ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​មិន​ចាប់​ខ្លួន​ជន​សង្ស័យ​សំណុំ​រឿង​បន្ថែម​រងការ​រិះគន់​ពី​អ្នក​សង្កេត​ការណ៍


លោក នេត្រ ភក្ត្រា (កណ្តាល) មន្ត្រី​សាលាក្តី​ខ្មែរក្រហម​​ពន្យល់​​សិស្សានុសិស្ស​​ដោយ​មាន​ការ​ប​ង្ហាញ​រូបភាព​អតីត​មេដឹកនាំ​ខ្មែរក្រហម ​នៅ​ក្នុង​វេទិកា​សាធារណៈ​​មួយ​ក្នុង​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ឆ្នាំ​២០១១។ សិស្ស​រាប់​រយ​នាក់​ចូល​រួម​វេទិកា​សាធារណៈ​​ដែល​រៀច​ចំ​ដោយ​សាលាក្តី​ដែល​គាំទ្រ​ដោយ​អង្គការ​សហប្រជាជាតិ។ (រូបថត៖ AP/ហេង ស៊ីនិត)
លោក នេត្រ ភក្ត្រា (កណ្តាល) មន្ត្រី​សាលាក្តី​ខ្មែរក្រហម​​ពន្យល់​​សិស្សានុសិស្ស​​ដោយ​មាន​ការ​ប​ង្ហាញ​រូបភាព​អតីត​មេដឹកនាំ​ខ្មែរក្រហម ​នៅ​ក្នុង​វេទិកា​សាធារណៈ​​មួយ​ក្នុង​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ឆ្នាំ​២០១១។ សិស្ស​រាប់​រយ​នាក់​ចូល​រួម​វេទិកា​សាធារណៈ​​ដែល​រៀច​ចំ​ដោយ​សាលាក្តី​ដែល​គាំទ្រ​ដោយ​អង្គការ​សហប្រជាជាតិ។ (រូបថត៖ AP/ហេង ស៊ីនិត)

ការ​រាំងស្ទះ​ក្នុងនីតិវិធី​ ដែល​មិន​ចាប់​ឃុំខ្លួន​ជន​សង្ស័យ​ជា​អតីត​កម្មាភិបាល​ខ្មែរក្រហម​ក្នុង​សំណុំ​រឿង​បន្ថែម ​បាន​ធ្វើ​ឲ្យ​មាន​ការ​រិះគន់​ច្រើន​ឡើង​ចំពោះ ​អ.ស.ប.និង​ប្រទេស​កម្ពុជា។​ ​ក្រុម​អ្នក​តាមដាន​សាលាក្តី​បាន​និយាយ​ថា​ ការ​មិន​ចាប់​ខ្លួន​នេះ​ជា​ការ​បង្ហាញ​ពី​ការ​មិន​យក​ចិត្ត​ទុកដាក់​រឿង​យុត្តិធម៌។​

ក្រុម​អ្នក​ឃ្លាំ​មើល​សាលាក្តី​អន្តរជាតិ​ខ្លះ​នៅតែ​ចង់​ឃើញ​ថា ​អតីត​កម្មាភិបាល​ខ្មែរក្រហម​យ៉ាងតិច​៣​នាក់​ផ្សេង​ទៀត ​ដែល​ជាប់​សង្ស័យ​ថា ​ពាក់​ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​លំដាប់អន្តរជាតិ​មួយ​ចំនួន​ក្នុង​សំណុំ​រឿង​០០៣​ និង​០០៤ ​ត្រូវ​ចាប់​ខ្លួន​ក្នុង​ការ​បន្ត​នីតិវិធី​ ដើម្បី​ផល​ប្រយោជន៍​យុត្តិធម៌​សម្រាប់​ជន​រងគ្រោះ​ក្នុង​របប​ខ្មែរក្រហម។​

អ្នកស្រី​ អ៊ឹម ចែម​ អាយុ៦៥ឆ្នាំ​ជាអតីត​ចៅហ្វាយ​ស្រុក​ព្រនេតព្រះ​នៅក្នុង​ខេត្តនៅ​ភាគ​ពាយ័ព្យ​ និងធ្លាប់​ជា​ប្រធានគុក​ភ្នំត្រយូង​ដែលមាន​មនុស្ស​យ៉ាងតិច​៤០.០០០​នាក់ស្លាប់​នៅក្នុង​ទសវត្សរ៍​១៩៧០។
អ្នកស្រី​ អ៊ឹម ចែម​ អាយុ៦៥ឆ្នាំ​ជាអតីត​ចៅហ្វាយ​ស្រុក​ព្រនេតព្រះ​នៅក្នុង​ខេត្តនៅ​ភាគ​ពាយ័ព្យ​ និងធ្លាប់​ជា​ប្រធានគុក​ភ្នំត្រយូង​ដែលមាន​មនុស្ស​យ៉ាងតិច​៤០.០០០​នាក់ស្លាប់​នៅក្នុង​ទសវត្សរ៍​១៩៧០។

ជន​សង្ស័យ​៣​នាក់​យ៉ាងតិច ​ដែល​ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិត​នៅក្រោម​ការ​ឃ្លាំ​មើល​របស់​សហ​ចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ​ ឬ​ត្រូវ​ចោទ​ប្រកាន់​ជា​បន្តបន្ទាប់ ​កាលពី​ខែ​មិនា​នោះ​គឺ​មាន​លោកស្រី​ អ៊ឹម ចែម​ លោក ​អោ អាន ​និង​លោក​ មាស​ មុត ​ជា​អតីត​កម្មាភិបាល​ខ្មែរក្រហម​ថ្នាក់​កណ្តាល​ ដែល​តុលាការ​សង្ស័យ​ថា​ មាន​ការ​ពាក់ព័ន្ធ​ឧក្រិដ្ឋកម្ម​ជា​ច្រើន​ទាក់​ទង​នឹងការ​សម្លាប់​ពលរដ្ឋ​ខ្មែរ​ជាច្រើន​ម៉ឺននាក់​ ក្នុង​ចន្លោះ​ឆ្នាំ១៩៧៥​ដល់​ឆ្នាំ​១៩៧៩។​

លោក មាស មុត អាយុ​៧១​ឆ្នាំ ជាអតីត​អតីត​មេបញ្ជាការ​កងពល​១៦៤​ទទួល​បន្ទុក​ទាហាន ជើងទឹក​នៅខេត្ត​ព្រះសីហនុ​និង​កំពត​នៅក្នុង​សម័យ​ខ្មែរ​ក្រហម។ នៅ​ក្នុង​បទ​សម្ភាសន៍​ពិសេស​នៅ​ផ្ទះ​លោក​ក្នុង​ស្រុក​សំឡូតខេត្ត​បាត់ដំបង ​កាល​ពី​ខែ​កក្កដា​ឆ្នាំ​២០១១ លោក​ថ្លែង​ប្រាប់​
លោក មាស មុត អាយុ​៧១​ឆ្នាំ ជាអតីត​អតីត​មេបញ្ជាការ​កងពល​១៦៤​ទទួល​បន្ទុក​ទាហាន ជើងទឹក​នៅខេត្ត​ព្រះសីហនុ​និង​កំពត​នៅក្នុង​សម័យ​ខ្មែរ​ក្រហម។ នៅ​ក្នុង​បទ​សម្ភាសន៍​ពិសេស​នៅ​ផ្ទះ​លោក​ក្នុង​ស្រុក​សំឡូតខេត្ត​បាត់ដំបង ​កាល​ពី​ខែ​កក្កដា​ឆ្នាំ​២០១១ លោក​ថ្លែង​ប្រាប់​

តែ​ពួកគេ​មិនត្រូវ​បាន​នាំ​ខ្លួន​មក​កាន់​តុលាការ​ដើម្បី​បំពេញ​តាម​នីតិវិធី​ដូច​សំណុំ​រឿង​០០១​ និង​០០២​ទេ​ ដែល​រឿង​នេះ​ធ្វើ​ឲ្យ​មាន​ការ​រិះគន់​យ៉ាង​ខ្លាំង​ទាក់​ទងនឹង​ឯករាជ្យ​ភាព​របស់​តុលាការ​ ទាក់ទងនឹង​ការ​ជ្រៀត​ជ្រែក​ផ្នែក​នយោបាយ​ និង​ការ​មិន​សហការ​រវាង​ភាគី ​អ.ស.ប. ​និង​ភាគី​កម្ពុជា​ក្នុង​តុលាការ​កូន​កាត់​នេះ។​

លោក​សាស្ត្រាចារ្យ​ ជេម ថៃន័រ​ (James Tyner) ​នៃ​សាកល​វិទ្យាល័យ​ Kent State ​រដ្ឋ​អូហៃយូ ​បាន​ថ្លែង​ថា​ ការស្វែងរក​យុត្តិធម៌​មិន​ត្រូវ​ឲ្យ​ខកខាន​ទេ។​

«នេះ​គឺជា​ជំហ៊ាន​ដើរ​ថយក្រោយ​យ៉ាង​ធំ​ក្នុង​រឿងនេះ។​ វា​ជាការ​ផ្តល់​សញ្ញា​ទៅ​កាន់​ពលរដ្ឋ​ខ្មែរ​ថា​«ការណ៍​ពិត​ និង​យុត្តិធម៌»​ជារឿង​មិន​សំខាន់។ ​សម្រាប់ ​អ.ស.ប. ​នោះ​គឺ​ថា​ នេះ​ជា​ដំណាក់កាល​សំខាន់​។​ ជា​ឧទាហរណ៍​ តើ​ឲ្យ​ពលរដ្ឋ​ ប្រុស ​ស្រី​ទាំងឡាយ​ដែល​កំពុង​ប្រថុយ​នឹង​គ្រោះ​ថ្នាក់​ដល់​ជីវិត​ពួកគេពាសពេញ​តំបន់​មជ្ឈិម​បូព៌ា​ មាន​ជំនឿ​លើ​អ.ស.ប.បច្ចុប្បន្នដូចម្តេច ​នៅ​ពេល​ អ.ស.ប. ខកខានក្នុង​ការ​លើក​ស្ទួយ​យុត្តិធម៌​ក្នុង​អតីត​កាល?»​

ចំពោះ​ការ​ដែល​ជន​សង្ស័យ​៣​នាក់​ ដែល​នៅ​រស់​រាន​មាន​ជីវិត​ក្នុង​ចំណោម​ជន​សង្ស័យ​៤​នាក់ មិនត្រូវ​គេ​ចាប់​ខ្លួន​ដើម្បី​ជំនុំ​ជម្រះ​ទោស​ ក្រោយ​ពេល​មាន​ការចោទ​ប្រកាន់នោះ​ ​លោក​បាន​បញ្ជាក់​បន្ថែម​ថា៖

«ទោះ​ជា​យ៉ាងណា​ក៏ដោយ​ បើ​តាម​ទស្សនៈជា​គម្រូ​ពិត​នោះ ​រឿង​នេះ​ផ្តល់​ការ​មើល​ឃើញ​គួរ​ឲ្យ​សោកស្តាយ​ថា​ ការ​ចោទ​ប្រកាន់​អំពី​អំពើ​អយុត្តិធម៌​មិន​ត្រូវ​គេ​ស៊ើប​អង្កេត​បន្ត​ ហើយ​វា​បង្ហាញ​ថា​ គេ​មាន​ចេតនា​តិចតួច​ដើម្បី​នាំ​ខ្លួន​អ្នក​ទទួល​ខុស​ត្រូវ​មក​កាត់ទោស​ពី​ទង្វើ​របស់​ពួក​គេ»។​

លោក ភីធ័រ ម៉ាក់ហ្គ្វយអឺ​ (Peter Maguire)​ អ្នក​និពន្ធ​សៀវភៅ​អំពីខ្មែរក្រហម​ «ប្រឈម​មុខ​នឹង​ការ​ស្លាប់នៅ​កម្ពុជា» ​ឬ ​Facing Death​ in Cambodia ​ហើយ​ជា​សាស្ត្រាចារ្យ​ច្បាប់​នៅ​សាកល​វិទ្យាល័យ​មួយ​ក្នុង​ប្រទេស​អាមេរិក​ អះអាង​ថា​ នៅ​ពេល​ភាគី​កម្ពុជា ​និង​រដ្ឋាភិបាល​មិន​សហការ​នោះ​ ​អ.ស.ប. មិន​អាច​នៅ​បន្ត​ដំណើរការ​កាត់ទោស​បាន​ទេ។​

«រដ្ឋាភិបាល​កម្ពុជា​ត្រូវ​ប្រគល់​ជន​សង្ស័យ​ បើ​មិន​ដូច្នេះទេ ​អ.ស.ប. ​ត្រូវ​តែចាក​ចេញ​ពី​កម្ពុជា​ និង​ចាកចេញ​ពី​តុលាការ ​បន្ទាប់ពី​បញ្ចប់​សំណុំ​រឿង​០០២។ ​សម្រាប់​ខ្ញុំ​ រឿង​ទាំង​ពីរ​នេះ​ជា​ជម្រើសតែ​ពីរ​គត់។​ អ.ស.ប. មិន​ត្រូវ​បន្ត​ល្បែង​នេះ​ទៀត​ទេ​ ​មើល​ទៅ​ដូចជា​ធ្វើ​ឲ្យ អ.ស.ប. ​ខូច​ឈ្មោះ»។​

ជន​រង​គ្រោះ​សម័យ​ខ្មែរ​ក្រហម​តវ៉ា​នៅ​ខាង​ក្រៅ​អង្គ​ជំនុំ​ជម្រះ​នៅ​ក្នុង​តុលាការ​កម្ពុជា​ឬ​សាលាក្តី​ខ្មែរក្រហម ដើម្បី​ទាមទារ​សំណង​ផ្ទាល់​ខ្លួន​ កាល​ពី​ថ្ងៃសុក្រ​ទ​១០ ខែ​តុលា ឆ្នាំ​២០១៤។ (រូបថត៖ Reuters/ព្រីង សំរាង)
ជន​រង​គ្រោះ​សម័យ​ខ្មែរ​ក្រហម​តវ៉ា​នៅ​ខាង​ក្រៅ​អង្គ​ជំនុំ​ជម្រះ​នៅ​ក្នុង​តុលាការ​កម្ពុជា​ឬ​សាលាក្តី​ខ្មែរក្រហម ដើម្បី​ទាមទារ​សំណង​ផ្ទាល់​ខ្លួន​ កាល​ពី​ថ្ងៃសុក្រ​ទ​១០ ខែ​តុលា ឆ្នាំ​២០១៤។ (រូបថត៖ Reuters/ព្រីង សំរាង)

លោក​ថ្លែង​ថា ​អ.ស.ប. ​នឹង​បាត់​បង់​មុខ​មាត់​របស់​ខ្លួន ​បើ ​អ.ស.ប. បន្ត​រាំ​បទ​ដដែលៗ ​ដែល​ខកខាន​មិន​បានបំពេញ​តួនាទី​ ​ដូច​សម័យ​អ៊ុនតាក់​កាល​ពី​ឆ្នាំ​១៩៩៣​ក្នុង​ប្រទេស​កម្ពុជា​ម្តង​ហើយ​នោះ។

ក្រោយពី​មាន​ការ​រិះគន់​អំពី​ដំណើរ​ការ​ចុង​ក្រោយ​នេះ​ ទាំង​រដ្ឋាភិបាល​កម្ពុជា ​និង​អ.ស.ប. ​បាន​អះអាង​ថា​ ភាគី​ទាំងពីរ​នៅតែ​បន្ត​សហការ​គ្នា​ក្នុង​ដំណើរការ​របស់​តុលាការ​ តែ​បាន​បញ្ជាក់​ថា ​ភាគី​ទាំងពីរ​មិន​អាច​លូក​ដៃ​ចូល​ក្នុង​កិច្ចការ​តុលាការ​ ឬ​បញ្ជា​តុលាការ​បាន​ទេ។​

ហើយ​មន្ត្រី​តុលាការ​បាន​ចាត់​ទុក​ថា ​ដំណើរការ​នីតិវិធី​កំពុង​បន្ត​ ទោះបីជា​រឿង​នេះ​មាន​ការ​ខ្វែង​គំនិត​គ្នា​រវាង​ចៅក្រម​កម្ពុជា​ និង ​អ.ស.ប.​ ក៏ដោយ។​ មន្ត្រីតុលាការ​បញ្ជាក់​ថា​ អ្នកដែលត្រូវដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​ ឬ​ចោទ​ប្រកាន់​មិន​មែនសុទ្ធតែ​ជាអ្នកដែលត្រូវ​ចាប់​ឃុំ​ខ្លួន​ទាំងអស់​ទេ ​តាម​ច្បាប់​កម្ពុជា។​

ទោះជា​យ៉ាងណា​ក៏ដោយ​ ជនរងគ្រោះ​លោក ​ស៊ុំ ឫទ្ធី ​ដែល​ជា​អ្នក​រស់រាន​មាន​ជីវិត​ពី​គុក​ខ្មែរក្រហម​ និង​ជា​ដើម​បណ្តឹង​រដ្ឋប្បវេណី​ម្នាក់​ បាន​សម្តែងការ​មិន​សប្បាយ​ចិត្ត​ ហើយ​ចាត់​ទុក​ថា​ ដំណើរការ​របស់​តុលាការ​ខ្មែរក្រហម​ ដែល​ចូល​រួម​ដោយ​អ.ស.ប.​ ក្នុង​សំណុំ​រឿង​០០៣​ និង​០០៤​នេះ​ ជា​ការ​ឈឺ​ចាប់​លើក​ទី​២។​

«ហើយ​បើ​តុលាការ​មិន​ចាត់ការ​០០៣ និង​០០៤​ទេ ​គឺ​ជន​រងគ្រោះ​ទូទាំង​ប្រទេស​ហ្នឹង​ នឹង​ខកចិត្ត​យ៉ាង​ខ្លាំង»។​

សាលាក្តី​ខ្មែរក្រហម​បាន​កាត់​ទោស​បញ្ចប់​សំណុំ​រឿង​០០១​ ​ ហើយ​បាន​បញ្ចប់​ការកាត់​ទោស​០០២ ​វគ្គ​ទី១​រួច​ហើយ​ដែរ។​ តុលាការ​ខ្មែរក្រហម ​ដែល​បាន​ចំណាយ​ទឹកប្រាក់​២០០​លាន​ដុល្លារ​នេះ ​កំពុងខ្វះខាត​ថវិកា​ក្នុង​ដំណើរការ​កាត់ទោស​សំណុំ​រឿង​០០២​ វគ្គ​ទី២​ ដែល​មាន​អតីត​មេដឹកនាំ​ខ្មែរក្រហម​ចំណាស់ៗ​ពីរ​នាក់​គឺ​ នួន ជា ​បងធំ​ទី​២ ​និង ​ខៀវ សំផន ​ប្រមុខ​រដ្ឋ​នៃ​របប​កម្ពុជា​ប្រជា​ធិបតេយ្យ ​ដែលត្រូវ​បាន​ចោទ​ប្រកាន់​ថាជាប់​ពាក់​ព័ន្ធ​នឹង​ការ​ស្លាប់ប្រជា​ពលរដ្ឋ​ខ្មែរ​ជាង​១លាន​៧សែន​នាក់​ក្នុង​ទសវត្សរ៍​១៩៧០៕

XS
SM
MD
LG