មន្ត្រីជាន់ខ្ពស់គណបក្សជំទាស់ លោក អេង ឆៃអ៊ាង សមាជិកសភាគណបក្សសង្គ្រោះជាតិថ្លែងថា ចរន្តផ្លាស់ប្តូរអ្នកដឹកនាំកាន់អំណាចយូរនៅភូមាជះឥទ្ធិពលដល់ប្រទេសកម្ពុជានិងប្រទេសផ្សេងៗទៀត។ លោកថ្លែងដូច្នេះ ក្នុងកម្មវិធី Hello VOA ពិសេសកាលពីយប់ថ្ងៃអង្គារ។
លោក គល់ បញ្ញា នាយកប្រតិបត្តិអង្គការ ខុមហ្រែ្វល ដែលបានចូលរួមសង្កេតការណ៍ការបោះឆ្នោតនៅភូមាដោយផ្ទាល់បានអះអាងថាចរន្តនៃការចង់ផ្លាស់ប្តូរនៅភូមាក្នុងការបោះឆ្នោតថ្មីៗនេះគឺស្រដៀងគ្នាទៅនឹងការបោះឆ្នោតនៅឆ្នាំ២០១៣ក្នុងប្រទេសកម្ពុជា។
លោកថ្លែងដូច្នេះ ដោយ មានការសង្កេតឃើញច្រើនរាប់ចាប់ពីការដែលពលរដ្ឋចូលរួមការបោះឆ្នោតស្រស្រាក់ស្រស្រាំ មានភាពអត់ធ្មត់ជាដើម។
សូមអញ្ជើញស្តាប់ការពន្យល់លម្អិតរបស់វាគ្មិនទាំងពីរ ដូចតទៅ៖