ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្ស​ម្នាក់​ត្រូវ​គេ​បាញ់​ស្លាប់​ក្នុង​ពេល​តវ៉ា​លើ​ករណី​ប៉ូលិស​បាញ់​បុរស​ស្បែក​ខ្មៅ​ម្នាក់​នៅ​រដ្ឋ Wisconsin


ក្រុមអ្នកឈរមើល​នៅ​ខាងក្រៅ​ហាង​មួយ​ដែល​មាន​បិត​បន្ទះ​ក្តារ​នៅ​លើ​បង្អួច​និង​ទ្វារ ខណៈ​ដែល​ក្រុម​អ្នកតវ៉ា បាន​ប៉ះទង្គិច​ជាមួយ​ប៉ូលិស​នៅ​ល្ងាច​ថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២០ នៅ​ទីក្រុង Kenosha រដ្ឋ Wisconsin។
ក្រុមអ្នកឈរមើល​នៅ​ខាងក្រៅ​ហាង​មួយ​ដែល​មាន​បិត​បន្ទះ​ក្តារ​នៅ​លើ​បង្អួច​និង​ទ្វារ ខណៈ​ដែល​ក្រុម​អ្នកតវ៉ា បាន​ប៉ះទង្គិច​ជាមួយ​ប៉ូលិស​នៅ​ល្ងាច​ថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២០ នៅ​ទីក្រុង Kenosha រដ្ឋ Wisconsin។

ជនរងគ្រោះ ​ស្ថិត​ក្នុង​ចំណោម​មនុស្ស​ជា​ច្រើន​នាក់​ដែល​ត្រូវ​បាន​គេ​បាញ់ និង​រង​របួស នៅ​ពេល​ដែល​ការ​តវ៉ា​បាន​អូស​បន្លាយ​ពី​យប់​ថ្ងៃ​អង្គារ​ ឈាន​ចូល​ព្រឹក​ថ្ងៃ​ពុធ​នេះ។

មនុស្ស​ម្នាក់​ ត្រូវ​បាន​គេ​បាញ់​ស្លាប់​នៅ​ក្នុង​ទីក្រុង Kenosha រដ្ឋ Wisconsin នៅ​ក្នុង​យប់​ទី ៣ នៃ​ការ​ធ្វើ​បាតុកម្ម​តវ៉ា​លើ​ករណី​ប៉ូលិស​បាញ់​បុរស​ស្បែក​ខ្មៅ​ម្នាក់​ កាល​ពី​ថ្ងៃ​អាទិត្យ។

ជនរងគ្រោះ ​ស្ថិត​ក្នុង​ចំណោម​មនុស្ស​ជា​ច្រើន​នាក់​ដែល​ត្រូវ​បាន​គេ​បាញ់ និង​រង​របួស នៅ​ពេល​ដែល​ការ​តវ៉ា​បាន​អូស​បន្លាយ​ពី​យប់​ថ្ងៃ​អង្គារ​ ឈាន​ចូល​ព្រឹក​ថ្ងៃ​ពុធ​នេះ។ ប្រព័ន្ធ​ផ្សព្វផ្សាយ​បាន​ឲ្យ​ដឹងថា ការ​បាញ់​ប្រហារ​នេះ​ កើត​ឡើង​ក្នុង​អំឡុង​ពេល​នៃ​ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​ក្រុម​បាតុករ និង​ក្រុម​អ្នក​ឈរ​មើល​ជា​ច្រើន​នាក់។ ហេតុ​ការណ៍​នេះ​ បាន​កើត​ឡើង​នៅ​ម្ដុំ​តុលាការ​ក្រុង ដែល​ជា​កន្លែង​ដែល​ក្រុម​បាតុករ​ប្រឈម​មុខ​ដាក់​គ្នា​ជាមួយ​ប៉ូលិស​អស់​រយៈពេល​ជា​ច្រើន​ម៉ោង រហូត​ដល់​ពួកគេ​ត្រូវ​បាន​បង្ខំ​ឲ្យ​ចាក​ចេញ​ពី​ទី​នោះ។

វីដេអូ​ថត​ដោយទូរស័ព្ទ​ដែល​គេ​បង្ហោះ​នៅ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​លើ​អ៊ីនធឺណិត បង្ហាញ​ថា បុរស​ម្នាក់​បាន​បាញ់​ទៅ​លើ​ហ្វូង​មនុស្ស បន្ទាប់​ពីបុរស​នោះ​ បាន​ដួល​ទៅ​លើ​ដី។

ការ​តវ៉ា​ហិង្សា​កាល​ពី​ថ្ងៃ​អង្គារ​ បាន​កើតឡើង​ប៉ុន្មាន​ម៉ោង​ក្រោយ​មក បន្ទាប់​ពី​ឪពុក​របស់​លោក Jacob Blake ដែល​ជា​បុរស​ស្បែក​ខ្មៅ​អាយុ ២៩ ឆ្នាំ ដែល​ត្រូវ​ប៉ូលិស​បាញ់​កាល​ពី​ថ្ងៃ​អាទិត្យ បាន​និយាយ​ថា កូន​ប្រុស​របស់​លោក​ពិការ​មួយ​កំណាត់​ខ្លួន​ចុះ​ក្រោម៕

XS
SM
MD
LG