ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោកសម រង្ស៊ី​បន្ត​ជំទាស់​នឹង​ការ​ទទួល​យក​ជន​ភៀស​ខ្លួន​អូស្រ្តាលី


ជន​ភៀសខ្លួន​​​ដែល​ស្វះស្វែង​រក​សិទ្ធិ​ជ្រក​កោណ​កំពុង​ត្រូវ​គេ​នាំ​​ពី​យន្តហោះ​ទៅ​កាន់​​រថយន្ត​ក្រុង​នៅ​ក្រោយ​ពួក​គេ​ទើប​មក​ដល់​កោះ​ណូរូ​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០១២។ ប្រទេស​អូស្ត្រាលី​បាន​ផ្តល់ថវិកា​ជា​ច្រើន​ដល់​ប្រទេស​ណូរូ​ចាប់​តាំង​ពី​ឆ្នាំ​២០១២​មក នៅ​ពេល​កោះ​នេះ​បាន​ក្លាយ​ជា​កន្លែង​សំខាន់​សម្រាប់​គោលនយោបាយ​ដ៏​ចម្រូងចម្រាស់​ទាក់ទង​នឹង​ជន​សុំ​សិទ្ធិ​ជ្រក​កោណ។ កោះ​ណូរូ​មាន​​មណ្ឌល​ឃុំ​ខ្លួន​ដែល​អាច​ដាក់​មនុស្ស​បាន​ដល់​១.៥០០​នាក់ សម្រាប់​បុរស​ស្ត្រី​និង​កុមានរ​ពី​​​តំបន់​មជ្ឈិមបូព៌ា​ អាហ្វ្រិក និង​អាស៊ី។​​ (REUTERS/Rod Henshaw)
ជន​ភៀសខ្លួន​​​ដែល​ស្វះស្វែង​រក​សិទ្ធិ​ជ្រក​កោណ​កំពុង​ត្រូវ​គេ​នាំ​​ពី​យន្តហោះ​ទៅ​កាន់​​រថយន្ត​ក្រុង​នៅ​ក្រោយ​ពួក​គេ​ទើប​មក​ដល់​កោះ​ណូរូ​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០១២។ ប្រទេស​អូស្ត្រាលី​បាន​ផ្តល់ថវិកា​ជា​ច្រើន​ដល់​ប្រទេស​ណូរូ​ចាប់​តាំង​ពី​ឆ្នាំ​២០១២​មក នៅ​ពេល​កោះ​នេះ​បាន​ក្លាយ​ជា​កន្លែង​សំខាន់​សម្រាប់​គោលនយោបាយ​ដ៏​ចម្រូងចម្រាស់​ទាក់ទង​នឹង​ជន​សុំ​សិទ្ធិ​ជ្រក​កោណ។ កោះ​ណូរូ​មាន​​មណ្ឌល​ឃុំ​ខ្លួន​ដែល​អាច​ដាក់​មនុស្ស​បាន​ដល់​១.៥០០​នាក់ សម្រាប់​បុរស​ស្ត្រី​និង​កុមានរ​ពី​​​តំបន់​មជ្ឈិមបូព៌ា​ អាហ្វ្រិក និង​អាស៊ី។​​ (REUTERS/Rod Henshaw)

មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​គឺ​លោក សម រង្ស៊ី បាន​បញ្ជាក់​ជាថ្មី​ជំទាស់​នឹង​ការណ៍​ដែលរដ្ឋាភិបាល​កម្ពុជា​ទទួល​យក​ជន​ភៀស​ខ្លួន​អូស្តា្រលី​ពីកោះណូរូ ខណៈ​ដែល​ក្រុម​ដំបូង​ត្រូវ​គេ​រំពឹង​ថា​នឹង​មក​ដល់​ប្រទេស​កម្ពុជា​ក្នុង​រយៈពេល​ពីរសប្តាហ៍​ទៀត។

លោក សម រង្ស៊ី ដែលក៏​ជា​ប្រធាន​ក្រុម​សំឡេង​ភាគតិច​នៅ​ក្នុ​ងរដ្ឋ​សភា​បាន​បញ្ជាក់​នៅក្នុង​បទសម្ភាសន៍​ពិសេស​មួយ​ជាមួយ​នឹង​វីអូអេ​ក្នុង​ខណៈ​ពេល​លោក​ធ្វើ​ដំណើរ​មក​ជួប​អ្នក​គាំទ្រ​នៅសហរដ្ឋ​អាមេរិក​ថា៖​

«ខ្ញុំ​ក៏​មិន​យល់ស្រប​ដែរ​ថា ប្រទេស​យើង​កំពុងតែ​មាន​ការ​ខ្វះខាត ប្រជារាស្ត្រ​ខ្មែរ​រស់​យ៉ាង​លំបាក ភាគច្រើន​គឺ​នៅ​ក្រ​មែនទែន គ្មាន​ការងារ​ធ្វើ ខ្វះ​សេវា​សាធារណៈ​គ្រប់​បែប​យ៉ាង​ទាំងអស់។ យើង​ត្រូវតែ​ដោះស្រាយ​បញ្ហា​របស់​ប្រជារាស្ត្រ​ខ្មែរ ដែល​ជា​ម្ចាស់​ស្រុក​មុន​សិន មុននឹង​ទទួល​យក​ជនជាតិ​ណា​ផ្សេង​ទៀត​មក​រស់នៅ​លើ​ទឹកដី​ប្រទេស​កម្ពុជា​យើង»។

ទស្សនាបទសម្ភាសន៍​ទាំងស្រុង៖

លោក​សម​រង្ស៊ី​ជឿជាក់​លើ​វប្បធម៌​សន្ទនា​និង​គ.ជ.ប.​ថ្មី
សូម​រង់ចាំ

No media source currently available

0:00 0:17:50 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

លោក សម រង្ស៊ី បាន​បន្ថែម​ថា ប្រទេស​អូស្ត្រាលី​ត្រូវតែ​ទទួល​យក​ជន​ភៀស​ខ្លួន​ទាំងនោះ​ទៅ​ស្នាក់​នៅ​ប្រទេស​របស់​ខ្លួន ហើយ​មិន​គួរ​បញ្ជូន​មក​ប្រទេស​មួយ​ដែល​ស្ថានភាព​នៃ​ការ​គោរព​សិទ្ធិ​ម​នុស្ស​មិន​ទាន់​ប្រសើរ​នោះ​ទេ។ ទន្ទឹម​គ្នា​នោះ​ដែរ​ក្នុង​ពេល​ដែល​កម្ពុជា​នៅ​តែ​បញ្ជូន​ជន ដែល​ស្វែងរក​សិទ្ធិ​ជ្រក​កោន​ពី​ប្រទេស​ជិតខាង​ត្រឡប់​ទៅ​ប្រទេស​ដើម​វិញ​នោះ​ទេ។

ប្រទេស​កម្ពុជា​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រម​ព្រៀង​ដ៏ចម្រូង​ចម្រាស​ទទួល​យក​ជនភៀស​ខ្លួន​របស់​អូស្ត្រាលី ដែល​កំពុង​ជាប់​ឃុំឃាំង​នៅ​លើ​កោះណូរូ​ជាថ្នូរ​នឹង​ទឹកប្រាក់​ជំនួយ​អភិវឌ្ឍន៍​ចំនួន​៤០​លានដុល្លារ។ កិច្ច​ព្រមព្រៀង​នេះមិន​មាន​ប្រជាប្រិយ៍​ភាព​ជាមួយ​នឹង​ប្រជាពលរដ្ឋ​ខ្មែរ​ទេ។

រហូត​មក​ដល់​ពេលនេះ មាន​ជន​ភៀស​ខ្លួន​តែ​ចំនួន​បួននាក់​ទេ​គឺ​អ៊ីរ៉ង់​បីនាក់ និង​រ៉ូហ៊ីងយ៉ា ម្នាក់​ដែល​ក្នុង​នោះ​ពី​រនាក់​គឺ​ជា​ប្តី​ប្រពន្ធ ដែល​ស្ថិត​នៅ​ក្នុង​ក្រុម​ដំបូង​ដែល​នឹង​ត្រូវ​បញ្ជូន​ដោយ​ស្ម័គ្រចិត្ត​មក​ប្រទេស​កម្ពុជា។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​សារព័ត៌មាន Brisbane Times របស់​អូស្រ្តាលី។

អ្នក​ទាំងនោះ​ត្រូវ​បាន​គេ​នាំ​ចេញ​ពី​ជំរំ​ឃុំឃាំង​នៅ​កោះណូរូ​ដោយ​ស្ងាត់ៗ ហើយ​ត្រូវ​យក​ទៅ​ទុក​នៅ​ការិយាល័យ​ជន​អន្តោប្រវេសន៍​នៅ​ជិត​អាកាសយានដ្ឋាន​ទីក្រុង​ដាវីន ប្រទេស​អូស្ត្រាលី កាល​ពី​ថ្ងៃ​អាទិត្យ។ លោក​ Peter Dutton រដ្ឋមន្ត្រី​ក្រសួង​អន្តោប្រវេសន៍​អូស្តា្រលី បាន​បញ្ជាក់​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ ជន​ភៀស​ខ្លួន​ទាំង​នេះ​នឹង​ត្រូវ​ដឹក​ចេញ​ទៅ​ប្រទេស​កម្ពុជា​ក្នុង​ពេល​ឆាប់ៗ​នេះ​ហើយ។

មន្ត្រី​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា​ក៏​បាន​បញ្ជាក់​ដែរ​ថា ពួកគេ​មាន​គម្រោង​ជួប​ជាមួយ​នឹង​មន្ត្រីរដ្ឋាភិបាល​កម្ពុជា​អំពី​បញ្ហា​ជនភៀសខ្លួន​នេះ​ក្នុង​ពេល​ខាង​មុខ៕

XS
SM
MD
LG