វ៉ាស៊ីនតោន —
ក្រុមអ្នកសង្កេតការណ៍ក្នុងប្រទេសអាមេរិកខ្លះចង់ឃើញមានជំនួយពីអន្តរជាតិផ្តល់ការគាំទ្រដល់បណ្តាញព័ត៌មានច្រើនទៀតក្នុងប្រទេសកំពុងអភិវឌ្ឍន៍ដូចជាប្រទេសកម្ពុជាដើម្បីអ្វីមួយដែលគេចាត់ទុកថាធ្វើឲ្យបណ្តាញព័ត៌មានឯករាជ្យនិងមិនលម្អៀងហើយនឹងនិយាយការណ៍ពិត។ ការបិតបាំងព័ត៌មាននិងការផ្សាយព័ត៌មានតាមរយៈវិធីញុះញង់និងគ្មានវិជ្ជាជីវៈបានធ្វើឲ្យមនុស្សយ៉ាងតិច៨០០.០០០នាក់ត្រូវសម្លាប់ក្នុងប្រទេសរវ៉ាន់ដា ហើយនឹងគ្មានព័ត៌មានអំពើរបបគ្រប់គ្រងកុម្មុយនីស្តខ្មែរក្រហមបានធ្វើឲ្យមានអំពើប្រល័យពូជមនុស្សជាង១លាន៧សែននាក់ក្នុងប្រទេសកម្ពុជា។
ដោយសារការកើតអំពើប្រល័យពូជសាសន៍ក្នុងប្រទេសរវ៉ាន់ដានិងកម្ពុជាគ្មាន ព័ត៌មានត្រូវគេផ្សព្វផ្សាយការណ៍ពិតចេញទៅក្រៅ ដើម្បីទប់ស្កាត់បញ្ហានេះ ក្រុមអ្នកសង្កេតការណ៍មួយចំនួននៅសហរដ្ឋអាមេរិកនិងកម្ពុជាបានថ្លែងថា ជំនួយសម្រាប់បណ្តាញផ្សាយព័ត៌មានជារឿងសំខាន់មួយក្នុងចំណោមជំនួយផ្សេងៗដែលផ្តល់ជូនប្រទេសនានាដែលមានបញ្ហាទំនាស់ផ្ទៃក្នុង។
ក្រុមអ្នកសង្កេតការណ៍ថ្លែងយ៉ាងដូច្នេះដោយយោងទៅលើអំពើប្រល័យពូជសាសន៍ក្នុងប្រទេសរវ៉ាន់ដាកាលពីឆ្នាំ១៩៩៤ បានធ្វើឲ្យជនជាតិទស្ស៉ីនិងជនជាតិហ៊ូទូនិយមកណ្តាលសរុបជាង៨០ម៉ឺននាក់ត្រូវគេសម្លាប់ដោយសារ ប្រព័ន្ធផ្សព្វផ្សាយប្រើពាក្យញុះញ៉ង់ឲ្យមានការកាប់សម្លាប់មួយផ្នែក។ រីឯនៅ កម្ពុជា ការណ៍ដែលគ្មានព័ត៌មានអំពីអំពើប្រល័យពូជសាសន៍នៅកម្ពុជាចន្លោះ ឆ្នាំ១៩៧៥ដល់១៩៧៩ ធ្វើឲ្យមនុស្សស្លាប់ជាង១លាន៧សែននាក់ផងដែរ។
លោក ម៉ៃខល ដប់ស្ស (Michael Dobbs) ទីប្រឹក្សាជាន់ខ្ពស់នៃសារមន្ទីរស.រ.អា. អំពីអំពើប្រល័យពូជសាសន៍និងជាអតីតអ្នកកាសែតដែរនៅក្នុងទសវត្សរ៍១៩៩០នោះ។ លោកថ្លែងថា ជំនួយសម្រាប់វិស័យព័ត៌មានជារឿងសំខាន់ណាស់។
«ខ្ញុំពិតជាគិតថា ទាក់ទងនឹងជំនួយបរទេសនានាពីខាងក្រៅទំនងជាចាយមិន ត្រូវគោលដៅ។ ខ្ញុំគិតថា ការវិនិយោគទៅលើបញ្ហាប្រជាធិតេយ្យ ស្វែងរកវិធីក្នុងការគាំទ្រសារព័ត៌មានសេរីក្នុងប្រទេសដូចជាកម្ពុជា គឺជារឿងសំខាន់ណាស់ជា ការណ៍ពិត។ ហើយនេះជាការវិនិយោគមួយដែលគេអាចធ្វើបាន»។
លោកបានអះអាងថា ជារឿងលំបាកសម្រាប់ប្រទេសដែលទើបបោះជំហ៊ានទៅ រកប្រជាធិបតេយ្យក្នុងការធ្វើឲ្យប្រព័ន្ធផ្សព្វផ្សាយមានលក្ខណៈសេរីពិតប្រាកដ ហើយមានការចូលរួមកែទម្រង់រឿងនេះពីស្ថាប័នជាច្រើនទៀត។
«វាត្រូវការពេលវេលាដើម្បីអភិវឌ្ឍរឿងនេះ។ តែខ្ញុំពិតជាគិតថាវាជារឿងសំខាន់មួយ ហើយប្រព័ន្ធផ្សព្វផ្សាយព័ត៌មានឯករាជ្យគឺជាអ្នកធានាយ៉ាងសំខាន់បំផុតទល់នឹងអំពើហិង្សាជាតិសាសន៍ដែលឥតហេតុផលព្រោះវាជារឿងងាយណាស់ក្នុងការប្រើអង្គការប្រព័ន្ធផ្សព្វផ្សាយព័ត៌មានដែលប្រកាន់តាមអង្គការមួយ ដែលគ្រប់គ្រងដោយរដ្ឋាភិបាលឬគ្រប់គ្រងដោយគណបក្សនយោបាយជំទាស់ខ្លះឬដោយក្រុមអ្នកជំនួញ ក្នុងការបំភាន់មតិសាធារណជន។ ខ្ញុំគិតថារឿងនេះហើយជារឿងគ្រោះថ្នាក់មែនទែនក្នុងប្រទេសកម្ពុជានិងប្រទេសរវ៉ាន់ដា ហើយនឹងកន្លែងផ្សេងទៀត»។
លោក ម៉ាក ណេលស្ស៉ិន (Mark Nelson) នៃអង្គការតាក់តែងគោលនយោបាយ របស់ស.រ.អា.National Endowment for Democracy និងជាអតីតអ្នកសារព័ត៌មានផងនោះបានថ្លែងថា៖
«ខ្ញុំគិតថាការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយជាកិច្ចការដែលត្រូវអនុវត្តដោយក្រុមម្ចាស់ជំនួយនិងស្ថាប័នអន្តរជាតិ គឺពិតជារឿងសំខាន់ណាស់។ ហើយគេត្រូវការចំណាយថវិកាច្រើនជាងនេះដល់ប្រព័ន្ធផ្សព្វផ្សាយ។ ប្រព័ន្ធផ្សព្វផ្សាយពិតជា រឿងសំខាន់ដែលអាចមានឥទ្ធិពលទូលំទូលាយលើគ្រប់បញ្ហារួមទាំងច្បាប់និងប្រសិទ្ធភាពនៃសេដ្ឋកិច្ច ហើយនឹងប្រសិទ្ធភាពនៃប្រជាធិតេយ្យ។ ហើយខ្ញុំគិតថាគេត្រូវការវិនិយោគ ហើយនឹងបង្កើតស្ថាប័នផ្សព្វផ្សាយនេះឲ្យបានរឹងមាំក្នុង ប្រទេសកំពុងអភិវឌ្ឍ»។
លោកបានបន្ថែមថាតួនាទីព័ត៌មានឯករាជ្យសំខាន់ណាស់ក្នុងប្រទេសដែលមានបញ្ហាជម្លោះនិងអំពើហិង្សាដូចកម្ពុជាក្នុងការយល់ដឹងអំពីបញ្ហាទាក់ទងនឹងអតីតកាលនិងបច្ចុប្បន្នកាលនិងទៅអនាគតផងដែរ។
«ខ្ញុំគិតថាបច្ចុប្បន្ននេះសារព័ត៌មានអាចជួយពលរដ្ឋឲ្យយល់ដឹងអ្វីដែលកើតឡើង និងឆ្លុះបញ្ចាំងឲ្យឃើញពីកំហុសពីអតីតកាល។ ខ្ញុំគិតថា ប្រព័ន្ធផ្សព្វផ្សាយជា មធ្យោបាយសំខាន់ក្នុងការកសាងការទាក់ទងនឹងសង្គមហើយជួយពលរដ្ឋដោះស្រាយបញ្ហាដែលកើតឡើងនៅអតីតកាល»។
លោកថ្លែងដូច្នេះដោយលើកយកបញ្ហាអំពើប្រល័យពូជសាសន៍ក្នុងប្រទេស រវ៉ាន់ដានិងកម្ពុជាមកបញ្ជាក់ជាឧទាហរណ៍។ រឿងនោះកើតឡើងដោយសារតែប្រព័ន្ធព័ត៌មានបានក្លាយជាការញ៉ុះញ៉ង ហើយមិនបាននិយាយការណ៍ពិត ហើយនឹងគ្មានការផ្សព្វផ្សាយពីសារព័ត៌មានបរទេស។
ដោយឡែកលោក យុ ឆាំង នាយកមជ្ឈមណ្ឌលឯកសារកម្ពុជាបានអះអាងថា៖
«និយាយឲ្យខ្លីទៅព័ត៌មានលោកខាងលិចដែលនិយាយអំពីខ្មែរក្រហម សម័យ ខ្មែរក្រហម ហាក់ដូចជាអត់មាននិយាយអំពីការកាប់សម្លាប់ទាល់តែសោះ។ តែ បាននិយាយអំពីជនភៀសខ្លួនដែលបានភៀសចេញពីប្រទេស បាននិយាយអំពី ការអត់អាហារដែលទម្លាក់កំហុសទៅលើសង្គ្រាមវៀតណាម មាននិយាយអំពី ការប្រឹងប្រែងរបស់ប្រជាជនកម្ពុជាក្នុងប្រទេសក្នុងសម័យខ្មែរក្រហម។តែការ កាប់សម្លាប់គ្មាននិយាយទាល់តែសោះសូម្បីគុក១ក៏គ្មាននិយាយដែរបាទ។ អត់ មានទាល់តែសោះ។ ហើយយើងមានឯកសារហ្នឹងទាំងអស់»។
លោកបានបន្ថែមថា លោកយើងបានប្រមូលឯកសារពីអឺរ៉ុបបានប្រហែលជាជាង១៧.០០០ឯកសារ ហើយយើងបានប្រមូលឯកសារពីប្រទេសអាឡឺម៉ង់ខាងកើត មកពីស៊ុយអែត មកពីប្រទេសបារាំង ហើយព័ត៌មានទាំងអស់មិនបាននិយាយពីការកាប់សម្លាប់ណាមួយទាល់តែសោះ។
លោក ឆាំង យុ បានអះអាងអំពីមូលហេតុត្រួសៗដែលគ្មានការផ្សព្វផ្សាយព័ត៌មានពេលនោះ៖
«ដោយសារទី១ ប្រទេសកម្ពុជាត្រូវបានបិទជិតឈឹង។ អញ្ចឹងប្រព័ន្ធផ្សព្វផ្សាយ ទាំងអស់ជឿទៅតាមការឃោសនារបស់ខ្មែរក្រហមពីក្នុងប្រទេស ហើយដែល មានអៀង សារី ជាអ្នកដឹកនាំផ្សព្វផ្សាយធ្វើដំណើរទៅកាន់ប្រទេសទាំងអស់ នោះនិយាយពីការលូតលាស់ប្រទេសរបស់ខ្លួន រួមទាំងអតីតមេដឹកនាំខ្មែរក្រហមមួយចំនួនចូលរួមសន្និសីទផ្សេងៗនៅក្នុងប្រទេសដែលមិនចូលបក្សសម្ព័ន្ធនោះក៏បាននិយាយអំពីការកើនឡើងនិងការលូតលាស់របស់ខ្លួន។ តែផ្ទុយទៅវិញគឺកម្ពុជាបានបិទជិតសូន្យសុង។ អញ្ចឹងអ្នកទាំងអស់ហ្នឹងដោយសារសម្ព័ន្ធមិត្ត ដោយសារបញ្ហាការសម្ព័ន្ធភាពគ្នាប្រកាន់ខាងគ្នាប្រឆាំងនឹងសង្គ្រាមជាមួយវៀតណាមគឺបញ្ហាមនោគមន៍វិជ្ជាហ្នឹងគឺជឿជាក់ដោយងងឹតងងល់»។
លោកថាមានបណ្តាជាមិត្តនៅលោកខាងលិចមួយចំនួនក៏បានចូលមកកាន់ក្នុងប្រទេសកម្ពុជាដែរ។ ដូចជាក្រុមស៊ុយអែតដែលមកក្នុងខែ១១ឆ្នាំ១៩៧៨ មក ដល់ក្នុងស្រុកធ្វើដំណើរទូទាំងប្រទេស ហើយមិនបានសួរទៀតថា ហេតុអ្វីបាន ជាទីក្រុងភ្នំពេញគ្មានមនុស្ស? នៅតែគិតថាប្រទេសកម្ពុជាកំពុងតែលូតលាស់ ហើយបានទៅដល់ការដ្ឋានលើកទំនប់ជីកប្រឡាយអត់បានសួរទៀតថា ហេតុដូចម្តេចបានជាប្រជាជនទាំងអស់នេះហូបបាយរួម នៅរួម គ្មានផ្ទះសម្បែងត្រឹម ត្រូវ។ អញ្ចឹងបញ្ហា មនោគមន៍វិជ្ជាបញ្ហាឥទ្ធិពលសង្គ្រាមនៅវៀតណាមហ្នឹងជាកត្តាមួយដែលធ្វើឲ្យការកាប់សម្លាប់ហ្នឹង ធ្វើឲ្យយើងមើលមិនឃើញការកាប់សម្លាប់ទុក្ខវេទនានិងអំពើឃោរឃៅដែលខ្មែរក្រហមធ្វើទៅលើប្រជាជនខ្លួនឯងបាទ»។
ទោះជាយ៉ាងណាក៏ដោយ លោកបានអះអាងថា មជ្ឈមណ្ឌលឯកសារកម្ពុជារបស់លោកបានចងក្រងព័ត៌មានតាំងពីឆ្នាំ១៩៥៩មកទល់បច្ចុប្បន្ន រហូតដល់មានតុលាការកាត់ទោសខ្មែរក្រហមមួយបានកើតឡើង។
លោក មឿន ឈានណារិទ្ធិ ប្រធានវិទ្យាស្ថានសម្រាប់ការសិក្សាវិស័យសារព័ត៌មាន បានកត់សម្គាល់ឃើញថា អ្នករងគ្រោះបានស្លាប់ជាបន្តបន្ទាប់ក្នុងរយៈពេលបីទសវត្សរ៍កន្លងមកនេះ ហើយរឿងរ៉ាវខ្មែរក្រហមហាក់ដូចជាសាបរលាបជាបន្តបន្ទាប់។
«ហើយរឿងពាក់ព័ន្ធនឹងខ្មែរក្រហម វាដូចជាសាបរលាបជាបន្តបន្ទាប់ដែរ។ អញ្ចឹងចំណាប់អារម្មណ៍របស់សាធារណៈជនក៏ថយចុះខ្លាំង។ អញ្ចឹងហើយខ្ញុំឃើញកន្លងមក ទោះបីជាមានសាលាក្តីខ្មែរក្រហមដំណើរការទៅប៉ុន្មានឆ្នាំក៏ដោយ ក៏ប្រជាពលរដ្ឋខ្មែរហាក់ដូចជាមិនសូវចាប់អារម្មណ៍ទេជាពិសេសក្នុងចំណោមយុវជនដែលអត់បានដឹងឮរឿងរបបប្រល័យពូជសាសន៍ ក្នុងសម័យខ្មែរក្រហម អត់ចូលចិត្តព័ត៌មានដែលទាក់ទងនឹងសម័យខ្មែរក្រហមទេ»។
លោកបានថ្លែងថាសម័យខ្មែរក្រហមគឺមានតែព័ត៌មានដែលកុហកនិងបំផ្លើសឬ ញុះញង់ឲ្យស្អប់ប្រទេសជិតខាងជាដើម។
«បើយើងនិយាយទៅ វាមិនមែនជាព័ត៌មានទេ ជាការឃោសនាដែលគេចាក់ ផ្សាយតាមការដ្ឋាន តាមជំរុំការងារផ្សេងៗហ្នឹង ដែលនិយាយតែពីការងារល្អអំពីរបបខ្មែរក្រហម ហើយធ្វើការវាយប្រហារទៅលើប្រទេសជិតខាងដែលជាសត្រូវក្នុងរបបខ្មែរក្រហម។ អញ្ចឹងនិយាយទៅអត់មានព័ត៌មានណាដែលគេចាត់ទុក ថាជាព័ត៌មានសុក្រឹតទេ ហើយយើងប្រៀបធៀបទៅសម័យខ្មែរក្រហមគឺកម្ពុជាយើងប្រៀបដូចជារស់នៅក្នុងអណ្តូងមួយអញ្ចឹង ប្រៀបបានដូចជា កង្កែបរស់នៅក្នុងអណ្តូង តែយើងអត់ដឹងថានៅខាងក្រៅមានរឿងហេតុកើតឡើង យើងអត់ ដឹងអីទាំងអស់»។
លោក មឿន ឈានណារិទ្ធិ បានអះអាងថា វិទ្យាស្ថានសម្រាប់ការសិក្សាវិស័យ សារព័ត៌មាន មានការរៀបចំវគ្គបណ្តុះបណ្តាលអ្នកយកព័ត៌មានខ្លះដែរអំពីបញ្ហា ជាច្រើន រួមទាំងអំពីការយកព័ត៌មានទាក់ទងនឹងអំពើប្រល័យពូជសាសន៍ផង ដែរ។ លោកថ្លែងថា កម្ពុជាពិតជាត្រូវការជំនួយបណ្តុះបណ្តាលអ្នកសារព័ត៌មាន កម្ពុជាជាការចាំបាច់៕