមក្នុងរបបកម្ពុជាប្រជាធិបតេយ្យនោះឡើយហើយលោកក៏មិនដែលបានប្រមាថវិញ្ញាណក្ខន្ធប្រជាពលរដ្ឋដែលបាត់បង់ជីវិតនោះដែរ។
កាលពីម្សិលម៉ិញ លោក ជុំ ម៉ី ប្រធានសមាគមក្សេមក្សាន្តបានដឹកនាំបាតុកម្មធំមួយដែលមានអ្នកចូលរួមរាប់ពាន់នាក់ប្រឆាំងលោកកឹម សុខា។ លោកកឹម សុខា ត្រូវបានចោទប្រកាន់ថាបានធ្វើសេចក្តីអត្ថាធិប្បាយថាគុកទួលស្លែងគឺ«ជាគុកសិប្បនិម្មិតនិងរៀបចំដោយវៀតណាម»។
លោកជុំ ម៉ី ដែលដឹកនាំបាតុកម្មមិនតំណាងឲ្យសមាគមក្សេមក្សាន្តនោះ បានដាក់ញ្ញត្តិជូនគណបក្សសង្គ្រោះជាតិ និងទាមទារឱ្យលោក កឹម សុខា សុំទោសដល់វិញ្ញាណក្ខន្ធជន រង គ្រោះ។
សេចក្តីថ្លែងការណ៍ដែលចុះហត្ថលេខាដោយលោកកឹម សុខា បានគូសបញ្ជាក់ថាគណបក្សសង្រ្គោះជាតិនិងលោកកឹម សុខា«យកចិត្តទុកដាក់ខ្លាំងចំពោះការទាមទាររកយុត្តិធម៌ពិតជូនប្រជាពលរដ្ឋខ្មែរ ដើម្បីឱ្យមានការកាត់ទោសជនឧក្រិដ្ឋ ដែលបានប្រព្រឹត្តនៅក្នុងរបបប្រល័យពូជសាសន៍នោះ»។
លោកកឹម សុខា បញ្ជាក់ថា សេចក្តីថ្លែងការណ៍របស់គណបក្សនេះអាចជួយពន្យល់ដល់ក្រុមបាតុករបាន។
លោកនិយាយថា៖ «បើគេគិតពីបញ្ហាសង្គមខ្មែរពិតប្រាកដ គេយល់ហើយ ប៉ុន្តែបើគេមានអ្នកញុះញង់យើងរំងាប់គេម៉េចបាន ប៉ុន្តែបើគេអត់មានអ្នកញុះញង់ គេយល់ហើយ ខ្ញុំពន្យល់ប៉ុណ្ណឹង»។
លោក ជុំ មី មិនអាចទំនាក់ទំនងបានទេនៅថ្ងៃនេះ។
ប៉ុន្តែ លោកស៊ុំ ឬទ្ធី ដើមបណ្តឹងរដ្ឋប្បវេណីម្នាក់ក្នុងសំណុំរឿង០០២និងជាសមាជិកម្នាក់ក្នុងសមាគមក្សេមក្សាន្តដែលបានចូលរួមបាតុកម្មប្រឆាំងលោកកឹម សុខា កាលពីថ្ងៃអាទិត្យ ថ្លែងថាលោកនឹងលោកជុំ មី មិនទាន់បានទទួលសេចក្តីថ្លែងការណ៍នេះទេ។
យ៉ាងណាក៏ដោយ លោកបញ្ជាក់ថាលោកមិនអាចទទួលយកការពន្យល់របស់គណបក្សសង្គ្រោះជាតិបានទេ និងនៅតែទាមទារឱ្យលោក កឹម សុខា ធ្វើការសុំទោស។
លោកនិយាយថា៖ «រឿងនេះដូចជាមិនធ្ងន់ធ្ងរប៉ុន្មានទេ យើងខ្ញុំទាំងអស់គ្នាហ្នឹងគ្រាន់តែសំណូមពរឱ្យគាត់មកអុចធូបសូមខមាទោសនៅគុកទួលស្លែងប៉ុណ្ណឹងទេ។ ករណីគាត់បដិសេដ នោះជាសិទ្ធិរបស់គាត់ទេ។ ខ្ញុំមិនមែនជាអ្នកនយោបាយទេ ខ្ញុំជាជនរងគ្រោះ ខ្ញុំចង់ដឹងការពិត»។
លោកស៊ុំ ឬទ្ធី បញ្ជាក់បន្ថែមថា ការបដិសេដមិនសុំទោសរបស់លោកកឹម សុខា អាចនឹងនាំឱ្យមានបាតុកម្មជាថ្មីម្តងទៀត ប៉ុន្តែលោកមិនទាន់អាចបញ្ជាក់ពីកាលបរិច្ឆេទនៅឡើយទេ៕