ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​អូបាម៉ា​នឹង​ជំរុញ​ឲ្យ​មាន​របៀបវារៈ​ពាណិជ្ជកម្ម​នៅ​កិច្ចប្រជុំ​កំពូល​ជាមួយ​អាស៊ាន


លោក​ប្រធានាធិបតី​អាមេរិក​ បារ៉ាក់ អូបាម៉ា (រូប​ស្តាំ) ថ្លែង​សុន្ទរកថា​នៅ​ក្នុង​កិច្ចប្រជុំ​អាស៊ាន​អាមេរិក​នៅ​ក្នុង​ក្រុង​គូឡាឡាំពួ ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៥។
លោក​ប្រធានាធិបតី​អាមេរិក​ បារ៉ាក់ អូបាម៉ា (រូប​ស្តាំ) ថ្លែង​សុន្ទរកថា​នៅ​ក្នុង​កិច្ចប្រជុំ​អាស៊ាន​អាមេរិក​នៅ​ក្នុង​ក្រុង​គូឡាឡាំពួ ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៥។

សន្និសីទ​កំពូល​មួយ​ក្នុង​សប្តាហ៍​ក្រោយ​រវាង​ក្រុម​មេដឹកនាំ​អាស៊ីអាគ្នេយ៍​ និង​លោកប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា មិន​ទំនង​ជា​នឹង​រុញ​ច្រាន​សេដ្ឋកិច្ច​ធំ​ដុំ​ទេ ក៏ប៉ុន្តែ​នឹង​អនុញ្ញាត​ឱ្យ​ភាគី​អាមេរិកាំង​ជំរុញ​ការ​មាន​ប្រៀប​នៃ​ការ​ចូល​រួម​ក្នុង​សន្ធិសញ្ញា​ពាណិជ្ជកម្ម​ប៉ាស៊ីហ្វិក​មួយ​ដែល​គ្មាន​ការ​ចូលរួម​ពី​ប្រទេស​ចិន​ទេ។

ការ​ប្រជុំ​គ្នា​នៅ​ Rancho Mirage ក្នុង​រដ្ឋ​ California ដែល​ត្រូវ​បាន​កំណត់​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ច័ន្ទ​ និង​ថ្ងៃ​អង្គារ​ជា​សន្និសីទ​កំពូល​មួយ​សម្រាប់​ប្រទេស​ជាតិ​ទាំង១០​ដែល​ជា​សមាជិក​នៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​នៅ​លើ​ដី​ស.រ.អា.។ លក្ខណៈ​ពិសេស​នៃ​សន្និសីទ​នេះ​គឺ​មាន​គោលដៅ​បង្ហាញ​ការ​ប្តេជ្ញា​របស់​រដ្ឋបាល​លោក​អូបាម៉ា​ក្នុង​ការ​ទប់ទល់​នឹង​កំណើន​ឥទ្ធិពល​របស់​ប្រទេស​ចិន​នៅ​ក្នុង​តំបន់​មួយ​ដែល​មាន​ប្រជារាស្ត្រ​៦២០​លាន​នាក់​ និង​មាន​សេដ្ឋកិច្ច​មាន​ទឹក​ប្រាក់២,៦លាន​លាន​ដុល្លារ។​

ប្រទេស​ជាតិ​ក្នុង​ទ្វីប​អាស៊ី​អាគ្នេយ៍​បាន​ទទួល​អត្ថប្រយោជន៍​ពី​កំណើន​ពាណិជ្ជកម្ម​ និង​វិនិយោគ​ដែល​បាន​មក​ពី​ការ​លេច​ឡើង​ខាង​សេដ្ឋកិច្ច​របស់​មហា​ប្រទេស​នៅ​ជិត​ខាង​ខ្លួន​មួយ​នេះ ក៏ប៉ុន្តែ​មនុស្ស​ជាច្រើន​នាក់​មាន​ការ​ប្រយ័ត្នប្រយែង​ជាមួយ​ការ​កើន​ឡើង​នៃ​ឥទ្ធិពល​ចិន​ផង​ដែរ។​ នៅ​ជាមួយ​គ្នា​នេះ​ស.រ.អា.​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ថែរក្សា​សេរីភាព​ខាង​នាវាចរណ៍​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​ជា​ផ្លូវ​ពាណិជ្ជកម្ម​សាកល​សំខាន់​មួយ។​

លោក​ Ben Rhodes ទីប្រឹក្សា​រង​ខាង​សន្តិសុខ​ជាតិ​ស.រ.អា.​បាន​មាន​ប្រសាសន៍​ថា​ សន្និសីទ​កំពូល​នេះ​ជា​ការ​បញ្ចេញ​សញ្ញា​ថា​ ស.រ.អា.​ផ្តល់​តម្លៃ​ឱ្យ​សមាគម​អាស៊ាន ដោយ​លោក​បាន​ប្រើ​អក្សរ​កាត់​សម្រាប់​សម្គាល់​បណ្តុំ​ប្រទេស​ក្នុង​អាស៊ី​អាគ្នេយ៍។​ លោក​បាន​និយាយ​ថា «យើង​នឹង​មាន​ការ​ទាក់ទង​ក្នុង​អាស៊ី​អាគ្នេយ៍​ យើង​នឹង​ធ្វើ​ការ​ជាមួយ​ប្រទេស​ជាតិ​ក្នុង​ភូមិភាគ​អាស៊ី​ប៉ាស៊ីហ្វិក​ដើម្បី​បំភ្លឺ​អំពី​បទបញ្ញត្តិ​ស្តី​ពី​បញ្ហា​នានា​ដែល​មាន​ផល​ប្រយោជន៍​រួម​ដែលយើង​មាន​ជាមួយ​ពួកគេ»៕

XS
SM
MD
LG