ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អូបាម៉ាមាន​ការ​ប្រឈម​​ក្នុង​ការ​បង្កើត​រណសិរ្ស​រួម​មួយប្រឆាំងនឹង​សកម្មភាព​នៅ​សមុទ្រ​ចិន​ខាងត្បូង


លោក​ប្រធានាធិបតី​ បារ៉ាក់​ អូបាម៉ា​ ចុះ​តាម​ជណ្តើរ​ពី​យន្តហោះ​ Air Force One ខណៈ​ពេល​ដែល​លោក​អញ្ជើញ​មក​ដល់​ព្រលាន​យន្តហោះ​អន្តរជាតិ​ Palm Springs នៅរដ្ឋ​កាលីហ្វ័រញ៉ា ​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០១៦។
លោក​ប្រធានាធិបតី​ បារ៉ាក់​ អូបាម៉ា​ ចុះ​តាម​ជណ្តើរ​ពី​យន្តហោះ​ Air Force One ខណៈ​ពេល​ដែល​លោក​អញ្ជើញ​មក​ដល់​ព្រលាន​យន្តហោះ​អន្តរជាតិ​ Palm Springs នៅរដ្ឋ​កាលីហ្វ័រញ៉ា ​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០១៦។

ជា​មួយ​ការ​ចាប់​ដៃ​រលាក់​ជា​និមិត្តរូប​និង​ការ​ថតរូប​បង្ហាញ​ឯកភាព សន្និសីទ​កំពូល​របស់​លោក​ប្រធានាធិបតី​ស.រ.អ.បារ៉ាក់​អូបាម៉ា​ជា​មួយ​ក្រុម​មេដឹកនាំ​អាស៊ី​អាគ្នេយ៍​នៅ​ក្នុង​រដ្ឋ​ California ក្នុង​សប្តាហ៍​នេះ​ មាន​គោលដៅ​បង្កើន​គំនាប​សង្កត់​ប្រឆាំង​នឹង​អាកប្បកិរិយា​នាំ​ឱ្យ​មាន​ការបារម្ភ​ខ្លាំង​ឡើង​ៗ​របស់​ប្រទេស​ចិន​នៅ​ដែន​ទឹក​មាន​ជម្លោះ​។​

ក៏​ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ក៏​ការ​បង្កើត​រណសិរ្ស​រួម​មួយ​និង​ការ​លើក​ទឹក​ចិត្ត​ឱ្យ​មាន​វោហារសាស្ត្រ​មួយ​ប្រឆាំង​នឹង​ការអះអាង​ទាមទារ​របស់​ប្រទេស​ចិន​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ នឹង​ក្លាយ​ទៅ​ជា​បញ្ហា​មួយ​ក្នុង​ចំណោម​ក្រុម​ភ្ញៀវ​សំខាន់ៗ​មួយ​ចំនួន​ដែល​មិន​បាន​រិះគន់​ប្រទេស​ចិន​ដោយ​ចំ​ឈ្មោះ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​រួម​ក្នុង​សន្និសីទ​កំពូល​កាល​ពី​ពេល​មុនៗ​នៅ​ពេល​ដែល​ជម្លោះ​នេះ​មាន​ភាពឡើង​ចុះ​កាល​ពី​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នេះ។​

សេចក្តី​សម្រេច​ដោយ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ ដែល​ជា​ប្លុក​ពួក​គេ​ដឹកនាំ​ អាច​ជាប់​គាំង​បាន​ដោយ​ងាយ។​ ​សមាជិក​នៃ​សមាគម​អាស៊ាន​មាន​រួម​បញ្ចូល​រដ្ឋាភិបាល​ដែល​សម្រប​ជាមួយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ (Washington) ឬ​សម្រប​ជាមួយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។​

មាន​តែ​ប្រទេស​បួន​ទេ​ក្នុង​បណ្តា​រដ្ឋ​ជា​សមាជិក​ទាំង​១០​នៃ​សមាគម​នេះ​ដែល​មាន​ជម្លោះ​ជាមួយ​ប្រទេស​ចិន​និង​កោះតៃវ៉ាន់​ ដែល​ជួន​កាល​បាន​នាំ​ឱ្យ​មាន​ទស្សនៈ​ផ្ទុយ​គ្នា​អំពី​ការ​ដោះ​ស្រាយ​ជម្លោះ​នេះ។​

ប្លុក​ក្នុង​តំបន់​នេះ​ធ្វើការ​សម្រេច​ដោយ​ការ​មូល​មតិ​គ្នា ​ដែល​មាន​ន័យ​ថា​សមាជិក​តែ​មួយ​អាច​ជំទាស់​ដោយ​ជោគជ័យ​ប្រឆាំង​នឹង​សេចក្តី​ថ្លែងការណ៍​ណា​មួយ​ដែល​ធ្វើ​ឱ្យ​ខូច​ប្រយោជន៍​ប្រទេស​ចិន។​

កាល​ពី​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ សេចក្តី​ថ្លែងការណ៍​នៃ​សន្និសីទ​កំពូល​បាន​សម្តែង​កង្វល់​អំពី​កំណើន​នៃ​ជម្លោះ​នេះ​និង​បាន​អំពាវនាវ​ឱ្យ​មាន​សេរីភាព​នាវា​ចរណ៍​ នៅ​ក្នុង​ដែន​សមុទ្រ​មាន​ជម្លោះ​ ក៏​ប៉ុន្តែ​ក្រុម​ប្រទេស​ទាំង​នេះ​មិន​បាន​និយាយ​ចំៗ​ទេ។​

លោក​បណ្ឌិត​ Malcolm Cook នៃ​វិទ្យាស្ថាន​សិក្សា​អំពី​អាស៊ី​អាគ្នេយ៍​ក្នុង​ប្រទេស​សិង្ហបុរី​បាន​មាន​ប្រសាសន៍​ថា​ «ខ្ញុំ​យល់​ថា​ជា​ការ​ពិបាក​សម្រាប់​ឱ្យ​ស.រ.អា.​និយាយ​បញ្ចុះ​បញ្ចូល​រដ្ឋ​ទាំង​១០​នៃ​សមាគមអាស៊ាន​ឱ្យ​ប្រកាន់​យក​ពាក្យ​ពេចន៍​ណា​មួយ​អំពី​ជម្លោះ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ​ដែល​មាន​លើស​ពី​អ្វី​ដែល​មាន​ចែង​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​អាស៊ាន​កាល​ពី​ពេល​មុនៗ»។

លោក Cook បាន​និយាយ​ថា​ នៅ​ពេល​ដែល​លោក​ប្រធានាធិបតី​អូបាម៉ា​ស្ថិត​នៅ​ក្នុង​ឆ្នាំ​ចុង​ក្រោយ​បង្អស់​ក្នុង​តំណែង​របស់​លោក​ រដ្ឋ​ជា​សមាជិក​ខ្លះ​នៃ​សមាគម​ អាស៊ាន​ប្រហែល​នឹង​មិន​ព្រម​តាម​ស.រ.អា.ក្នុង​បញ្ហា​សន្តិសុខ​ឬ​បញ្ហា​សេដ្ឋកិច្ច​ដែល​អាច​ប្រឆាំង​នឹង​ប្រទេស​ចិន​ទេ​ ពីព្រោះ​ប្រទេស​ចិន​ជា​អ្នក​ផ្តល់​ដង្ហើម​សេដ្ឋកិច្ច​ដល់​ប្រទេស​ទាំង​នេះ៕​

XS
SM
MD
LG