វ៉ាស៊ីនតោន —
ការសម្លាប់រង្គាលមនុស្សជាង៨០ម៉ឺននាក់កាលពី២០ឆ្នាំមុននៅអំឡុងខែមេសា នេះក្នុងប្រទេសរ៉ាវ៉ាន់ដា (Rwanda) និងតួនាទីប្រព័ន្ធផ្សព្វផ្សាយត្រូវគេលើកយក មកពិភាក្សាជាថ្មី។ វីអូអេសំឡេងស.រ.អា.បានរៀបចំកិច្ចពិភាក្សានេះកាលពីថ្ងៃពុធ ទី២ខែមេសាឆ្នាំ២០១៤ នៅក្នុងការិយាល័យកណ្តាលរបស់វីអូអេនៅរដ្ឋធានីវ៉ាស៊ីនតោន។
ក្រុមវាគ្មិននានាបានរំឭកឲ្យដឹងអំពីការរួមគំនិតរបស់ប្រព័ន្ធផ្សព្វ ផ្សាយក្នុងប្រទេសរាវ៉ាន់ដា ការខកខានរបស់បណ្តាញព័ត៌មានអន្តរជាតិ ហើយ នឹងការដែលរដ្ឋបាលលោកអតីតប្រធានាធិបតីស.រ.អា.ប៊ីល គ្លីនតុនមិនបានទប់ស្កាត់រឿងនេះ។
ក្រុមវាគ្មិនក្នុងកម្មវិធីពិភាក្សាគ្នាអំពី«ប្រព័ន្ធផ្សព្វផ្សាយ និងការទប់ស្កាត់អំពើប្រល័យពូជសាសន៍»នោះមានលោក ដេវីដ អេនហ្ស័រ (David Ensor) នាយក វីអូអេ លោក អាលែន ថមសុន (Allan Thomson) សាស្ត្រាចារ្យនៃសាកល វិទ្យាល័យខាលតុន (Carlton University) នៃប្រទេសកាណាដា លោក ម៉ាក ណេលស្ស៉ិន (Mark Nelson) នៃអង្គការតាក់តែងគោលនយោបាយរបស់ស.រ.អា.National Endowment for Democracy លោក ម៉ៃខល ដប់ស្ស (Michael Dobbs) ទីប្រឹក្សាជាន់ខ្ពស់នៃសារៈមន្ទីរស.រ.អា.អំពីអំពើប្រល័យពូជសាសន៍ និងលោក អីដ្រីស ហ្វ័ល (Idriss Fall) អ្នកយកព័ត៌មានវីអូអេ ភាសាបារាំងផ្សាយទៅកាន់តំបន់អាហ្រ្វិក។ លោក ស្ទីវហ្វេន រ៉ាប់ (Stephen Rapp) ឯកអគ្គរដ្ឋទូតគោចរទទួលបន្ទុកកិច្ចការឧក្រិដ្ឋកម្មសង្គ្រាមនៃក្រសួងការបរទេសស.រ.អា. និងជាអតីតរដ្ឋអាជ្ញានៃសាលាក្តីឧក្រិដ្ឋកម្មអន្តរជាតិក្នុងប្រទេសរ៉ាវ៉ាន់ដា(ICTR)ផងដែរ។
កម្មវិធីនេះរៀបចំសម្របសម្រួលដោយលោក រ៉បប៊ឺត ដាហ្គីឡាដ (Robert Daguillard) នាយក វីអូអេផ្នែកការផ្សព្វផ្សាយទៅកាន់តំបន់អាហ្វ្រិកកណ្តាល។
ក្នុងពេលថ្លែងចាប់ផ្តើមការពិភាក្សាអំពីប្រព័ន្ធផ្សព្វផ្សាយនិងការទប់ស្កាត់អំពើប្រល័យពូជសាសន៍ ដែលមានអ្នកចូលរួមជាច្រើននាក់ហើយត្រូវចាក់ផ្សាយបន្តផ្ទាល់តាមកម្មវិធីទូរទស្សន៍វីអូអេនោះ លោក ដេវីដ អេនហ្ស័រ (David Ensor) នាយកវីអូអេបានថ្លែងថា៖
«នៅក្នុងខួប២០ឆ្នាំនេះ យើងសួរសំណួរទី១អំពីព្រឹត្តិការណ៍ឆ្នាំ១៩៩៤នោះថា តើយើងជាប្រព័ន្ធផ្សព្វផ្សាយបានធ្វើឲ្យបរាជ័យដល់ពលរដ្ឋរ៉ាវ៉ាន់ដាទេ? ប្រសិនបើដូច្នោះមែន តើយើងធ្វើយ៉ាងណា? តើយើងរៀនអ្វីខ្លះពីមហន្តរាយក្នុងប្រទេស រ៉ាវ៉ាន់ដា?»
ក្រុមពលរដ្ឋរ៉ាវ៉ានដាជាង៨០ម៉ឺននាក់មកពីអម្បូរភាគតិចទូស្ស៊ី (Tutsi) ត្រូវក្រុម អម្បូរ ហ៊ូទូស (Hutus) ដែលកាន់អំណាចបានកាប់សម្លាប់កាលពីសប្តាហ៍ទី១នៃខែមេសាឆ្នាំ១៩៩៤ ។ ក្រុមពលរដ្ឋអម្បូរហ៊ូទូស (Hutus) និយមកណ្តាលខ្លះក៏ត្រូវគេសម្លាប់ដែរ បើគេរកឃើញថា ជួយដល់ក្រុមទូស្ស៉ី។ បុគ្គលិកបណ្តាញព័ត៌មានក្នុងប្រទេសរ៉ាវ៉ាន់ដាត្រូវចាប់ខ្លួនកាត់ទោសដោយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICTR) ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិនោះ។ ពួកគេត្រូវគេស្តីបន្ទោសថាបានញុះញង់ឲ្យមានអំពើកាប់សម្លាប់ប្រល័យពូជសាសន៍នោះ ដោយបានបញ្ចេះកំហឹងរវាងក្រុមអម្បូរទាំងពីរក្នុងប្រទេស។ ដោយឡែកសារព័ត៌មានអន្តរជាតិវិញត្រូវស្តីបន្ទោសថា មិនបានយកព័ត៌មានអំពីស្ថានការណ៍នៅប្រទេសរ៉ាវ៉ាន់ដាដើម្បីទប់ស្កាត់អំពើប្រល័យពូជសាសន៍។
លោក ម៉ាក នេលស្ស៉ិន (Mark Nelson) ដែលជាអតីតអ្នកសារព័ត៌មានអាមេរិកាំងមួយរូបពេល បានអះអាងថា សហគមន៍អន្តរជាតិមិនបានដឹងអំពីបញ្ហានៅរ៉ាវ៉ាន់ដាភ្លាមៗទេ សូម្បីតែស្ថានទូតស.រ.អា.និងធនាគារពិភពលោកនៅក្នុងប្រទេសរ៉ាវ៉ានដាក៏មិនដឹងដែរ។ រឿងនេះលោកថា គេគួរមានគោលនយោបាយត្រឹមត្រូវ មុនមានបញ្ហាកើតឡើង។
«ខ្ញុំគិតថា វាជារឿងបរាជ័យយ៉ាងធំ ដោយមិនគ្រាន់តែប្រព័ន្ធផ្សព្វផ្សាយទេ តែគ្រប់ស្ថាប័នទាំងអស់ និងប្រព័ន្ធគ្រប់គ្រងរបស់ស.រ.អា.ផ្នែកផ្តល់ជំនួយជាអន្តរជាតិផងដែរ។ ខ្ញុំគិតថា យើងបានរៀនសូត្រយ៉ាងច្រើនតាំងពីកើតរឿងនោះមកគឺរៀនសូត្រក្នុងការព្យាយាមបញ្ចូលអ្វីដែលយើងបានធ្វើទាក់ទងនឹងជំនួយសម្រាប់ប្រព័ន្ធផ្សព្វផ្សាយ ដើម្បីធ្វើឲ្យមានការអភិវឌ្ឍន៍ធំឡើងគឺការអភិវឌ្ឍន៍ជា ប្រព័ន្ធ»។
លោក អាលែន ថមសុន (Allan Thomson) សាស្ត្រាចារ្យសារព័ត៌មាននៃសាកល វិទ្យាល័យ ខាលតុន (Carlton University) ប្រទេសកាណាដា ដែលជាអតីតអ្នក យកព័ត៌មានផងនោះ បានថ្លែងថា៖
«យើងបានបរាជ័យទាំងអស់គ្នា។ មានអ្នកសារព័ត៌មានខ្លះបានធ្វើកិច្ចការយ៉ាង ល្អអស្ចារ្យមែន តែជាស្ថាប័នយើងបរាជ័យក្នុងការផ្តល់ឲ្យពលរដ្ឋបានយល់ដឹងអ្វីដែលកើតឡើងក្នុងប្រទេសរ៉ាវ៉ាន់ដា។ ហើយជាលទ្ធផលយើងមិនបានធ្វើឲ្យមតិសាធារណៈ មិនបានធ្វើឲ្យមានកំណើននៃការដាក់សម្ពាធលើរដ្ឋាភិបាលលោកប្រធានាធិបតី Bill Clinton ចាត់វិធានការណាមួយទេ»។
ចូលរួមតាមការភ្ជាប់បណ្តាញអេឡិចត្រូនិច លោក Stephen Rapp ជាអតីត រដ្ឋអាជ្ញាសាលាក្តី ICTR របស់អ.ស.ប.ក្នុងប្រទេសរ៉ាវ៉ាន់ដា បានអះអាងថា មានការលើកជាសំណួរនៅពេលនោះដែរអំពីការចាត់ការប្រឆាំងនឹងប្រព័ន្ធផ្សព្វផ្សាយ វិទ្យុប្រទេសរ៉ាវ៉ានដា។
«នៅពេលដែលគេឃើញប្រព័ន្ធផ្សព្វផ្សាយញុះញង់ឲ្យមានអំពើប្រល័យពូជសាសន៍ ពេលនេះមានសំណួរថា តើគេគួរធ្វើអ្វីចំពោះប្រព័ន្ធផ្សព្វផ្សាយនោះ ហើយមានសំណួរពេលនោះ ថាតើស្ថានីយ៍វិទ្យុទាំងនោះគួរត្រូវគេធ្វើឲ្យគាំងទេ ចំពោះការផ្សាយញុះញង់ដែលគេមិនចង់ឮនោះ? នៅដំណាក់កាលនោះ គេជឿថា វាទំនងជាគ្មានអំណាចផ្លូវច្បាប់ដើម្បីធ្វើដូច្នោះទេ។ តែខ្ញុំគិតថា ក្រោយពីមានការសម្រេចដែលបានធ្វើគឺការកាត់ទោសដែលខ្ញុំបានចូលរួមនោះគឺថា រឿងនេះជាបទឧក្រិដ្ឋ»។
លោក ម៉ៃខល ដប់ស្ស (Michael Dobbs) នៃសារៈមន្ទីរស.រ.អា.អំពីអំពើប្រល័យពូជសាសន៍ ជាអ្នកកាសែតដែរនៅក្នុងទសវត្សរ៍១៩៩០នោះ។ លោកថ្លែងថា៖
«ខ្ញុំគិតថា ប្រព័ន្ធផ្សព្វផ្សាយមានឥទ្ធិពលលើគោលនយោបាយរបស់រដ្ឋាភិបាល ហើយយើងអាចឃើញថា រឿងនេះកើតឡើងក្នុងករណីប្រទេសរ៉ាវ៉ាន់ដា។ បន្តិច ក្រោយមករដ្ឋបាលលោកប្រធានាធិបតីគ្លីនតុនទទួលភាពអាម៉ាស ដោយការបរាជ័យរបស់ខ្លួនក្នុងការប្រើពាក្យប្រល័យពូជសាសន៍ តែអ្នកកាសែតនៅតែបន្តរិះគន់អំពីរឿងនោះ។ នៅទីបំផុតគេបាននិយាយអំពីអំពើប្រល័យពូជសាសន៍។ គេមិនចង់ប្រើពាក្យប្រល័យពូជសាសន៍ទេ តែក្រុមអ្នកយកព័ត៌មានពិតជាបានធ្វើឲ្យមានការអាម៉ាស់រឿងនេះ»។
លោកបានអះអាងថា ការផ្តោតរបស់សារព័ត៌មានពេលនោះគឺទៅកាន់តំបន់ផ្សេងៗ នៅពេលមានកើតអំពើប្រល័យពូជសាសន៍នៅរ៉ាវ៉ានដានោះគឺសង្គ្រាម នៅបូស្នៀ និងការបោះឆ្នោតនិងការឡើងកាន់តំណែងរបស់សពលោកប្រធានាធិបតី Nelson Mandela នៃប្រទេសអាហ្រ្វិកខាងត្បូង ដែលទើបតែបានទទួលមរណភាពថ្មីៗនេះ។
លោក Allan Thomson ក៏បានបញ្ជាក់អះអាងដែរថា ទោះជាអ្នកយកព័ត៌មាន ដែលមានបទពិសោធន៍ខ្ពស់ក្នុងតំបន់ក៏ពិបាកយល់ដឹងពីស្ថានការណ៍នៃអំពើ ប្រល័យពូជសាសន៍ដ៏ឆាប់រហ័សនៅក្នុងប្រទេសរ៉ាវ៉ាន់ដានោះដែរ ដោយសារពេលនោះគ្មានអ្នកផ្តល់ព័ត៌មានជាក់លាក់ចេញពីប្រទេសរ៉ាវ៉ាន់ដា ប្រាប់ដល់ប្រព័ន្ធផ្សព្វផ្សាយបរទេស។
«រឿងនេះមិនមែនជារឿងអនាធិបតេយ្យ មិនមែនសង្គ្រាមកុលសម្ព័ន្ធទេ តែនេះជាការសម្លាប់ដែលមានការរៀបចំឡើងជាប្រព័ន្ធ ដែលភាគច្រើនប្រព្រឹត្តដោយ សមាជិកសន្តិសុខរបស់ប្រធានាធិបតី ដោយកងកម្លាំងហ៊ូទូ ដែលកាន់អំណាចដ៏សាហាវ ប្រឆាំងជាសំខាន់ទៅនឹងជនជាតិភាគតិចទូស្ស៉ីនៅរ៉ាវ៉ាន់ដានិងជនជាតិ ហ៊ូទូនិយមកណ្តាលផងដែរ។ រឿងនេះបានប្រើពេលយ៉ាងយូរ ជាការណ៍ពិតរយៈពេលជាងមួយខែដើម្បីយល់ដឹងអំពីព្រឹត្តិការណ៍ដែលកើតឡើងក្នុងប្រទេសរ៉ាវ៉ានដានោះ»។
ក៏ប៉ុន្តែ លោក អ៊ីដ្រីស ហ្វ័ល(Idriss Fall) អ្នកយកព័ត៌មានវីអូអេ ភាសាបារាំងផ្នែកតំបន់អាហ្រ្វិក ដែលពេលនោះបានស្ថិតនៅក្នុងប្រទេសរ៉ាវ៉ាន់ដា បានអះអាងថា វីអូអេមានអ្នកយកព័ត៌មាននៅប្រទេសរ៉ាវ៉ាន់ដា ហើយបានរាយការណ៍ព័ត៌មានរាល់ថ្ងៃអំពីព្រឹត្តិការណ៍នោះ។
«ដូច្នេះសម្រាប់វីអូអេ យើងបានធ្វើកិច្ចការរបស់យើងក្នុងឋានៈជាប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ។ ខ្ញុំគិតថា យើងបានផ្សព្វផ្សាយព័ត៌មានយ៉ាងល្អអំពីបញ្ហាអំពើប្រល័យពូជសាសន៍ក្នុងប្រទេសរ៉ាវ៉ាន់ដា»។
ក្រុមមេដឹកនាំប្រទេសនិងកងកម្លាំងយោធា ដែលជាប់ពាក់ព័ន្ធនឹងការកាប់សម្លាប់ឬអំពើប្រល័យពូជសាសន៍នោះ ត្រូវចាប់ខ្លួនមកកាត់ទោសជាបន្តបន្ទាប់ដោយតុលាការឧក្រិដ្ឋកម្មអន្តរជាតិរបស់អ.ស.ប.។ តុលាការនេះរំពឹងថា នឹងបញ្ចប់ការកាត់ទោសនៅឆ្នាំ២០១៤នេះ៕