ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​​​អូបាម៉ា​ថ្លែង​ថា​ «គ្មាន​លេស‍»​សម្រាប់​ការ​បាញ់​ភ្នាក់ងារ​ប៉ូលិស​នៅ​ក្រុង​ Ferguson​ ទេ


ទីភ្នាក់ងារ​សម្ងាត់​ឈរ​នៅ​ជិត​អេក្រង់​បង្ហាញ​នូវ​វីដេអូ​ផ្សាយ​ផ្ទាល់​នៃ​ប្រធានាធិបតី​លោក​ បារ៉ាក់​ អូបាម៉ា​។ លោក​​​អូបាម៉ា​ថ្លែង​ថា​ «គ្មាន​លេស‍»​សម្រាប់​ការ​បាញ់​ភ្នាក់ងារ​ប៉ូលិស​នៅ​ក្រុង​ Ferguson​ ទេ។
ទីភ្នាក់ងារ​សម្ងាត់​ឈរ​នៅ​ជិត​អេក្រង់​បង្ហាញ​នូវ​វីដេអូ​ផ្សាយ​ផ្ទាល់​នៃ​ប្រធានាធិបតី​លោក​ បារ៉ាក់​ អូបាម៉ា​។ លោក​​​អូបាម៉ា​ថ្លែង​ថា​ «គ្មាន​លេស‍»​សម្រាប់​ការ​បាញ់​ភ្នាក់ងារ​ប៉ូលិស​នៅ​ក្រុង​ Ferguson​ ទេ។

លោក​ប្រធានាធិបតី​ស.រ.អា​ បារ៉ាក់​ អូបាម៉ា​ បាន​ថ្កោលទោស​ការ​បាញ់​ភ្នាក់ងារ​ប៉ូលិស​ ២​ នាក់​នៅ​ក្នុង​ទី​ក្រុង​ Ferguson​ រដ្ឋ​ Missouri​ ដែល​កំពុង​មាន​ការ​ប្រកាន់​ពូជសាសន៍​យ៉ាង​តឹង​តែង​ ដោយ​លោក​ហៅ​ថា​នេះ​ជា​អំពើ​ឧក្រិដ្ឋ​មួយ​ ហើយ​អ្នក​បាញ់​ម្នាក់​ឬ ច្រើន​គ្នា​«ត្រូវ​តែ​រក​ចាប់​ខ្លួន​ឲ្យ​បាន‍»។​

លោក​ អូបាម៉ា​ បាន​ថ្លែង​អំពី​រឿង​នេះ​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​នៅ​ក្នុង​កម្មវិធី​ទូរទស្សន៍​ពេល​យប់​ជ្រៅ​មួយ​ ដោយ​លោក​ថ្លែង​ថា​ គ្មាន​លេស​សម្រាប់​ធ្វើ​ការ​បាញ់​នេះ​ទេ​ ហើយ​វា​«មិន​គួរ​ធ្វើ​ឲ្យ​គេ​ដក​ថយ​ពី​បញ្ហា​នេះ​ឡើយ‍»។​

នៅ​ពេល​មុន​នេះ​ លោក​រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌​ស.រ.អា​ Eric Holder​ បាន​ហៅ​ការ​បាញ់​កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ថា​ជា​«ការ​ឡោមព័ទ្ធ​មួយ‍»​ ហើយ​ថា​អ្នក​ប្រព្រឹត្តិ​បទ​ល្មើស​ចង់​«សាបព្រួស​ការ​មិន​ចុះ​សម្រុង​គ្នា‍»។​

ការ​បាញ់​នេះ​បាន​កើត​ឡើង​ក្នុង​ពេល​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ បន្ទាប់​ពី​ស្នងការ​នគរបាល​ទីក្រុង​ Ferguson​ បាន​លា​ឈប់​ បន្ទាប់​ក្រសួង​យុត្តិធម៌​ស.រ.អា​ចេញ​សេចក្តី​រាយការណ៍​មួយ​ចោទ​ក្រសួង​នគរបាល​ក្រុង​នេះ​អំពី​គោល​នយោបាយ​ប្រកាន់​ពូជសាសន៍។​

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ប៉ូលិស​បាន​ស្វែង​រក​អ្នក​បាញ់​ តែ​មិន​បាន​ចាប់​ខ្លួន​ជន​ណា​ម្នាក់​ទេ។​ ក្រោយ​មក​មនុស្ស​ប្រមាណ​ ២០​ ទៅ​ ៣០​ នាក់​បាន​ជួប​ប្រជុំ​គ្នា​ដើម្បី​ធ្វើ​ពិធី​សូត្រ​ធម៌​នៅ​ក្បែរ​កន្លែង​បាញ់​នោះ​ ហើយ​ក្រុម​បាតុករ​ក៏​បាន​បន្ត​កាន់​បដា​នៅ​មុខ​ប៉ុស្តិ៍​ប៉ូលិស​ត​ទៅ​ទៀត​ដែរ៕

XS
SM
MD
LG